ត្រឹម២០២២ រដ្ឋសង់ផ្លូវក្នុងខេត្តក្រចេះបានជាង ១ពាន់ គ.ម ខណៈផ្លូវលំជាង ៤០០គ.ម ត្រូវបានថែទាំ

ខេត្តក្រចេះមានហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តសរុបប្រវែង ១.១៩០,៤២ គីឡូម៉ែត្រ ខណៈដែលផ្លូវលំជនបទមាន ៣១ខ្សែ ប្រវែង ៤៨០,៩០ គីឡូម៉ែត្រ ត្រូវបានថែទាំជាប្រចាំ។ នេះបើតាមសន្និសីទសារព័ត៌មាន ស្ដីពី “ភាពជោគជ័យក្នុងរយៈពេល ៥ឆ្នាំកន្លងមក” កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣។

ក្នុងនោះ ផ្លូវក្រាលកៅស៊ូគ្រប់ប្រភេទប្រវែង ៣៩៩,១១គីឡូម៉ែត្រ ផ្លូវបេតុងប្រវែង ៣,១១គីឡូម៉ែត្រ ក្រាលក្រួសក្រហមប្រវែង ៧៨៨,២០គីឡូម៉ែត្រ ស្ពានចំនួន ១៣៨កន្លែង ប្រវែង ៤.៦៦៩,៤ម៉ែត្រ លូគ្រប់ប្រភេទ ១.២៥៦កន្លែង ប្រវែង ៥១.០៣២ម៉ែត្រ។

នៅក្នុងឆ្នាំ២០២២ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត បានសម្រេចការជួសជុលថែទាំរួមមាន ផ្លូវក្រាលកៅស៊ូ ប្រវែង ១៣,៨០គីឡូម៉ែត្រ លូគ្រប់ប្រភេទប្រវែង ១៦ម៉ែត្រ រួមទាំងការងារថែទាំផ្លូវថ្នល់ជាប្រចាំចំនួន ៥០ខ្សែ ប្រវែង ១.០៧៥,២៥គីឡូម៉ែត្រ។

ដោយឡែកចំពោះផ្លូវលំជនបទវិញ ផ្លូវចំនួន ៣១ ខ្សែ ប្រវែង ៤៨០,៩០ គីឡូម៉ែត្រ ត្រូវបានថែទាំជាប្រចាំផងដែរ។

ក្នុងនោះ ផ្លូវថែទាំលក្ខណៈខួប បានចំនួន ១០ខ្សែ ប្រវែង ១០៤,៥៥គីឡូម៉ែត្រ ផ្លូវជួសជុលបន្ទាន់បានចំនួន ០៨កំណាត់ខ្សែផ្លូវ ប្រវែង ១៩,១០គីឡូម៉ែត្រ ជួសជុលស្ពានឈើបានចំនួន ១៧កន្លែង ប្រវែង ៣៤៩ម៉ែត្រ ជួសជុលស្ពានបេតុងបាន ចំនួន ២៧កន្លែង ប្រវែង ៧៥១.៥០ម៉ែត្រ។

ទន្ទឹមនឹងនេះ ក្នុងឆ្នាំ២០២២ ខេត្តសម្រេចបានការស្ថាបនាផ្លូវក្រាលកៅស៊ូជនបទប្រភេទ DBST ចំនួន ៤ខ្សែ ប្រវែង ៨៤គីឡូម៉ែត្រ ស្ថិតនៅក្នុងក្រុងក្រចេះ ស្រុកសំបូរ និងស្រុកចិត្របុរីផងដែរ។

គួរបញ្ជាក់ដែរថា រដ្ឋគ្រោងបើកការដ្ឋានសាងសង់ផ្លូវសំខាន់ៗ ៣ខ្សែទៀត នៅខេត្តក្រចេះមុនចូលឆ្នាំខ្មែរ ដែលទទួលបានកម្ចីពីធនាគារពិភពលោក។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ប្រវែងផ្លូវសរុបនៅប្រទេសកម្ពុជា ក្នុងឆ្នាំ២០២៥ មានប្រវែង ២០,៧៣ ពាន់គីឡូម៉ែត្រ

ប្រវែងផ្លូវសរុបនៅក្នុងប្រទេសកម្ពុជា គិតត្រឹមឆ្នាំ២០២៥ ម […]

កម្ពុជាឯកភាពជាមួយឡាវ កំណត់តំបន់សម្រាប់សាងសង់ផ្លូវតភ្ជាប់រវាងខេត្តរតនគិរី និងខេត្តអាតតាពើ

កម្ពុជាបានសម្រេចឯកភាពថា នឹងចុះត្រួតពិនិត្យរួមគ្នាជាមួយភ […]

អាជ្ញាធរខេត្តពោធិ៍សាត់ សម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានថ្មី១ខ្សែ និងចាប់ផ្តើមសង់ផ្លូវថ្មី ៩ខ្សែបន្ថែមទៀត

រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសសម្ពោធដាក់ឱ្យប្រើប្រាស់ស្ […]

ស្ពានឆ្លងទន្លេបាសាក់ ចាក់អង្រែក្រោម-ព្រែកប្រា សង់បាន ៥១% ហើយ

គិតត្រឹមថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ គម្រោងសាងសង់ស្ពានឆ្លង […]

មកទល់ពេលនេះ ផ្លូវជាតិលេខ២៣ ស្ថាបនារួចរាល់១០០% ហើយ ​

គម្រោងលើកកម្រិតគុណភាព ជួសជុល និងថែទាំកំណាត់ផ្លូវជាតិលេខ […]

រដ្ឋប្រកាសបើកការដ្ឋានសង់ផ្លូវ៦ខ្សែ  ប្រវែងជាង ៤០គីឡូម៉ែត្រ ក្នុងខេត្តកំពង់ឆ្នាំង

ក្រសួងអភិវឌ្ឍន៍ជនបទ បានប្រកាសបើកការដ្ឋានសាងសង់ផ្លូវជនបទ […]