គម្រោងកំពង់ផែដ៏ធំនៅកំពង់ឆ្នាំងនឹងបើកដំណើរការឆាប់ៗ ខណៈកំពុងបំពាក់បច្ចេកវិទ្យា STM

ថ្មីនេះ ក្រសួងសាធារណការ និងដឹកជញ្ជូនបានប្រជុំពិភាក្សាអំពីវឌ្ឍនភាពគម្រោងអភិវឌ្ឍន៍កំពង់ផែពហុបំណង និងមណ្ឌលព័ស្តុភារកម្មកំពង់ឆ្នាំង ឱ្យអាចបើកដំណើរការបានឆាប់រហ័ស ដើម្បីជួយជំរុញផលប្រយោជន៍សេដ្ឋកិច្ចជាតិ៕

នេះបើយោងតាមកិច្ចប្រជុំរវាង ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូន ជាមួយនិងក្រុមហ៊ុន KLP.T TRANSPORTATION Co.,Ltd ព្រមទាំងសមាជិកនៃក្រុមការងារបច្ចេកទេសជាច្រើនរូប នៅថ្ងៃទី០២ មីនា ២០២៣។

គួរបញ្ចាក់ថា ការរៀបចំឱ្យមានជាកំពង់ផែ និងមណ្ឌលព័ស្តុភារកម្មនេះឡើង គឺផ្តោតសំខាន់លើការដឹកជញ្ជូនតាមផ្លូវគោក និងផ្លូវទឹកក្នុងប្រទេស ព្រមទាំងដឹកជញ្ជូន និងនាំចេញកសិផលពីខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តសៀមរាប និងខេត្តកំពង់ធំ ទៅក្រៅប្រទេស។ (អានបន្ថែម)

គួររម្លឹកថា ដើម្បីធានាបាននូវការដឹកជញ្ជូនពីគ្រប់ច្រកល្ហក ទៅកាន់មណ្ឌលព័ស្តុភារកម្ម និងកំពង់ផែឱ្យបានត្រឹមត្រូវតាមច្បាប់ ក្រុមការងារគម្រោងបានស្ថាបនាផ្លូវភ្ជាប់ពីផ្លូវ 50C ទៅកាន់មណ្ឌលព័ស្តុភារកម្ម និងភ្ជាប់ទៅកាន់កំពង់ផែពហុបំណងកំពង់ឆ្នាំង។

បច្ចុប្បន្ននេះ ក្រុមការងារបច្ចេកទេស បាននិងកំពុងបំពាក់ប្រព័ន្ធបច្ចេកវិទ្យា STM (Smart Truck Monitoring System) សម្រាប់គ្រប់គ្រងការដឹកជញ្ជូនចេញចូល ដែលរួមមានការបំពាក់កាមេរ៉ាត្រួតពិនិត្យរថយន្ដដោយស្វ័យប្រវត្តិ និងស្ថានីយជញ្ជីងថ្លឹងរថយន្តដឹកជញ្ជូន។ ប្រព័ន្ធ STM នេះ នឹងជួយជំរុញការតាមដាន គ្រប់គ្រងប្រតិបត្តិការ និងការគ្រប់គ្រងសកម្មភាពដឹកជញ្ជូនយ៉ាងមានប្រសិទ្ធភាពផងដែរ។

នាឱកាសនោះដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ដល់គ្រប់ភាគីពាក់ព័ន្ធ សូមជួយគាំទ្រ និងជំរុញគម្រោងអភិវឌ្ឍន៍កំពង់ផែពហុបំណង និងមណ្ឌលព័ស្តុភារកម្មកំពង់ឆ្នាំង ឱ្យស្របតាមបទដ្ឋានច្បាប់ និងជំរុញឱ្យគម្រោងនេះអាចដំណើរការបានឆាប់រហ័ស ដើម្បីផលប្រយោជន៍សេដ្ឋកិច្ចជាតិ៕

 

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ប្រវែងផ្លូវសរុបនៅប្រទេសកម្ពុជា ក្នុងឆ្នាំ២០២៥ មានប្រវែង ២០,៧៣ ពាន់គីឡូម៉ែត្រ

ប្រវែងផ្លូវសរុបនៅក្នុងប្រទេសកម្ពុជា គិតត្រឹមឆ្នាំ២០២៥ ម […]

កម្ពុជាឯកភាពជាមួយឡាវ កំណត់តំបន់សម្រាប់សាងសង់ផ្លូវតភ្ជាប់រវាងខេត្តរតនគិរី និងខេត្តអាតតាពើ

កម្ពុជាបានសម្រេចឯកភាពថា នឹងចុះត្រួតពិនិត្យរួមគ្នាជាមួយភ […]

អាជ្ញាធរខេត្តពោធិ៍សាត់ សម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានថ្មី១ខ្សែ និងចាប់ផ្តើមសង់ផ្លូវថ្មី ៩ខ្សែបន្ថែមទៀត

រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសសម្ពោធដាក់ឱ្យប្រើប្រាស់ស្ […]

ស្ពានឆ្លងទន្លេបាសាក់ ចាក់អង្រែក្រោម-ព្រែកប្រា សង់បាន ៥១% ហើយ

គិតត្រឹមថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ គម្រោងសាងសង់ស្ពានឆ្លង […]

មកទល់ពេលនេះ ផ្លូវជាតិលេខ២៣ ស្ថាបនារួចរាល់១០០% ហើយ ​

គម្រោងលើកកម្រិតគុណភាព ជួសជុល និងថែទាំកំណាត់ផ្លូវជាតិលេខ […]

រដ្ឋប្រកាសបើកការដ្ឋានសង់ផ្លូវ៦ខ្សែ  ប្រវែងជាង ៤០គីឡូម៉ែត្រ ក្នុងខេត្តកំពង់ឆ្នាំង

ក្រសួងអភិវឌ្ឍន៍ជនបទ បានប្រកាសបើកការដ្ឋានសាងសង់ផ្លូវជនបទ […]