គម្រោងផ្លូវសំខាន់ៗចំនួន៤នឹងបើកសម្ពោធជាផ្លូវការក្នុងពេលប៉ុន្មានខែខាងមុខ

គម្រោងផ្លូវជាតិសំខាន់ៗចំនួន ៤​ រួមមាន គម្រោងផ្លូវក្រវាត់ក្រុងទី៣ ផ្លូវជាតិលេខ ៥ ផ្លូវជាតិលេខ ២ និង ២២ នឹងត្រូវបានបើកសម្ពោធជាផ្លូវការ នៅក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ។

លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់អំពីកាលបរិច្ឆេទបើកដំណើរការគម្រោងផ្លូវក្រវាត់ក្រុងទី៣ ថានឹងត្រូវបើកដំណើរការឱ្យប្រើប្រាស់ជាផ្លូវការ នៅក្នុងខែឧសភា ឆ្នាំ ២០២៣ ខាងមុខនេះ។

លោកបានបញ្ជាក់ថា «ផ្លូវក្រវាត់ក្រុងទី៣ ត្រូវបានសន្យាហើយថានឹងបញ្ចប់នៅខែមិថុនា ហើយសម្ពោធនៅខែមិថុនា ប៉ុន្តែខ្ញុំបាននិយាយថា កុំកៀកពេក។ ដាក់សម្ពោធខែឧសភាទៅ»។

គម្រោងនេះមានប្រវែងសរុបជិត ៥៣គីឡូម៉ែត្រ ហើយត្រូវបានបើកសម្ពោធការដ្ឋានសាងសង់ជាផ្លូវការ ក្រោមអធិបតីភាពរបស់សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីថ្ងៃទី ១៤ ខែ មករា ឆ្នាំ ២០១៩។ (អានបន្ថែម)

ក្រៅពីនេះ លោកទេសរដ្ឋមន្ត្រីក៏កំពុងពិភាក្សាអំពីលទ្ធភាពក្នុងការបើកសម្ពោធផ្លូវជាតិលេខ ៥ ដែលកំពុងសាងសង់ភ្ជាប់ពីព្រែកក្តាមទៅធ្លាម្អម និងពីធ្លាម្អមទៅបាត់ដំបង។ លោកបានបញ្ជាក់ថា ប្រសិនបើអាចធ្វើទៅបាន គម្រោងផ្លូវជាតិដ៏សំខាន់នេះនឹងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅក្នុងឆ្នាំ២០២៣នេះផងដែរ។ (អានបន្ថែម)

គម្រោង២ខ្សែទៀតនោះគឺ ផ្លូវជាតិលេខ ២ និងផ្លូវជាតិលេខ ២២ ដែលក្រសួងសាធារណការក៏កំពុងជំរុញបញ្ចប់ការសាងសង់ជាស្ថាពរ ដើម្បីឈានទៅកាន់ការបើកសម្ពោធជាផ្លូវការនៅត្រឹមខែកក្កដា ឆ្នាំ២០២៣។​ គម្រោងនេះធ្លាប់ត្រូវបានពន្យារពេលសាងសង់ជាច្រើនលើកច្រើនសារ ហើយលោកទេសរដ្ឋមន្ត្រីក៏ធ្លាប់បានជំរុញឱ្យក្រុមហ៊ុនកូរ៉េ​ ដែលសាងសង់គម្រោងនេះ ត្រូវបញ្ចប់ការសាងសង់ប្រកបដោយស្តង់ដារគុណភាព។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ប្រវែងផ្លូវសរុបនៅប្រទេសកម្ពុជា ក្នុងឆ្នាំ២០២៥ មានប្រវែង ២០,៧៣ ពាន់គីឡូម៉ែត្រ

ប្រវែងផ្លូវសរុបនៅក្នុងប្រទេសកម្ពុជា គិតត្រឹមឆ្នាំ២០២៥ ម […]

កម្ពុជាឯកភាពជាមួយឡាវ កំណត់តំបន់សម្រាប់សាងសង់ផ្លូវតភ្ជាប់រវាងខេត្តរតនគិរី និងខេត្តអាតតាពើ

កម្ពុជាបានសម្រេចឯកភាពថា នឹងចុះត្រួតពិនិត្យរួមគ្នាជាមួយភ […]

អាជ្ញាធរខេត្តពោធិ៍សាត់ សម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានថ្មី១ខ្សែ និងចាប់ផ្តើមសង់ផ្លូវថ្មី ៩ខ្សែបន្ថែមទៀត

រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសសម្ពោធដាក់ឱ្យប្រើប្រាស់ស្ […]

ស្ពានឆ្លងទន្លេបាសាក់ ចាក់អង្រែក្រោម-ព្រែកប្រា សង់បាន ៥១% ហើយ

គិតត្រឹមថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ គម្រោងសាងសង់ស្ពានឆ្លង […]

មកទល់ពេលនេះ ផ្លូវជាតិលេខ២៣ ស្ថាបនារួចរាល់១០០% ហើយ ​

គម្រោងលើកកម្រិតគុណភាព ជួសជុល និងថែទាំកំណាត់ផ្លូវជាតិលេខ […]

រដ្ឋប្រកាសបើកការដ្ឋានសង់ផ្លូវ៦ខ្សែ  ប្រវែងជាង ៤០គីឡូម៉ែត្រ ក្នុងខេត្តកំពង់ឆ្នាំង

ក្រសួងអភិវឌ្ឍន៍ជនបទ បានប្រកាសបើកការដ្ឋានសាងសង់ផ្លូវជនបទ […]