ត្រឹមឆ្នាំ២០២៣ ក្រុមហ៊ុនបោះមូលបត្រប្រមូលចំណូលបាន​ ៣០៧លានដុល្លារ សម្រាប់អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ

គិតត្រឹមដើមឆ្នាំ២០២៣ ក្រុមហ៊ុនឯកជនទាំងអស់ ដែលបានបោះផ្សាយមូលបត្រកម្មសិទ្ធនៅក្នុងទីផ្សារកម្ពុជា អាចប្រមូលទុនពីទីផ្សារមូលបត្របានចំនួនប្រមាណ ៣០៧លានដុល្លារអាមេរិក ដោយទុនទាំងនោះត្រូវបានប្រើប្រាស់សម្រាប់ការអភិវឌ្ឍលើប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធនានា។​

នេះបើយោងតាមរបាយការណ៍ចេញផ្សាយដោយនិយតករ​មូល​ប​ត្រ​​កម្ពុជា ​(SERC) នៅថ្ងៃទី​២៨ ខែមីនា ឆ្នាំ២០២៣។

របាយការណ៍ខាងលើបានឱ្យដឹងថា សាច់ប្រាក់ទាំងអស់នោះត្រូវបានប្រើប្រាស់ក្នុងការអភិវឌ្ឍបណ្តាញទឹកស្អាត ធ្វើជាទុនបង្វិល អភិវឌ្ឍចំណតផែកុងតឺន័រ ពង្រីកសមត្ថភាពលើកដាក់ទំនិញនៅកំពង់ផែ អភិវឌ្ឍបណ្តាញអគ្គិសនី ពង្រីកអាជីវកម្មសំណង់ អភិវឌ្ឍគម្រោងខុនដូ គាំទ្រមីក្រូហិរញ្ញវត្ថុជនបទ បង្កើនផលបត្រឥណទាន បង្កើនសំពៀតឥណទាន ធ្វើបុនហិរញ្ញប្បទាន អភិវឌ្ឍសេវាកម្មទូរគមនាគមន៍ ធ្វើហិរញ្ញប្បទានលើគម្រោងបៃតង ជាដើម។

យោងតាមរបាយការណ៍របស់និយ័តករមូលបត្រកម្ពុជា  គិតចាប់ពីឆ្នាំ២០១២ ដល់ត្រីមាសទី៤ ឆ្នាំ២០២២ មានក្រុមហ៊ុនសរុបចំនួន៧ បានចុះបញ្ជីមូលប័ត្រកម្មសិទ្ធិនៅលើទីផ្សារគោល ខណៈការជួញដូរមូលបត្រកម្មសិទ្ធិមានតម្លៃជួញដូរចំនួន ២៩៤.០៦៣.៩៧០ដុល្លារអាមេរិក៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

បាត់ដំបងបើកការដ្ឋានជួសជុលផ្លូវ ស្ថាបនាលូ និងអណ្តូងលូ ចំនួន ៦២កន្លែង ក្នុងក្រុងបាត់ដំបង

កំណាត់ផ្លូវលេខ១៥៤ លូទឹកភ្លៀង ខឿនបេតុងចិញ្ចើមផ្លូវ និងអណ […]

កម្ពុជា-កូរ៉េ សិក្សាលើលទ្ធភាពដំឡើងវារីអគ្គិសនីខ្នាតតូចលើគម្រោងអាងទឹកដូនទ្រី និងអាងទឹករក្សា

ការសិក្សាលទ្ធភាពរួមគ្នាផ្តោតលើការរួមបញ្ចូលថាមពលកកើតឡើងវ […]

បុរី ប៉េង ហួត បើកការលក់ Pre-Sale គម្រោងថ្មីក្នុងតំបន់ច្បារអំពៅ

ព្រឹត្តិការណ៍លក់ជូនអតិថិជនមុនគេក្នុងរយៈពេលបីថ្ងៃនេះ គឺជ […]

ស្ពានឆ្លងទន្លេមេគង្គដីឥដ្ឋ-ថ្មគរ សម្រេចបានលទ្ធផលជាង ៣៥%

ឯកឧត្តម ប៉េង ពោធិ៍នា ចុះពិនិត្យគម្រោងហេដ្ឋារចនាសម្ព័ន្ធ […]

កម្ពុជាឯកភាពជាមួយឡាវ កំណត់តំបន់សម្រាប់សាងសង់ផ្លូវតភ្ជាប់រវាងខេត្តរតនគិរី និងខេត្តអាតតាពើ

កម្ពុជាបានសម្រេចឯកភាពថា នឹងចុះត្រួតពិនិត្យរួមគ្នាជាមួយភ […]

គម្រោងបណ្តាញលូ និងស្ថានីយបូមទឹកក្រុងក្រចេះ សម្រេចបានលទ្ធផលជាង ៦៨ ភាគរយ

អាជ្ញាធរខេត្ត និងគម្រោងក្រោមជំនួយរបស់ធនាគារអភិវឌ្ឍន៍អាស […]