ក្រុមហ៊ុនអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ គ្រោងសាងសង់ផ្លូវថ្មីតភ្ជាប់ទៅទីក្រុងសៀមរាប

ក្រុមហ៊ុនអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ នឹងសាងសង់ផ្លូវថ្មីមួយខ្សែ ប្រវែងប្រមាណជិត ៦០ គីឡូម៉ែត្រ តភ្ជាប់ពីអាកាសយានដ្ឋាន ទៅកាន់ទីក្រុងសៀមរាប ខណៈដែលក្រុមហ៊ុនបានបញ្ចប់ការងារសំណងដល់សហគមន៍ដែលរងផលប៉ះពាល់ពីគម្រោងនេះរួចរាល់ហើយ។

លោក លី សំរិទ្ធ អភិបាលខេត្តរងសៀមរាប បានឱ្យដឹងថា ផ្លូវថ្មីនេះនឹងជួយសម្រួលដល់លំហូរចរាចរណ៍ ពីអាកាសយានដ្ឋានថ្មីចូលទៅទីក្រុងសៀមរាប នាពេលអនាគត។

លោក បានលើកឡើងថា៖ «ផ្លូវចាស់ គឺកំណាត់ផ្លូវជាតិលេខ៦ មានស្ថានភាពតូច មិនអាចទ្រាំទ្រនឹងកំណើនចរាចរណ៍នៅពេលអាកាសយានដ្ឋានថ្មីសៀមរាប បើកដំណើរការបានទេ»។

លោកក៏បានបញ្ជាក់យ៉ាងច្បាស់ថា៖ «នេះជាផ្លូវថ្មី ផ្លូវធម្មតា មិនមែនជាផ្លូវល្បឿនលឿនទេ ប៉ុន្តែផ្លូវថ្មី នឹងមានទំហំធំជាងកំណាត់ផ្លូវជាតិលេខ៦ បច្ចុប្បន្ន»។

យោងតាមរដ្ឋបាលខេត្តសៀមរាប សហគមន៍ព្រៃឈើចាន់ សជើង ទើបតែទទួលបានសំណងជាថវិកា ពីក្រុមហ៊ុនអាកាសយានដ្ឋានសៀមរាប អង្គរ លើផលប៉ះពាល់ដីសហគមន៍ ប្រមាណ ១១ ហិកតា។ ដោយឡែក ក្រុមហ៊ុន មិនបានបង្ហាញពីព័ត៌មានលម្អិតទាក់ទងនឹងទីតាំងរបស់ផ្លូវមួយខ្សែនេះទេ។

គួរបញ្ជាក់ផងដែរថា គម្រោងអាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មីនេះ វិនិយោគដោយក្រុមហ៊ុនចិន Yunnan Investment Holdings ក្នុងទឹកប្រាក់តម្លៃ ជិត ៩០០ លានដុល្លារ ដែលបច្ចុប្បន្នសម្រេចបាន ៣៥% ហើយ ដោយគ្រោងនឹងបញ្ចប់នៅឆ្នាំ ២០២៣។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ADB អនុម័តកម្មវិធីវិនិយោគ $៧៦៣ លានដុល្លារ ពង្រឹងសុវត្ថិភាពទឹកនិងគាំទ្រអនាគតទីក្រុងកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)​បានអនុម័តកម្មវិធីវិនិយោគចំនួ […]

សម្ព័ន្ធក្រុមហ៊ុនមកពីកាណាដា ចង់វិនិយោគលើវិស័យសំខាន់ៗចំនួន ៦ នៅកម្ពុជា

សម្ព័ន្ធក្រុមហ៊ុន Lee Li Holdings Group ដេលមានមូលដ្ឋានន […]

រដ្ឋាភិបាលកម្ពុជាគ្រោងចំណាយថវិការជាង ១០ពាន់លានដុល្លារ សម្រាប់ឆ្នាំ២០២៦

ក្នុងឆ្នាំ២០២៦ រដ្ឋាភិបាលកម្ពុជាគ្រោងចំណាយថវិការដ្ឋប្រម […]

កម្ពុជា បន្តទទួលបានគម្រោងថ្មី ៧ទៀត ក្នុងទុនវិនិយោគ ១,៣ពាន់លានដុល្លារ

កម្ពុជា បន្តទទួលបានគម្រោងវិនិយោគថ្មីចំនួន ៧ទៀត ក្នុងទុន […]

រដ្ឋាភិបាលន័រវេស្ស ប្រកាសជួយកម្ពុជា លើសកម្មភាពដោះមីន សម្រាប់រយៈពេល ៣ឆ្នាំ

រដ្ឋាភិបាលន័រវេស្ស បាន​ប្រកាសផ្តល់ថវិកាចំនួន ១.២លានដុល្ […]

ជប៉ុនផ្តល់ជំនួយជាង ២៦ម៉ឺនដុល្លារ សម្រាប់អនុវត្តគម្រោងសំខាន់២ នៅស្វាយរៀង និងកំពង់ស្ពឺ

ជប៉ុន បានសម្រេចផ្តល់ជំនួយមាន​ទំហំ​ទឹកប្រាក់ចំនួន ២៦៧.៣៨ […]