២០២៣ ខេត្តកំពង់ឆ្នាំងមានគម្រោងអាទិភាពហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ៣  

រដ្ឋបាលខេត្តកំពង់ឆ្នាំងនឹងទទួលបានគម្រោងហេដ្ឋារចនាសម្ព័ន្ធចំនួន៣ ដែលរំពឹងនឹងក្លាយជាចលករជំរុញវិស័យដឹកជញ្ជូននៅក្នុងខេត្ត។ ក្នុងនោះ គម្រោងមួយត្រូវបានរដ្ឋាភិបាលអនុម័តរួចរាល់ហើយ ខណៈគម្រោងចំនួន២ទៀតកំពុងរង់ចាំការអនុម័ត។

លោក ស៊ុន សុវណ្ណរិទ្ធ អភិបាលខេត្តកំពង់ឆ្នាំង បានបញ្ជាក់នៅក្នុងសន្និសីទ​សារព័ត៌មាន​ ស្ដីពី​ “ភាពជោគជ័យ​ក្នុង​រយៈ​ពេល​ ៥​ឆ្នាំ​កន្លងមក​” របស់​រដ្ឋបាល​ខេត្តកំពង់ឆ្នាំង នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ថា រដ្ឋបាលខេត្តរំពឹងគម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ចំនួនបី រួមមាន គម្រោងទី១ គឺស្ពានកំពង់ឆ្នាំង-កំពង់ធំ ប្រវែង៣៩០០ម៉ែត្រ ទី២ ផ្លូវភ្ជាប់ពីកំពង់ឆ្នាំង ទៅកំពង់ធំ ប្រវែង៥៧គីឡូម៉ែត្រ និងទី៣ កំពង់ផែពហុបំណង ដែលនឹងត្រូវបានវិនិយោគដោយក្រុមហ៊ុនឯកជនមួយ។

លោកមានប្រសាសន៍ថា “ប្រសិនបើរាជរដ្ឋាភិបាលបានធ្វើស្ពានតភ្ជាប់ពីក្រុង កំពង់ឆ្នាំង ទៅកាន់កំពង់ធំ ដែលមានប្រវែង៣.៩០០ម៉ែត្រ និងធ្វើផ្លូវ៥៧គីឡូម៉ែត្រទៀត នោះយើងជិះតែកន្លះម៉ោងទេ”។

គម្រោងស្ពានកំពង់ឆ្នាំង-កំពង់ធំ ដែលភ្ជាប់ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ឆ្ពោះទៅក្រុងស្ទឹងសែន ខេត្តកំពង់ធំ  ធ្លាប់ត្រូវបានប្រកាសដោយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា តាំងពីឆ្នាំ ២០១៩ ហើយការសិក្សាត្រូវបានបញ្ចប់កាលពីខែមិថុនា ឆ្នាំ ២០២០។ (អានបន្ថែម)

លោកអភិបាលខេត្តលើកឡើងថា គម្រោងហេដ្ឋារចនាសម្ព័ន្ធទាំងបីនេះ នឹងជួយសម្រួលការធ្វើដំណើរ ការដឹកជញ្ជូន និងផ្តល់ផលចំណេញទាំងថវិកា និងពេលវេលា ព្រមទាំងផ្តល់ផលប្រយោជន៍ដល់សេដ្ឋកិច្ចជាតិផងដែរ៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ប្រវែងផ្លូវសរុបនៅប្រទេសកម្ពុជា ក្នុងឆ្នាំ២០២៥ មានប្រវែង ២០,៧៣ ពាន់គីឡូម៉ែត្រ

ប្រវែងផ្លូវសរុបនៅក្នុងប្រទេសកម្ពុជា គិតត្រឹមឆ្នាំ២០២៥ ម […]

កម្ពុជាឯកភាពជាមួយឡាវ កំណត់តំបន់សម្រាប់សាងសង់ផ្លូវតភ្ជាប់រវាងខេត្តរតនគិរី និងខេត្តអាតតាពើ

កម្ពុជាបានសម្រេចឯកភាពថា នឹងចុះត្រួតពិនិត្យរួមគ្នាជាមួយភ […]

អាជ្ញាធរខេត្តពោធិ៍សាត់ សម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានថ្មី១ខ្សែ និងចាប់ផ្តើមសង់ផ្លូវថ្មី ៩ខ្សែបន្ថែមទៀត

រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសសម្ពោធដាក់ឱ្យប្រើប្រាស់ស្ […]

ស្ពានឆ្លងទន្លេបាសាក់ ចាក់អង្រែក្រោម-ព្រែកប្រា សង់បាន ៥១% ហើយ

គិតត្រឹមថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ គម្រោងសាងសង់ស្ពានឆ្លង […]

មកទល់ពេលនេះ ផ្លូវជាតិលេខ២៣ ស្ថាបនារួចរាល់១០០% ហើយ ​

គម្រោងលើកកម្រិតគុណភាព ជួសជុល និងថែទាំកំណាត់ផ្លូវជាតិលេខ […]

រដ្ឋប្រកាសបើកការដ្ឋានសង់ផ្លូវ៦ខ្សែ  ប្រវែងជាង ៤០គីឡូម៉ែត្រ ក្នុងខេត្តកំពង់ឆ្នាំង

ក្រសួងអភិវឌ្ឍន៍ជនបទ បានប្រកាសបើកការដ្ឋានសាងសង់ផ្លូវជនបទ […]