ខេត្តព្រះសីហនុមានគម្រោងវិនិយោគជាង១០០០គម្រោង ខណៈបានបញ្ចប់ជិត ៦០០គម្រោង

ខេត្តព្រះសីហនុ មានគម្រោងវិនិយោគសរុបចំនួន ១.១៨៦គម្រោង ក្នុងនោះបានបញ្ចប់ ៥៩៥គម្រោងហើយ។ នេះបើតាមសន្និសីទសារព័ត៌មាន ស្ដីពី “ភាពជោគជ័យក្នុងរយៈពេល ៥ឆ្នាំកន្លងមក” របស់រដ្ឋបាលខេត្តព្រះសីហនុ កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣។

ទន្ទឹមនឹងនេះផងដែរ​ រាជរដ្ឋាភិបាល បានផ្ដល់ការវិនិយោគ ទៅលើកោះ និងឆ្នេរ ដល់ក្រុមហ៊ុនចំនួន ២៧ ដែលមានទុនវិនិយោគសរុប ៨.៩០០.៥៧០.២៥១ដុល្លារអាមេរិក។

បច្ចុប្បន្ន ខេត្តនេះសំណង់អគារសរុប ចំនួន ១.០០៦អគារ កោះចំនួន៣០ និងថ្មប៉ប្រះទឹកចំនួន ២ទីតាំង។

បន្ថែមពីនេះ ខេត្តព្រះសីហនុ មានតំបន់សេដ្ឋកិច្ចពិសេស សរុបចំនួន១១តំបន់ ក្នុងនោះមាន ៣តំបន់កំពុងដំណើរការ និង ៨ទីតាំងផ្សេងទៀតត្រៀមដំណើរការ។

ចំពោះ រោងចក្រក្នុងតំបន់សេដ្ឋកិច្ចពិសេសមានចំនួនសរុប ១៦៨រោងចក្រ និងក្រៅតំបន់សេដ្ឋកិច្ចពិសេសមានចំនួនសរុប ៧១រោងចក្រ ដែលបានផ្តល់ការងារដល់ប្រជាពលរដ្ឋក្នុងតំបន់មានចំនួនសរុប ៣៤.៤៧៩នាក់ មានទុនវិនិយោគសរុបចំនួន ២.២១១​.៦៧១​.០០០ដុល្លារអាម៉េរិក។

ចំណែក គម្រោងវិនិយោគលើវិស័យឧស្សាហកម្មកែច្នៃម្ហូបអាហារ មានទុនវិនិយោគសរុប ១.៧៥៣.៩០០ដុល្លារអាម៉េរិ​កផងដែរ។

ដោយឡែក សម្រាប់សហគ្រាសធុនតូច និងមធ្យម និងសិប្បកម្មវិញ ខេត្តមានសរុបចំនួន ១.២១៣មូលដ្ឋាន ក្នុងនោះមានកម្លាំងពលកម្ម ៦.២៣១នាក់ មានទុនវិនិយោគ ២៦.៦៩៩.៦១៩ដុល្លារអាម៉េរិក។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

បាត់ដំបងបើកការដ្ឋានជួសជុលផ្លូវ ស្ថាបនាលូ និងអណ្តូងលូ ចំនួន ៦២កន្លែង ក្នុងក្រុងបាត់ដំបង

កំណាត់ផ្លូវលេខ១៥៤ លូទឹកភ្លៀង ខឿនបេតុងចិញ្ចើមផ្លូវ និងអណ […]

កម្ពុជា-កូរ៉េ សិក្សាលើលទ្ធភាពដំឡើងវារីអគ្គិសនីខ្នាតតូចលើគម្រោងអាងទឹកដូនទ្រី និងអាងទឹករក្សា

ការសិក្សាលទ្ធភាពរួមគ្នាផ្តោតលើការរួមបញ្ចូលថាមពលកកើតឡើងវ […]

បុរី ប៉េង ហួត បើកការលក់ Pre-Sale គម្រោងថ្មីក្នុងតំបន់ច្បារអំពៅ

ព្រឹត្តិការណ៍លក់ជូនអតិថិជនមុនគេក្នុងរយៈពេលបីថ្ងៃនេះ គឺជ […]

ស្ពានឆ្លងទន្លេមេគង្គដីឥដ្ឋ-ថ្មគរ សម្រេចបានលទ្ធផលជាង ៣៥%

ឯកឧត្តម ប៉េង ពោធិ៍នា ចុះពិនិត្យគម្រោងហេដ្ឋារចនាសម្ព័ន្ធ […]

កម្ពុជាឯកភាពជាមួយឡាវ កំណត់តំបន់សម្រាប់សាងសង់ផ្លូវតភ្ជាប់រវាងខេត្តរតនគិរី និងខេត្តអាតតាពើ

កម្ពុជាបានសម្រេចឯកភាពថា នឹងចុះត្រួតពិនិត្យរួមគ្នាជាមួយភ […]

គម្រោងបណ្តាញលូ និងស្ថានីយបូមទឹកក្រុងក្រចេះ សម្រេចបានលទ្ធផលជាង ៦៨ ភាគរយ

អាជ្ញាធរខេត្ត និងគម្រោងក្រោមជំនួយរបស់ធនាគារអភិវឌ្ឍន៍អាស […]