ADB ផ្តល់កម្ចីជិត ៦០លានដុល្លារ សម្រាប់អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗក្នុងក្រុងបាត់ដំបង

រាជរដ្ឋាភិបាលកម្ពុជា ទទួលបានកម្ចីពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ចំនួនជិត ៦០លានុដុល្លារអាមេរិក សម្រាប់ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធក្នុងក្រុងបាត់ដំបង។ នេះបើតាមលោក លាង វាសនា អភិបាលក្រុងបាត់ដំបង ក្នុងកម្មវិធីមួយស្តីពីផែនការការរៀបចំប្រព័ន្ធលូ និង ជួស​ជុលផ្លូវក្នុងក្រុង របស់វិទ្យុជាតិកម្ពុជាចំការចេកខេត្តបាត់ដំបង នៅពីថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៣។

លោកអភិបាល បានឱ្យដឹងថា ក្រោយរាជរដ្ឋាភិបាលកម្ពុជាទទួលបានកម្ចីពី ADB ប្រមាណជិត ៦០លានដុល្លារអាមេរិក រដ្ឋាភិបាលក៏ទម្លាក់បន្តមកអាជ្ញាធរខេត្តសម្រាប់កសាងប្រព័ន្ធលូក្រោមដីនៅប៉ែកខាងកើត និងខាងលិចស្ទឹងសង្កែក្នុងក្រុងបាត់ដំបង។

លោកបានបន្ថែមថា​ ក្រុងបាត់ដំបង ជាក្រុងចំណាស់មួយ ដែលមានសក្តានុពលផ្នែកវិស័យទេសចរណ៍ ដែលមានសំណង់បេតិកភ័ណ្ឌជាង ៨០០ខ្នង សម្រាប់ទាក់ទាញភ្ញៀវទេសចរណ៍។ (អានបន្ថែម)

លោកអភិបាលបានបន្តថា កាលពីសម័យអាណានិគមបារាំង ប្រព័ន្ធលូ ត្រូវបានសាងសង់ឡើងសម្រាប់តែជាង ៨០០គ្រួសារតែប៉ុណ្ណោះ ខណៈបច្ចុប្បន្ននេះ ក្រុងមានប្រជាពលរដ្ឋរហូតដល់ជាង ១៦ម៉ឺននាក់ ដែលពេលមានទឹកជំនន់ម្តងៗ បង្កឱ្យខូចខាតផ្លូវក្នុងក្រុងជាច្រើន។

លោកបានបញ្ជាក់ថា ក្រោយការរៀបចំប្រព័ន្ធលូក្រោមដីរួចរាល់ហើយ រដ្ឋបាលក្រុងបាត់ដំបង នឹងកំណត់ថាតើកំណាត់ផ្លូវណាត្រូវចាក់បេតុង ឬចាក់កៅស៊ូ ទៅតាមផែនការកំណត់ដោយរដ្ឋបាលខេត្តបាត់ដំបង។

នាឱកាសនោះដែរ លោកបានសំណូមពរប្រជាពលរដ្ឋក្នុងក្រុងទាំងអស់ សូមមេត្តាអត់ធ្មត់រយៈពេលតែ ១ឆ្នាំ ឬ ជាង១ឆ្នាំទៀតតែប៉ុណ្ណោះ គម្រោងនឹងរួចរាល់ ដូចនេះប្រជាពលរដ្ឋទាំងអស់ នឹងទទួលបានក្រុងបាត់ដំបងដ៏ចំណាស់មួយតែស៊ីវីល័​យ​។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ប្រវែងផ្លូវសរុបនៅប្រទេសកម្ពុជា ក្នុងឆ្នាំ២០២៥ មានប្រវែង ២០,៧៣ ពាន់គីឡូម៉ែត្រ

ប្រវែងផ្លូវសរុបនៅក្នុងប្រទេសកម្ពុជា គិតត្រឹមឆ្នាំ២០២៥ ម […]

កម្ពុជាឯកភាពជាមួយឡាវ កំណត់តំបន់សម្រាប់សាងសង់ផ្លូវតភ្ជាប់រវាងខេត្តរតនគិរី និងខេត្តអាតតាពើ

កម្ពុជាបានសម្រេចឯកភាពថា នឹងចុះត្រួតពិនិត្យរួមគ្នាជាមួយភ […]

អាជ្ញាធរខេត្តពោធិ៍សាត់ សម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានថ្មី១ខ្សែ និងចាប់ផ្តើមសង់ផ្លូវថ្មី ៩ខ្សែបន្ថែមទៀត

រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសសម្ពោធដាក់ឱ្យប្រើប្រាស់ស្ […]

ស្ពានឆ្លងទន្លេបាសាក់ ចាក់អង្រែក្រោម-ព្រែកប្រា សង់បាន ៥១% ហើយ

គិតត្រឹមថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ គម្រោងសាងសង់ស្ពានឆ្លង […]

មកទល់ពេលនេះ ផ្លូវជាតិលេខ២៣ ស្ថាបនារួចរាល់១០០% ហើយ ​

គម្រោងលើកកម្រិតគុណភាព ជួសជុល និងថែទាំកំណាត់ផ្លូវជាតិលេខ […]

រដ្ឋប្រកាសបើកការដ្ឋានសង់ផ្លូវ៦ខ្សែ  ប្រវែងជាង ៤០គីឡូម៉ែត្រ ក្នុងខេត្តកំពង់ឆ្នាំង

ក្រសួងអភិវឌ្ឍន៍ជនបទ បានប្រកាសបើកការដ្ឋានសាងសង់ផ្លូវជនបទ […]