រដ្ឋកាត់ដីពីតំបន់២-៣ នៅកំពង់ឆ្នាំងជិត ៣០០ ហិកតា ដើម្បីជំរុញវិស័យវារីវប្បកម្ម និងទេសចរណ៍

រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចកាត់ដីជិត ៣០០ហិកតា ដែលកាត់ឆ្វៀលពីតំបន់ ២ និងតំបន់៣ នៃតំបន់លិចទឹកបឹងទន្លេសាប ឱ្យរដ្ឋបាលខេត្តកំពង់ឆ្នាំ និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីអភិវឌ្ឍជំរុញវិស័យវារីវប្បកម្ម និងទេសចរណ៍ក្នុងខេត្ត​។

នេះបើតាមសន្និសីទសារព័ត៌មានស្ដីពី “ភាពជោគជ័យក្នុងរយៈពេល ៥ឆ្នាំកន្លងមក របស់រដ្ឋបាលខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣។

ក្នុងនោះ រដ្ឋបាលខេត្តទទួលបាន ២២២,៥៤ ហិកតា ខណ

ៈក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទទួលបាន ៧៥ហិកតា ដែលនឹងក្លាយជាមជ្ឈមណ្ឌលវារីវប្បកម្មធំ សម្រាប់ជាកន្លែងផលិត ចិញ្ចឹម ពិសោធន៍ ភ្ញាស់កូនត្រី និងជាកន្លែង​ទេសចរណ៍ផងដែរ។

ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានបញ្ជាក់ក្នុងសន្និសីទឱ្យដឹងថា «ទន្ទឹមនឹងការចិញ្ចឹមត្រី យើងក៏ប្រែក្លាយតំបន់នេះ ជាតំបន់ទេសចរណ៍ផងដែរ»។

ឯកឧត្តមអភិបាល បានបន្ថែមថា «ពីមុនយើងធ្លាប់ទិញត្រីពីប្រទេសវៀតណាម ពីថៃ ឥលូវនេះ យើងអាចទិញពីទីនោះតែម្តង ព្រោះគោលបំណងដើម្បីបែងចែងលក់ជូនប្រជាពលរដ្ឋក្នុងខេត្ត និងខេត្តជុំវិញបឹងទន្លេសាប»។

ខេត្តកំពង់ចាមមានស្រះចិញ្ចឹមត្រីជាង ៨០០កន្លែង និងបែលចិញ្ចឹមត្រីជាង ៧០០កន្លែង ដោយបានផ្គត់ផ្គង់ត្រីក្នុងប្រទេស ព្រមទាំងបាននាំចេញទៅថៃ និងវៀតណាមផងដែរ។

គួរបញ្ជាក់ថា បើតាមសន្និសីទ  រដ្ឋបាលខេត្តកំពង់ឆ្នាំង បាននិងកំពុងអនុវត្តការងារកាត់ផ្ទាលផ្ទៃដីជូនប្រជាពលរដ្ឋក្នុងតំបន់២ និងតំបន់៣ បាន២លើករួចមកហើយ។

ក្នុងនោះ បានសម្រេចកាត់ឆ្កៀលដីទំហំ ២៥៣ហិកតា ចេញពីតំបន់៣ និងផ្ដល់ជាកម្មសិទ្ធិ ជូនប្រជាពលរដ្ឋចំនួន ១៦ ៨៨ គ្រួសារ និងកែសម្រួលផ្ទៃដីទំហំ ៣,៣៩១ ហិកតា ចេញពីតំបន់៣ បញ្ចូលជាតំបន់២ ជូនប្រជាពលរដ្ឋចំនួន ១៦ ៨៨ គ្រួសារសម្រាប់ប្រើប្រាស់ និងអាស្រ័យផល និង លើកទី២ បានសម្រេចកាត់ឆ្កៀលដីទំហំ ៧៤១,១៧ ហិក​តា ចេញពីតំបន់៣ ផ្ដល់ជូនសម្រាប់ប្រជាពលរដ្ឋដែលផ្លាស់ទីមកពីផ្ទះនៅលើទឹកចំនួន ៤៤៣,៦៣ហិកតា។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

រដ្ឋនឹងអនុវត្តប្រមូលកម្រៃសេវាប្រើប្រាស់ប្រព័ន្ធលូ បន្ទាប់ពីបែបបទ និងនីតិវិធីត្រូវបានពិនិត្យ និងអនុម័ត

ក្រសួង និងអាជ្ញាធរពាក់ព័ន្ធបានរៀបចំកិច្ចប្រជុំអន្តរក្រស […]

ក្រុមប្រឹក្សាជាតិបទប្បញ្ញត្តិបច្ចេកទេសសំណង់ បោះជំហានទៅមុខក្នុងការលើកកម្ពស់បទដ្ឋានសំណង់នៅកម្ពុជា

ឯកឧត្តម សាយ សំអាល់ ដឹកនាំកិច្ចប្រជុំអនុម័តសេចក្តីព្រាងប […]

រដ្ឋប្រកាសបើកខ្សែរថយន្តក្រុងសាធារណៈឆ្ពោះទៅព្រលានតេជោថ្មីបន្ថែមទៀត ដើម្បីសម្រួលចរាចរណ៍

រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus) រាជ […]

រដ្ឋាភិបាល​កម្ពុជា​អនុម័ត​ស្តង់ដារ​ថ្មី​ចំនួន ២១ ដើម្បី​លើក​កម្ពស់​ការ​ប្រកួតប្រជែង​ផ្នែក​ឧស្សាហកម្ម

នៅក្នុងការផ្លាស់ប្តូរដ៏សំខាន់មួយដើម្បីជំរុញកំណើនឧស្សាហក […]

សភាកម្ពុជាអនុម័តសេចក្តីព្រាងច្បាប់ឱ្យក្រុមហ៊ុនវិនិយោគវិស័យអគ្គិសនីចំនួន២៤

សភាកម្ពុជាបានអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការទូទាត់រប […]

រដ្ឋាភិបាលកម្ពុជាសម្រេចជាផ្លូវការនូវការដកខ្លួនចេញពីតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម

រដ្ឋាភិបាលកម្ពុជា បានប្រកាសជាផ្លូវការនូវដកខ្លួនចេញពីតំប […]