រដ្ឋកំពុងជំរុញការសិក្សាពីផលប៉ះពាល់លើគម្រោងអភិវឌ្ឍកោះថ្មី ខេត្តព្រះសីហនុ

អាជ្ញាធរខេត្តព្រះសីហនុ កំពុងសិក្សាវាយតម្លៃផលប៉ះពាល់ លើគម្រោងអភិវឌ្ឍវិស័យទេសចរណ៍ធម្មជាតិលើកោះថ្មីដែលមានផ្ទៃដីសរុប ១៦៦៨ ហិកតា​ របស់ក្រុមហ៊ុន HTTH Island Investment Co., LTD.។ នេះបើតាមកិច្ចប្រជុំដឹកនាំដោយ ឯកឧត្តម ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣។

ឯកឧត្តមអភិបាលរង បានឱ្យដឹងថា ក្រុមហ៊ុននេះ នឹងអភិវឌ្ឍលើកោះថ្មី ដែលស្ថិតក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយវិនិយោគក្នុងគោលដៅជាអេកូទេសចរណ៍។

ឯកឧត្តមអភិបាលរង បានបន្ថែមថា គម្រោងនេះ នឹងប្រើប្រាស់ទឹកប្រាក់ជាង ៤លានដុល្លារអាមេរិក ក្នុងរយៈពេល ០៣ឆ្នាំដំបូង។

តាមរយៈអភិវឌ្ឍនគម្រោងនេះ វានឹងផ្តល់អត្ថប្រយោជន៍ជាច្រើន ក្នុងនោះ ការចូលរួមចំណែកក្នុងកិច្ចការពារធនធានធម្មជាតិ អភិវឌ្ឍសេដ្ឋកិច្ច ជំរុញអេកូទេសចរណ៍ ព្រមទាំងផ្តល់ការងារសម្រាប់ប្រជាពលរដ្ឋតំបន់នោះផងដែរ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ឆ្នាំ២០២៥៖ វិស័យទេសចរណ៍កម្ពុជា ទទួលបានទុនវិនិយោគរហូតដល់ជាង ៧១០លានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កន្លងទៅនេះ កម្ពុជាទទួលបានគម្រោងវិនិយោគ […]

ឥណ្ឌាប្តេជ្ញាជួយជំរុញទេសចរណ៍កម្ពុជា និងពង្រីកការតភ្ជាប់ជើងហោះហើរត្រង់ទៅកាន់ខេត្តសៀមរាប

កុងស៊ុលកិត្តិយសប្រចាំទីក្រុង Bengaluru ផ្តោតលើភាពជាដៃគូ […]

ការប្រែក្លាយមុខមាត់ថ្មីនៃភ្នំខ្នងផ្សារ៖ គម្រោងអភិវឌ្ឍន៍លម្ហែបៃតងសម្រេចបានលទ្ធផល ១០០ ភាគរយ

វិស័យទេសចរណ៍ប្រកបដោយចីរភាពនៅកម្ពុជាបានបានសម្រេចនូវសមិទ្ […]

២០២៥ កម្ពុជារកចំណូលបាន ៤៤លានដុល្លារពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ

នៅក្នុងរយៈពេល១ឆ្នាំ២០២៥  កម្ពុជាបានទទួលចំណូលរហូតដល់ $៤៤ […]