អគារដ៏ទំនើប១៨ជាន់ របស់គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា បើកការដ្ឋានសាងសង់ហើយ

គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) បានបើកការដ្ឋានសាងសង់អគាររបស់ខ្លួន ដែលមានលក្ខណៈទំនើប​  ស្ថិតនៅផ្ទះលេខ ២៥បេ ផ្លូវរុក្ខវីថីសម្តេចប៉ាន (២១៤) សង្កាត់បឹងរាំង ខណ្ឌដូនពេញ។

ពិធីបញ្ចុះបឋមសិលាបើកការដ្ឋាន ត្រូវបានធ្វើឡើងនៅថ្ងៃទី៥ ខែមេសា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធាន គ.ល.ក. ដោយមានការចូលរួមពី ឯកឧត្តមអនុប្រធាន-សមាជិក គ.ល.ក. ថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងមន្រ្តីរាជការ។​

គួរបញ្ជាក់ថា អគារនេះសាងសង់ដោយ ក្រុមហ៊ុន គីម ម៉ិច ខនស្រ្តាក់សិន & អ៊ិនវេសមេន និងត្រូវប្រើរយៈពេល២៤ខែ សម្រាប់ការសាងសង់។ ចំពោះការងាររចនាប្លង់ និងត្រួតពិនិត្យគុណភាពសំណង់ ត្រូវបានរចនាដោយក្រុមហ៊ុន លេហ្គាស្ស៊ី ឌីស្សាញ ឯ.ក ។

អគារគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា មានកម្ពស់ ១៨ជាន់ មានផ្ទៃក្រឡាសំណង់សរុប ៨ពាន់ម៉ែត្រក្រឡា ជាសំណង់អគារតាមបែបទំនើប (Modern Style) ដោយបានគិតគូរបែងចែកជា បន្ទប់ការិយាល័យ សាលប្រជុំ បន្ទប់បច្ចេកទេស និងជាន់អាហារដ្ឋាន ព្រមទាំងមានបំពាក់ប្រព័ន្ធសុវត្ថិភាពអគារ និងប្រព័ន្ធចំណតរថយន្ត (Car Lift)។

អគារនេះ នឹងក្លាយជាទីតាំងនៃការគ្រប់គ្រង និងបណ្តុំនៃការផ្តល់សេវាប្រកបដោយផាសុកភាព ប្រណិតភាព និងបានឆាប់រហ័សដល់ប្រតិបត្តិករ។

គិតត្រឹមឆ្នាំ២០២២ គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា បានផ្តល់អាជ្ញាប័ណ្ណចំនួន ៨៨ អាជីកម្មទាក់ទងកាស៊ីណូ និងល្បែងពាណិជ្ជកម្ម។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

បាត់ដំបងបើកការដ្ឋានជួសជុលផ្លូវ ស្ថាបនាលូ និងអណ្តូងលូ ចំនួន ៦២កន្លែង ក្នុងក្រុងបាត់ដំបង

កំណាត់ផ្លូវលេខ១៥៤ លូទឹកភ្លៀង ខឿនបេតុងចិញ្ចើមផ្លូវ និងអណ […]

កម្ពុជា-កូរ៉េ សិក្សាលើលទ្ធភាពដំឡើងវារីអគ្គិសនីខ្នាតតូចលើគម្រោងអាងទឹកដូនទ្រី និងអាងទឹករក្សា

ការសិក្សាលទ្ធភាពរួមគ្នាផ្តោតលើការរួមបញ្ចូលថាមពលកកើតឡើងវ […]

បុរី ប៉េង ហួត បើកការលក់ Pre-Sale គម្រោងថ្មីក្នុងតំបន់ច្បារអំពៅ

ព្រឹត្តិការណ៍លក់ជូនអតិថិជនមុនគេក្នុងរយៈពេលបីថ្ងៃនេះ គឺជ […]

ស្ពានឆ្លងទន្លេមេគង្គដីឥដ្ឋ-ថ្មគរ សម្រេចបានលទ្ធផលជាង ៣៥%

ឯកឧត្តម ប៉េង ពោធិ៍នា ចុះពិនិត្យគម្រោងហេដ្ឋារចនាសម្ព័ន្ធ […]

កម្ពុជាឯកភាពជាមួយឡាវ កំណត់តំបន់សម្រាប់សាងសង់ផ្លូវតភ្ជាប់រវាងខេត្តរតនគិរី និងខេត្តអាតតាពើ

កម្ពុជាបានសម្រេចឯកភាពថា នឹងចុះត្រួតពិនិត្យរួមគ្នាជាមួយភ […]

គម្រោងបណ្តាញលូ និងស្ថានីយបូមទឹកក្រុងក្រចេះ សម្រេចបានលទ្ធផលជាង ៦៨ ភាគរយ

អាជ្ញាធរខេត្ត និងគម្រោងក្រោមជំនួយរបស់ធនាគារអភិវឌ្ឍន៍អាស […]