គម្រោងសង់ស្ថានីយច្រកទ្វារព្រំដែនស្ទឹងបត់ និងផ្លូវតភ្ជាប់ផ្លូវជាតិលេខ៥ សម្រេចបាន ៨០%

ការសាងសង់ស្ថានីយច្រកទ្វារព្រំដែនស្ទឹងបត់ និងផ្លូវតភ្ជាប់ទៅផ្លូវជាតិលេខ៥ សម្រេចបាន ៨០% ហើយ ខណៈរាជរដ្ឋាភិបាល បានត្រៀមលក្ខណៈរួចរាល់សម្រាប់ការបើកច្រកព្រំដែនអន្តរជាតិកម្ពុជា-ថៃ ស្ទឹងបត់។ នេះបើតាម  ឯកឧត្តម  អ៊ុំ  រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានប្រាប់វិទ្យុជាតិកម្ពុជា កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៥។

ឯកឧត្តមអភិបាល បានឱ្យដឹងថា «យើងដំណើរការស្រួលបួល មិនមានបញ្ហាអ្វីទេ យើងមានមន្រ្តីជំនាញគ្រប់គ្រាន់ មានទាំងនគរបាលអន្តោប្រវេសន៍ និងអ្នកពាក់ព័ន្ធ បានត្រៀមលក្ខណៈរួចរាល់អស់ហើយ មានមន្ត្រីគ្រប់គ្រាន់ ក្នុងការពិនិត្យសម្របសម្រួលលើទំនិញចេញចូលច្រកអន្តរជាតិស្ទឹងបត់ ត្រង់មកតែម្តងឆ្លងពីថៃមក ដោយហេដ្ឋារចនាសម័ន្ធច្រកអន្តរជាតិស្ទឹងបត់ យើងបានរួចរាល់បានប្រហែលជា ៨០ភាគរយជិតរួចរាល់អស់ហើយអគារសម្រាប់ត្រួតពិនិត្យរដ្ឋបាល កំពុងមមាញឹកក្នុងការសាងសង់ផងដែរ»។

គម្រោងសាងសង់ច្រកទ្វាព្រំដែនខ្មែរ-ថៃថ្មី ស្ទឹងបត់ នេះ រួមមាន អគារច្រកទ្វារអន្តរជាតិ អគារអន្តេវាសិកដ្ឋាន ចំណតផ្ទេរផ្ទុកទំនិញ ឃ្លាំង និងទីលានកុងតឺន័រ ដែលមានទីតាំងស្ថិតនៅប្រមាណ ៧ គីឡូ ម៉ែត្រពីច្រកទ្វារអន្តរជាតិប៉ោយប៉ែត។

គួរបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជា និងថៃ បានសម្រេចលើឥណទានសម្បទានក្នុងដំណើរការសាងសង់គម្រោងនេះ ក្រោម​ទឹកប្រាក់ប្រមាណ ២៦.៥លានដុល្លារអាមេរិក។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ប្រវែងផ្លូវសរុបនៅប្រទេសកម្ពុជា ក្នុងឆ្នាំ២០២៥ មានប្រវែង ២០,៧៣ ពាន់គីឡូម៉ែត្រ

ប្រវែងផ្លូវសរុបនៅក្នុងប្រទេសកម្ពុជា គិតត្រឹមឆ្នាំ២០២៥ ម […]

កម្ពុជាឯកភាពជាមួយឡាវ កំណត់តំបន់សម្រាប់សាងសង់ផ្លូវតភ្ជាប់រវាងខេត្តរតនគិរី និងខេត្តអាតតាពើ

កម្ពុជាបានសម្រេចឯកភាពថា នឹងចុះត្រួតពិនិត្យរួមគ្នាជាមួយភ […]

អាជ្ញាធរខេត្តពោធិ៍សាត់ សម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានថ្មី១ខ្សែ និងចាប់ផ្តើមសង់ផ្លូវថ្មី ៩ខ្សែបន្ថែមទៀត

រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសសម្ពោធដាក់ឱ្យប្រើប្រាស់ស្ […]

ស្ពានឆ្លងទន្លេបាសាក់ ចាក់អង្រែក្រោម-ព្រែកប្រា សង់បាន ៥១% ហើយ

គិតត្រឹមថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ គម្រោងសាងសង់ស្ពានឆ្លង […]

មកទល់ពេលនេះ ផ្លូវជាតិលេខ២៣ ស្ថាបនារួចរាល់១០០% ហើយ ​

គម្រោងលើកកម្រិតគុណភាព ជួសជុល និងថែទាំកំណាត់ផ្លូវជាតិលេខ […]

រដ្ឋប្រកាសបើកការដ្ឋានសង់ផ្លូវ៦ខ្សែ  ប្រវែងជាង ៤០គីឡូម៉ែត្រ ក្នុងខេត្តកំពង់ឆ្នាំង

ក្រសួងអភិវឌ្ឍន៍ជនបទ បានប្រកាសបើកការដ្ឋានសាងសង់ផ្លូវជនបទ […]