កន្លះរង្វង់ផ្លូវក្រវាត់ក្រុងទី៣-ប៉ែកខាងកើត មានតម្លៃ ២៤០លានដុល្លារ និងត្រូវសង់ស្ពានសំខាន់ៗ៣បន្ថែម

គម្រោងផ្លូវខ្សែក្រវាត់ក្រុងទី៣ ប៉ែកខាងកើត ដែលមានប្រវែងប្រមាណ ៣៤,១៥គីឡូម៉ែត្រ បានបញ្ចប់ការសិក្សាសមិទ្ធិលទ្ធភាពរួចរាល់ហើយ ដោយគម្រោងនេះគ្រោងចំណាយថវិកាប្រមាណ ២៤០លានដុល្លារអាមេរិក និងមានការសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គចំនួន ​៣។

ផ្លូវក្រវាត់ក្រុងទី៣ ប៉ែកខាងកើតមួយនេះត្រូវបានសិក្សាដោយក្រុមហ៊ុនសំណង់សៀងហៃ (Shanghai Construction Group Co,. Ltd) ដែលកំពុងតែសាងសង់ផ្លូវក្រវាត់ក្រុងទី៣នៃគម្រោងបច្ចុប្បន្ន។ ក្រុមហ៊ុនបានធ្វើបទបង្ហាញជូនឯកឧត្តម លឹម ស៊ីដេនីន រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងអ្នកជំនាញបច្ចេកទេសក្រសួង ដើម្បីពិនិត្យ និងផ្ដល់ធាតុចូលបន្ថែម នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣។

ក្រុមហ៊ុនបានបង្ហាញថា គម្រោងប៉ែកខាងកើតនេះមានប្រវែងប្រមាណ ៣៤,១៥គីឡូម៉ែត្រ សាងសង់ជាផ្លូវ៤គន្លង (ពីរគន្លងទៅ ពីរគន្លងមក) ដោយចេញពីមហាវិថីឈ្នះឈ្នះ (ចំណុចប្រសព្វផ្លូវជាតិលេខ៦) រហូតដល់ចំណុចប្រសព្វផ្លូវលេខ៧០បេ ឆ្លងកាត់កោះចំនួន២ គឺកោះដាច់ និងកោះតាង ហើយគ្រោងចំណាយថវិកាប្រមាណ ២៤០លានដុល្លារអាមេរិក។

គម្រោងនេះត្រូវសាងសង់ស្ពានឆ្លងទន្លេមេគង្គចំនួន៣ ក្នុងនោះស្ពានទី១ (ផ្លូវជាតិលេខ៦-កោះដាច់) មានប្រវែង ១.៣១១ម៉ែត្រ ស្ពានទី២ (កោះដាច់-កោះតាង) មានប្រវែង ៥៧៩ម៉ែត្រ និងស្ពានទី៣ (កោះតាង-ផ្លូវ៧០បេ) មានប្រវែង ១.០៤៤ម៉ែត្រ។

បន្ទាប់ពីបានស្វែងយល់បទបង្ហាញរួចមក អ្នកជំនាញបច្ចេកទេសក្រសួងបានជជែកពិភាក្សា និងផ្ដល់យោបល់ជាធាតុចូលលើការងារបច្ចេកទេសសំខាន់ៗក្នុងការសាងសង់ រួមមានការរៀបចំជាចំណតយានយន្ត ព្រមទាំងការសិក្សាបន្ថែមលើភូមិសាស្ត្រតំបន់ ការសិក្សាលើលំហូរទឹក និងទំនប់ទឹក ជាធាតុចូលដើម្បីធ្វើឱ្យគម្រោងនេះមានប្រសិទ្ធភាព និងនិរន្តរភាព។

គួររម្លឹកថា គិតត្រឹមខែកុម្ភៈ គម្រោងសាងសង់ផ្លូវក្រវាត់ក្រុងទី៣​ ដំណាក់កាលទី១ ពាក់កណ្តាលរង្វង់ ចាប់ពីចំណុចផ្លូវជាតិលេខ៤ ដល់ផ្លូវជាតិលេខ១ សម្រេចបាន​ប្រមាណជិត ៩០% ហើយ។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ប្រវែងផ្លូវសរុបនៅប្រទេសកម្ពុជា ក្នុងឆ្នាំ២០២៥ មានប្រវែង ២០,៧៣ ពាន់គីឡូម៉ែត្រ

ប្រវែងផ្លូវសរុបនៅក្នុងប្រទេសកម្ពុជា គិតត្រឹមឆ្នាំ២០២៥ ម […]

កម្ពុជាឯកភាពជាមួយឡាវ កំណត់តំបន់សម្រាប់សាងសង់ផ្លូវតភ្ជាប់រវាងខេត្តរតនគិរី និងខេត្តអាតតាពើ

កម្ពុជាបានសម្រេចឯកភាពថា នឹងចុះត្រួតពិនិត្យរួមគ្នាជាមួយភ […]

អាជ្ញាធរខេត្តពោធិ៍សាត់ សម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានថ្មី១ខ្សែ និងចាប់ផ្តើមសង់ផ្លូវថ្មី ៩ខ្សែបន្ថែមទៀត

រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសសម្ពោធដាក់ឱ្យប្រើប្រាស់ស្ […]

ស្ពានឆ្លងទន្លេបាសាក់ ចាក់អង្រែក្រោម-ព្រែកប្រា សង់បាន ៥១% ហើយ

គិតត្រឹមថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ គម្រោងសាងសង់ស្ពានឆ្លង […]

មកទល់ពេលនេះ ផ្លូវជាតិលេខ២៣ ស្ថាបនារួចរាល់១០០% ហើយ ​

គម្រោងលើកកម្រិតគុណភាព ជួសជុល និងថែទាំកំណាត់ផ្លូវជាតិលេខ […]

រដ្ឋប្រកាសបើកការដ្ឋានសង់ផ្លូវ៦ខ្សែ  ប្រវែងជាង ៤០គីឡូម៉ែត្រ ក្នុងខេត្តកំពង់ឆ្នាំង

ក្រសួងអភិវឌ្ឍន៍ជនបទ បានប្រកាសបើកការដ្ឋានសាងសង់ផ្លូវជនបទ […]