ស្ថានីយស្តុកទំនិញកុងតឺន័រក្រោមជំនួយឥតសំណងរបស់ជប៉ុនត្រូវបានដាក់សម្ពោធឱ្យដំណើរការ

ស្ថានីយស្តុកទំនិញកុងតឺន័រ (CFS) នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសកំពង់ផែស្វយ័តក្រុងព្រះសីហនុ (SPSEZ) ក្រោមជំនួយហិរញ្ញប្បទានឥតសំណងពីប្រទេសជប៉ុន បានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣។

គម្រោងនេះត្រូវបានសាងសង់ឡើង ក្នុងកម្មវិធីអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម (ឆ្នាំ២០១៨) រាជរដ្ឋាភិបាលជប៉ុន ដែលបានផ្តល់ថវិកាចំនួន ៤,៦លានដុល្លារអាមេរិក​ដល់ប្រទេសកម្ពុជា។

ឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី (UENO Atsushi) ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា បានថ្លែងថា យោងតាមស្នើសុំពីរាជរដ្ឋាភិបាលកម្ពុជាឆ្នាំ២០១៩ រដ្ឋាភិបាលជប៉ុនសម្រេចផ្តល់ថវិកាដល់កំពង់ផែស្វយ័តក្រុងព្រះសីហនុ សាងសង់ស្ថានីយស្តុបទំនិញកុងតឺន័រ ដើម្បីលើកកម្ពស់គុណភាពបន្ថែម នៃតំបន់សេដ្ឋកិច្ចពិសេសកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលមានសារៈសំខាន់សម្រាប់ក្រុមហ៊ុន ភស្តុភាពកម្មអន្តរជាតិផ្សេងៗ និងកែប្រែកំពង់ផែស្វយ័តព្រះសីហនុ ឱ្យមានមុខងារជាកំពង់ផែស្នូល មិនត្រឹមតែនៅក្នុងប្រទេសកម្ពុជា ប៉ុន្តែនៅក្នុងតំបន់មេគង្គទាំងមូល។

ឯកឧត្តមឯកអគ្គរដ្ឋទូតបន្តថា ការចាប់បើកឱ្យប្រើប្រាស់ឃ្លាំងនេះ បូកផ្សំនឹងគម្រោងឃ្លំាងផ្ទុកទំនិញរបស់ ក្រុមហ៊ុន AEON នឹងរួមចំណែកទាក់ទាញ ឱ្យក្រុមហ៊ុនជប៉ុនកាន់តែច្រើនបន្ថែមទៀត មកបណ្តាក់ទុននៅខេត្តព្រះសីហនុ បន្ទាប់ពីផ្សារទំនើប AEON។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តបញ្ជាក់ថា កំពង់ផែអន្តរជាតិសមុទ្រទឹកជ្រៅក្រុងព្រះសីហនុ បានទទួលជំនួយ​ផ្នែកទន់ តាមរយៈការផ្លាស់ប្តូរបទពិសោធន៍រវាងជប៉ុន កម្ពុជា មានការបញ្ជូនអ្នកបច្ចេកទេសមកកំពង់ផែ និងការបញ្ជូនបុគ្គលិកទៅផ្លាស់ប្តូរបទពិសោធន៍នៅជប៉ុន ការបណ្តុះបណ្តាលទាំងក្នុងនិងក្រៅប្រទេស ប្រព័ន្ធប្រតិបត្តិការទីលានកុងតឺន័រ CMTS ប្រព័ន្ធផ្លាស់ប្តូរទិន្នន័យអេឡិចត្រូនិក Port EDI ។ ចំណែក ផ្នែករឹងទទួលបានកម្ចីសម្បទានជប៉ុន សម្រាប់សាងសង់ចំណតផែកុងតឺន័រថ្មីប្រវែង៤០០ម៉ែត្រ ការសាងសង់តំបន់សេដ្ឋកិច្ចពិសេស ការសាងសង់ចំណតផែពហុបំណងប្រវែង ៣៥០ម៉ែត្រ ការកែសម្រួលផែច្រាំង ទៅជាផែកុងតឺន័រប្រវែង ២៥៣ម៉ែត្រ គម្រោងអភិវឌ្ឍន៍ចំណតផែកុងតឺន័រទឹកជ្រៅ ជំហានទី១ ជំហានទី២ និងជំហានទី៣។ នៅពេលឆាប់ៗខាងមុខនេះកំពង់ផែនឹងទទួលបានជំនួយលើមធ្យោបាយលើកដាក់ (Harbor Mobile Crane) ចំនួន ០២គ្រឿងទៀតពីរដ្ឋាភិបាលជប៉ុន៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

បាត់ដំបងបើកការដ្ឋានជួសជុលផ្លូវ ស្ថាបនាលូ និងអណ្តូងលូ ចំនួន ៦២កន្លែង ក្នុងក្រុងបាត់ដំបង

កំណាត់ផ្លូវលេខ១៥៤ លូទឹកភ្លៀង ខឿនបេតុងចិញ្ចើមផ្លូវ និងអណ […]

កម្ពុជា-កូរ៉េ សិក្សាលើលទ្ធភាពដំឡើងវារីអគ្គិសនីខ្នាតតូចលើគម្រោងអាងទឹកដូនទ្រី និងអាងទឹករក្សា

ការសិក្សាលទ្ធភាពរួមគ្នាផ្តោតលើការរួមបញ្ចូលថាមពលកកើតឡើងវ […]

បុរី ប៉េង ហួត បើកការលក់ Pre-Sale គម្រោងថ្មីក្នុងតំបន់ច្បារអំពៅ

ព្រឹត្តិការណ៍លក់ជូនអតិថិជនមុនគេក្នុងរយៈពេលបីថ្ងៃនេះ គឺជ […]

ស្ពានឆ្លងទន្លេមេគង្គដីឥដ្ឋ-ថ្មគរ សម្រេចបានលទ្ធផលជាង ៣៥%

ឯកឧត្តម ប៉េង ពោធិ៍នា ចុះពិនិត្យគម្រោងហេដ្ឋារចនាសម្ព័ន្ធ […]

កម្ពុជាឯកភាពជាមួយឡាវ កំណត់តំបន់សម្រាប់សាងសង់ផ្លូវតភ្ជាប់រវាងខេត្តរតនគិរី និងខេត្តអាតតាពើ

កម្ពុជាបានសម្រេចឯកភាពថា នឹងចុះត្រួតពិនិត្យរួមគ្នាជាមួយភ […]

គម្រោងបណ្តាញលូ និងស្ថានីយបូមទឹកក្រុងក្រចេះ សម្រេចបានលទ្ធផលជាង ៦៨ ភាគរយ

អាជ្ញាធរខេត្ត និងគម្រោងក្រោមជំនួយរបស់ធនាគារអភិវឌ្ឍន៍អាស […]