រដ្ឋកាត់ដី ៦៤៩ហិកតា នៅស្រុកទឹកផុសឱ្យឯកជនអភិវឌ្ឍជាតំបន់ទេសចរណ៍ផ្សារភ្ជាប់ធម្មជាតិ

រាជរដ្ឋាភិបាល បានសម្រេចកាត់ដីចំនួន ៦៤៩ហិកតា​ ជួលឱ្យក្រុមហ៊ុន វ័ន ហ្វេ្រតធើនីធី ឯ.ក (One Fraternity Co., Ltd.) ដែលជាតំបន់ប្រើប្រាស់ដោយចីរភាព ស្ថិតក្នុងដែនជម្រកសត្វព្រៃឱរ៉ាល់ ឃុំក្តុលសែនជ័យ និងឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។ នេះបើតាមអនុក្រឹត្យលេខ ១៥៤ អនក្រ. បក ចុះថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២។

ដីនេះ ត្រូវបានធ្វើអនុប្បយោគពីទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ទៅជាទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ ដែលស្ថិតក្រោមការចាត់ចែងនីតិវិធីបន្តដោយក្រសួងបរិស្ថាន ជាអាជ្ញាធរកាន់កាប់ទ្រព្យសម្បត្តិរដ្ឋ និងមានកិច្ចសហការជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាអាជ្ញាធរគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ និងក្រសួងស្ថាប័នពាក់ព័ន្ធ ព្រមទាំងរដ្ឋបាលថ្នាក់ក្រោមជាតិ ស្របតាមច្បាប់ និងគោលការណ៍របស់រាជរដ្ឋាភិបាល។

កន្លងមក រាជរដ្ឋាភិបាល ក៏ធ្លាប់បានកាត់ដីជាង ២០០ហិកតា ក្នុងឧទ្យានជាតិព្រះសុរាម្រិត កុសមៈ “គិរីរម្យ” ក្នុងភូមិសាស្ត្រឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ឱ្យក្រុមហ៊ុន វ័ន ម៉រ (ONE MORE Ltd.) ដើម្បីអភិវឌ្ឍផងដែរ។ (អានបន្ថែម)

រូបភាពពី cambodiapropertyreport

- Video Advertisement -

ព័ត៌មានដែលទាក់ទង

រដ្ឋនឹងអនុវត្តប្រមូលកម្រៃសេវាប្រើប្រាស់ប្រព័ន្ធលូ បន្ទាប់ពីបែបបទ និងនីតិវិធីត្រូវបានពិនិត្យ និងអនុម័ត

ក្រសួង និងអាជ្ញាធរពាក់ព័ន្ធបានរៀបចំកិច្ចប្រជុំអន្តរក្រស […]

រដ្ឋនឹងអនុវត្តប្រមូលកម្រៃសេវាប្រើប្រាស់ប្រព័ន្ធលូ បន្ទាប់ពីបែបបទ និងនីតិវិធីត្រូវបានពិនិត្យ និងអនុម័ត

ក្រសួង និងអាជ្ញាធរពាក់ព័ន្ធបានរៀបចំកិច្ចប្រជុំអន្តរក្រស […]

ក្រុមប្រឹក្សាជាតិបទប្បញ្ញត្តិបច្ចេកទេសសំណង់ បោះជំហានទៅមុខក្នុងការលើកកម្ពស់បទដ្ឋានសំណង់នៅកម្ពុជា

ឯកឧត្តម សាយ សំអាល់ ដឹកនាំកិច្ចប្រជុំអនុម័តសេចក្តីព្រាងប […]

រដ្ឋប្រកាសបើកខ្សែរថយន្តក្រុងសាធារណៈឆ្ពោះទៅព្រលានតេជោថ្មីបន្ថែមទៀត ដើម្បីសម្រួលចរាចរណ៍

រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus) រាជ […]

រដ្ឋាភិបាល​កម្ពុជា​អនុម័ត​ស្តង់ដារ​ថ្មី​ចំនួន ២១ ដើម្បី​លើក​កម្ពស់​ការ​ប្រកួតប្រជែង​ផ្នែក​ឧស្សាហកម្ម

នៅក្នុងការផ្លាស់ប្តូរដ៏សំខាន់មួយដើម្បីជំរុញកំណើនឧស្សាហក […]

សភាកម្ពុជាអនុម័តសេចក្តីព្រាងច្បាប់ឱ្យក្រុមហ៊ុនវិនិយោគវិស័យអគ្គិសនីចំនួន២៤

សភាកម្ពុជាបានអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការទូទាត់រប […]