គម្រោងសង់រោងចក្រផលិតបន្ទះសូឡា និងសម្ភារផ្សេងៗតម្លៃ ៣៦,២លានដុល្លារ ត្រូវបានអនុម័តហើយ

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) ទើបសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីលើគម្រោងវិនិយោគចំនួន ៤គម្រោង ដែលមានទុនវិនិយោគសរុប ៣៦,២លានដុល្លារ ដើម្បីសាងសង់រោងចក្រចំនួន៤ នៅខេត្តកណ្តាល កំពង់ស្ពឺ និង ត្បូងឃ្មុំ។

នេះបើយោងតាមការចុះផ្សាយរបស់គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី១៣ មេសា ២០២៣។

ក្រុមហ៊ុនទាំងពីរនោះរួមមានដូចខាងក្រោម៖

១- “SUNFLOWER ENERGY (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រផលិត និងផ្គុំដំឡើងបន្ទះសូឡា ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិក្តាន់រយ ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល ក្នុងទុនវិនិយោគប្រមាណ ១៥,៦លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៣៣៩កន្លែង។

២- “JIA ZHI XIN AGRICULTURE TECHNOLOGY DEVELOPMENT (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រកែច្នៃវេចខ្ចប់កសិផល (ផ្លែចេក…) និងកសិដ្ឋានដាំដំណាំចេក ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិ២៥ ឃុំព្រះធាតុ ស្រុកអូរាំងឳ ខេត្តត្បូងឃ្មុំ ក្នុងទុនវិនិយោគប្រមាណ ១០,៣លានដុល្លារ។

៣- “MENG FENG PACKAGING (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រផលិតកេសកាតុង ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ៥១ ភូមិស្តុកវែង ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល ក្នុងទុនវិនិយោគប្រមាណ ៥,២លានដុល្លារ។

៤- “GREATER HEALTH PRODUCT (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រផលិតគ្រឿងសង្ហារិមគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិត្រពាំងខ្យង ឃុំត្រពាំង

គង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៥,១លានដុល្លារ។

យោងតាម CDC ការបណ្តាក់ទុននេះត្រូវបានគេរំពឹងថានឹងបង្កើតឱកាសការងារថ្មីចំនួន ១.៥៣០កន្លែង សម្រាប់ប្រជាជនកម្ពុជា។ ជាមួយនឹងការអនុវត្តគម្រោងនេះ វិស័យផលិតកម្មរបស់ប្រទេសត្រូវបានកំណត់ឱ្យមានការរីកចំរើន ដែលនាំឱ្យមានការកើនឡើងនៃកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍន៍ផងដែរ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ADB អនុម័តកម្មវិធីវិនិយោគ $៧៦៣ លានដុល្លារ ពង្រឹងសុវត្ថិភាពទឹកនិងគាំទ្រអនាគតទីក្រុងកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)​បានអនុម័តកម្មវិធីវិនិយោគចំនួ […]

សម្ព័ន្ធក្រុមហ៊ុនមកពីកាណាដា ចង់វិនិយោគលើវិស័យសំខាន់ៗចំនួន ៦ នៅកម្ពុជា

សម្ព័ន្ធក្រុមហ៊ុន Lee Li Holdings Group ដេលមានមូលដ្ឋានន […]

រដ្ឋាភិបាលកម្ពុជាគ្រោងចំណាយថវិការជាង ១០ពាន់លានដុល្លារ សម្រាប់ឆ្នាំ២០២៦

ក្នុងឆ្នាំ២០២៦ រដ្ឋាភិបាលកម្ពុជាគ្រោងចំណាយថវិការដ្ឋប្រម […]

កម្ពុជា បន្តទទួលបានគម្រោងថ្មី ៧ទៀត ក្នុងទុនវិនិយោគ ១,៣ពាន់លានដុល្លារ

កម្ពុជា បន្តទទួលបានគម្រោងវិនិយោគថ្មីចំនួន ៧ទៀត ក្នុងទុន […]

រដ្ឋាភិបាលន័រវេស្ស ប្រកាសជួយកម្ពុជា លើសកម្មភាពដោះមីន សម្រាប់រយៈពេល ៣ឆ្នាំ

រដ្ឋាភិបាលន័រវេស្ស បាន​ប្រកាសផ្តល់ថវិកាចំនួន ១.២លានដុល្ […]

ជប៉ុនផ្តល់ជំនួយជាង ២៦ម៉ឺនដុល្លារ សម្រាប់អនុវត្តគម្រោងសំខាន់២ នៅស្វាយរៀង និងកំពង់ស្ពឺ

ជប៉ុន បានសម្រេចផ្តល់ជំនួយមាន​ទំហំ​ទឹកប្រាក់ចំនួន ២៦៧.៣៨ […]