រដ្ឋសម្ពោធដាក់ឱ្យប្រើប្រាស់ទីលានទុកសំរាមធំៗ២ នៅកំពង់ឆ្នាំង និងពោធិ៍សាត់

ទីលានទុកដាក់សំរាម ក្រុងកំពង់ឆ្នាំង និងក្រុងពោធិ៍សាត់ នៃគម្រោងកែលម្អគ្រប់គ្រងបរិស្ថានក្រុងជុំវិញបឹងទន្លេសាប ជំហានទី១ ដោយកម្ចីឥណទានពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ។

កម្មវិធីសម្ពោធដាក់ឱ្យប្រើប្រាស់នៃគម្រោងទាំងពីរនេះត្រូវបានចូលរួមដោយឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។

ទីលានទុកដាក់សំរាមក្រុងកំពង់ឆ្នាំង ត្រូវបានសាងសង់លើផ្ទៃដីទំហំជាង ១០ហិកតា មានទីតាំងស្ថិតនៅក្នុងភូមិត្រពាំងស្បូវ ឃុំស្រែថ្មី ស្រុករលាប្អៀរ ហើយស្ថិតនៅក្រោមការគ្រប់គ្រង និងកសាងដោយក្រសួងសាធារណការ និងដឹកជញ្ជូន បានចាប់ផ្ដើមតាំងពីខែមេសា ឆ្នាំ២០២០។ (អានបន្ថែម)

ចំណែក ទីលានទុកដាក់សំរាមនៅក្រុងពោធិ៍សាត់ មានផ្ទៃដីទំហំប្រមាណជាង ១៥ហិកតា មានទីតាំងស្ថិតក្នុងភូមិទួលម្កាក់ សង្កាត់រលាប ក្រុងពោធិ៍សាត់ ដែលសាងសង់ឡើងក្រោមកម្ចីសម្បទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប្រមាណ១,៦លានដុល្លារ។ (អានបន្ថែម)

ឯកឧត្តមទេសរដ្ឋមន្រ្តីបានមានប្រសាសន៍ថា ​គម្រោងទាំងពីរនេះបានជួយ​លើកកម្ពស់​អនាម័យ និង​គុណភាព​នៃ​ការរស់នៅ​ល្អ​ជូន​ប្រជាពលរដ្ឋ ដែលជំរុញឱ្យអត្រារស់រានមានជីវិតរបស់ប្រជាជនកម្ពុជានាពេលបច្ចុប្បន្នមានសុខភាពល្អ និងអាយុយឺនយូរ៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

បាត់ដំបងបើកការដ្ឋានជួសជុលផ្លូវ ស្ថាបនាលូ និងអណ្តូងលូ ចំនួន ៦២កន្លែង ក្នុងក្រុងបាត់ដំបង

កំណាត់ផ្លូវលេខ១៥៤ លូទឹកភ្លៀង ខឿនបេតុងចិញ្ចើមផ្លូវ និងអណ […]

កម្ពុជា-កូរ៉េ សិក្សាលើលទ្ធភាពដំឡើងវារីអគ្គិសនីខ្នាតតូចលើគម្រោងអាងទឹកដូនទ្រី និងអាងទឹករក្សា

ការសិក្សាលទ្ធភាពរួមគ្នាផ្តោតលើការរួមបញ្ចូលថាមពលកកើតឡើងវ […]

បុរី ប៉េង ហួត បើកការលក់ Pre-Sale គម្រោងថ្មីក្នុងតំបន់ច្បារអំពៅ

ព្រឹត្តិការណ៍លក់ជូនអតិថិជនមុនគេក្នុងរយៈពេលបីថ្ងៃនេះ គឺជ […]

ស្ពានឆ្លងទន្លេមេគង្គដីឥដ្ឋ-ថ្មគរ សម្រេចបានលទ្ធផលជាង ៣៥%

ឯកឧត្តម ប៉េង ពោធិ៍នា ចុះពិនិត្យគម្រោងហេដ្ឋារចនាសម្ព័ន្ធ […]

កម្ពុជាឯកភាពជាមួយឡាវ កំណត់តំបន់សម្រាប់សាងសង់ផ្លូវតភ្ជាប់រវាងខេត្តរតនគិរី និងខេត្តអាតតាពើ

កម្ពុជាបានសម្រេចឯកភាពថា នឹងចុះត្រួតពិនិត្យរួមគ្នាជាមួយភ […]

គម្រោងបណ្តាញលូ និងស្ថានីយបូមទឹកក្រុងក្រចេះ សម្រេចបានលទ្ធផលជាង ៦៨ ភាគរយ

អាជ្ញាធរខេត្ត និងគម្រោងក្រោមជំនួយរបស់ធនាគារអភិវឌ្ឍន៍អាស […]