ក្រសួង០២ រួមគ្នាអនុវត្តគម្រោងគ្រប់គ្រងតំបន់ការពារធម្មជាតិចំនួន៣០ ក្នុងខេត្តចំនួន០៧

ក្រសួងបរិស្ថាន និងក្រសួងអភិវឌ្ឍន៍ជនបទ កំពុងរួមគ្នាអនុវត្តគម្រោងនិរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា (CSLEP) ក្នុងតំបន់ការពារធម្មជាតិចំនួន ៣០ ក្នុងខេត្តចំនួន០៧។ នេះបើតាមការលើកឡើងក្នុងវគ្គបណ្តុះបណ្តាលស្តីពី“ការធានាសុវត្ថិភាពបរិស្ថាន និងសង្គម” កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣។

គម្រោង CSLEP ជាគម្រោងរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបាននឹងកំពុងដឹកនាំការអនុវត្តដោយក្រសួងបរិស្ថាន និងក្រសួងអភិវឌ្ឍន៍ជនបទ ក្រោមហិរញ្ញប្បទានពីធនាគារពិភពលោក ដែលមានគោលបំណងធ្វើឱ្យប្រសើរនូវការគ្រប់គ្រងតំបន់ការពារធម្មជាតិ ជំរុញឱកាសសម្រាប់ការអភិវឌ្ឍទេសចរណ៍ធម្មជាតិ និងដើម្បីបង្កើនច្រវ៉ាក់តម្លៃអនុផលព្រៃឈើនៅតំបន់ទេសភាពជួរភ្នំក្រវាញ និងបឹងទន្លេសាប។

បន្ថែមពីនេះ គម្រោងនេះ បាននឹងកំពុងជួយគាំទ្រសហគមន៍តំបន់ការពារធម្មជាតិចំនួន៣០ នៅក្នុងខេត្តគោលដៅទាំង ៧ រួមមាន៖ ខេត្តកោះកុង កំពង់ស្ពឺ កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង កំពង់ធំ និងខេត្តសៀមរាប។

ស្ថិតក្រោមគម្រោងនេះ តំបន់ការពារធនធានធម្មជាតិទាំងនេះ បានកំពុងជួយអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនានា ដោយមានការគិតគូពីកត្តាសុវត្ថិភាពបរិស្ថាន និងសង្គម។

ក្រៅពីនេះ ក្នុងការអនុវត្តគម្រោង ក៏មានការវិភាគ និងវាយតម្លៃជាមុនអំពីផលប៉ះពាល់ជាអវិជ្ជមានលើអ្នកពាក់ព័ន្ធ សហគមន៍ស្រ្តី ជនជាតិដើមភាគតិចជាដើម ដូចជា ការបង្កឱ្យមានការរើសអើង រួមទាំងការប៉ះពាល់ដល់ជីវភាពរបស់ពួកគាត់ តំបន់អារក្សអ្នកតា ទ្រព្យសម្បត្តិ កម្មសិទ្ធិដីធ្លី ធនធានធម្មជាតិ ឬជីវៈចម្រុះ នៅតាមតំបន់ជាប់ពាក់ព័ន្ធ។

កន្លងមកថ្មីៗនេះ រដ្ឋាភិបាលទើបសេចក្តីព្រាងក្រមបរិស្ថាននិងធនធានធម្មជាតិ ត្រូវបានរៀបចំជា ១២គន្ថី និង៨៦៥មាត្រា ត្រូវបានគណៈរដ្ឋមន្ត្រីសម្រេច​ឯកភាពហើយ ក្នុងសម័យប្រជុំពេញអង្គកាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

រដ្ឋនឹងអនុវត្តប្រមូលកម្រៃសេវាប្រើប្រាស់ប្រព័ន្ធលូ បន្ទាប់ពីបែបបទ និងនីតិវិធីត្រូវបានពិនិត្យ និងអនុម័ត

ក្រសួង និងអាជ្ញាធរពាក់ព័ន្ធបានរៀបចំកិច្ចប្រជុំអន្តរក្រស […]

រដ្ឋនឹងអនុវត្តប្រមូលកម្រៃសេវាប្រើប្រាស់ប្រព័ន្ធលូ បន្ទាប់ពីបែបបទ និងនីតិវិធីត្រូវបានពិនិត្យ និងអនុម័ត

ក្រសួង និងអាជ្ញាធរពាក់ព័ន្ធបានរៀបចំកិច្ចប្រជុំអន្តរក្រស […]

ក្រុមប្រឹក្សាជាតិបទប្បញ្ញត្តិបច្ចេកទេសសំណង់ បោះជំហានទៅមុខក្នុងការលើកកម្ពស់បទដ្ឋានសំណង់នៅកម្ពុជា

ឯកឧត្តម សាយ សំអាល់ ដឹកនាំកិច្ចប្រជុំអនុម័តសេចក្តីព្រាងប […]

រដ្ឋប្រកាសបើកខ្សែរថយន្តក្រុងសាធារណៈឆ្ពោះទៅព្រលានតេជោថ្មីបន្ថែមទៀត ដើម្បីសម្រួលចរាចរណ៍

រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus) រាជ […]

រដ្ឋាភិបាល​កម្ពុជា​អនុម័ត​ស្តង់ដារ​ថ្មី​ចំនួន ២១ ដើម្បី​លើក​កម្ពស់​ការ​ប្រកួតប្រជែង​ផ្នែក​ឧស្សាហកម្ម

នៅក្នុងការផ្លាស់ប្តូរដ៏សំខាន់មួយដើម្បីជំរុញកំណើនឧស្សាហក […]

សភាកម្ពុជាអនុម័តសេចក្តីព្រាងច្បាប់ឱ្យក្រុមហ៊ុនវិនិយោគវិស័យអគ្គិសនីចំនួន២៤

សភាកម្ពុជាបានអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការទូទាត់រប […]