ក្រុមហ៊ុនប៊ូយ៉ុងនឹងផ្តល់រថយន្តក្រុង៦០គ្រឿង សម្រាប់រៀបចំសេវាដឹកជញ្ជូនសាធារណៈក្នុងក្រុងព្រះសីហនុ

ក្រុមហ៊ុនកូរ៉េប៊ូយ៉ុង Booyoung Group គ្រោងនឹងផ្តល់រថយន្តក្រុងចំនួន ៦០ គ្រឿងដល់រដ្ឋបាលខេត្តព្រះសីហនុ ដើម្បីរៀបចំគម្រោងសេវាដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus) នៅក្នុងឆ្នាំ២០២៤។

ដំណឹងនេះត្រូវបានប្រមុខថ្នាក់ដឹកនាំរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បញ្ជាទៅកាន់ថ្នាក់ដឹកនាំរដ្ឋបាលខេត្តព្រះសីហនុរួចរាល់ហើយ ដោយបច្ចុប្បន្នគម្រោងនេះកំពុងរៀបចំឈានទៅកាន់ការចុះកិច្ចសន្យាជាផ្លូវការនាពេលខាងមុខ។ នេះបើយោងតាមឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ ថ្លែងបញ្ជាក់នៅថ្ងៃទី ១៥ ខែ កុម្ភៈ ឆ្នាំ២០២៣។

ឯកឧត្តមអភិបាលខេត្តបានថ្លែងថា “កាលពីពេលថ្មីៗ នេះ ខ្ញុំទទួលបានការដឹកនាំពីសម្តេចតេជោ ដោយក្រុមហ៊ុន Booyong  នឹងប្រគល់រថយន្តក្រុងមកកាន់ខេត្តព្រះសីហនុចំនួន ៦០ គ្រឿង។ ឥឡូវនេះយើងកំពុងត្រៀម តែមិនទាន់បានចុះកិច្ចសន្យាទេ”។

ឯកឧត្តមបង្ហាញក្តីសង្ឃឹមថា គម្រោងនេះនឹងអាចទទួលបានការប្រគល់រថយន្តនៅក្នុងរយៈពេល ១ឆ្នាំ ហើយរដ្ឋបាលខេត្តនឹងបន្តរៀបចំជាមធ្យោបាយដឹកជញ្ជូនសាធារណៈ ដែលមានលក្ខណៈដូចនៅក្នុងក្រុងភ្នំពេញ។

ឯកឧត្តមអភិបាលខេត្តរំពឹងទុកថា តាមរយៈគម្រោងនេះនឹងអាចជួយដោះស្រាយ និងកាត់បន្ថយការលំបាកសម្រាប់សិស្សនៅតំបន់ឆ្ងាយៗ ដែលខ្វះមធ្យោបាយធ្វើដំណើរមកសាលារៀន៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ប្រវែងផ្លូវសរុបនៅប្រទេសកម្ពុជា ក្នុងឆ្នាំ២០២៥ មានប្រវែង ២០,៧៣ ពាន់គីឡូម៉ែត្រ

ប្រវែងផ្លូវសរុបនៅក្នុងប្រទេសកម្ពុជា គិតត្រឹមឆ្នាំ២០២៥ ម […]

កម្ពុជាឯកភាពជាមួយឡាវ កំណត់តំបន់សម្រាប់សាងសង់ផ្លូវតភ្ជាប់រវាងខេត្តរតនគិរី និងខេត្តអាតតាពើ

កម្ពុជាបានសម្រេចឯកភាពថា នឹងចុះត្រួតពិនិត្យរួមគ្នាជាមួយភ […]

អាជ្ញាធរខេត្តពោធិ៍សាត់ សម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានថ្មី១ខ្សែ និងចាប់ផ្តើមសង់ផ្លូវថ្មី ៩ខ្សែបន្ថែមទៀត

រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសសម្ពោធដាក់ឱ្យប្រើប្រាស់ស្ […]

ស្ពានឆ្លងទន្លេបាសាក់ ចាក់អង្រែក្រោម-ព្រែកប្រា សង់បាន ៥១% ហើយ

គិតត្រឹមថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ គម្រោងសាងសង់ស្ពានឆ្លង […]

មកទល់ពេលនេះ ផ្លូវជាតិលេខ២៣ ស្ថាបនារួចរាល់១០០% ហើយ ​

គម្រោងលើកកម្រិតគុណភាព ជួសជុល និងថែទាំកំណាត់ផ្លូវជាតិលេខ […]

រដ្ឋប្រកាសបើកការដ្ឋានសង់ផ្លូវ៦ខ្សែ  ប្រវែងជាង ៤០គីឡូម៉ែត្រ ក្នុងខេត្តកំពង់ឆ្នាំង

ក្រសួងអភិវឌ្ឍន៍ជនបទ បានប្រកាសបើកការដ្ឋានសាងសង់ផ្លូវជនបទ […]