សម្តេចតេជោឱ្យសិក្សារៀបចំបង្កើត ផ្សារបោះដុំ-លក់រាយ តាមបណ្តាខេត្ត-រាជធានី ដើម្បីជួយកសិករ

សម្តេចតេជោ ស្នើឱ្យសិក្សារៀបចំបង្កើត ផ្សារបោះដុំ និងលក់រាយកសិផល តាមបណ្តារាជធានី-ខេត្ត ដើម្បីបង្កើតទីផ្សារសម្រាប់កសិកផលរបស់កសិករ ។

ក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតបញ្ចប់ការសិក្សាផ្នែកកសិកម្មជាង ៣ពាន់នាក់ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ នៅថ្ងៃទី១៥ ខែឧសភា សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ យន្តការនេះ គឺដើម្បីរូមចំណែកលើកកម្ពស់យន្តការទីផ្សារ សម្រាប់កសិផលរបស់កសិករពេលផលិតបាន ។​

សម្តេចតេជោ មានប្រសាសន៍ថា​៖“ យើងត្រូវរៀបចំជំរុញលើកទឹកចិត្តឱ្យមានទីផ្សារ កន្លែងបោះដុំ និងលក់រាយកសិផល។​ យើងនៅភ្នំពេញក៏មានកន្លែងសម្រាប់កសិករយកបន្លែទៅដាក់លក់ ហើយក៏មានអ្នកដែលចង់វិនិយោគផ្សារសម្រាប់ទទួលទិញផលិតផលរបស់កសិករ”។

ទាក់ទឹងតម្លៃប្រកួតប្រជែងកសិផលលើទីផ្សារ ប្រមុខរាជរដ្ឋាភិបាល ជំរុញឱ្យការផលិត និងការចិញ្ចឹមសត្វ មានតម្លៃដើមទាប ដើម្បីប្រកួតប្រជែងក្នុងក្របខណ្ឌទីផ្សារ អនុញ្ញាតឱ្យកសិករប្រកួតប្រជែងជាមួយមុខទំនិញនាំចូល។

នៅភ្នំពេញ ផ្សារដើមគរ ត្រូវបានគេស្គាល់ថាជាកន្លែងបោះដុំ និងលក់រាយបន្លែដែលត្រូវបានផ្គត់ផ្គង់ពីបណ្តាសហគមកសិកម្ម និងកសិករពីបណ្តាខេត្តក្រុង។​​ បច្ចុប្បន្ន ផ្សារបោះដុំ និងលក់រាយកសិផល ក៏កំពុងត្រូវបានសាងសង់នៅភាគខាងជើងរាជធានីភ្នំពេញផងដែរ។​

- Video Advertisement -

ព័ត៌មានដែលទាក់ទង

បុរី ប៉េង ហួត បើកការលក់ Pre-Sale គម្រោងថ្មីក្នុងតំបន់ច្បារអំពៅ

ព្រឹត្តិការណ៍លក់ជូនអតិថិជនមុនគេក្នុងរយៈពេលបីថ្ងៃនេះ គឺជ […]

ក្រុមហ៊ុន KNN ដាក់សម្ពោធផលិតផលជប៉ុន YOKODA ជាផ្លូវការក្នុងទីផ្សារកម្ពុជា

ថ្ងៃទី ២២ ខែ កុម្ភះ ឆ្នាំ​ ២០២៦ ក្រុមហ៊ុន ខេ អិន អិន ខេ […]

កម្ពុជា-បារាំង៖ ពង្រឹងចំណងពាណិជ្ជកម្មជាមួយក្រុមហ៊ុនយក្សបារាំង ដើម្បីជំរុញការវិនិយោគនៅកម្ពុជា

ចំណងជើងរង៖ លោកជំទាវ ចម និម្មល ជួបពិភាក្សាជាមួយសហព័ន្ធធុ […]

ទំហំពាណិជ្ជកម្មកម្ពុជា-បារំាងសម្រេចបានជាង $២០៦លានដុល្លារ ក្នុងឆ្នាំ២០២៤ កន្លងទៅ

ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-បារំាង ក្នុងឆ្នាំ២០២ […]

ទិញផ្ទះចុងឆ្នាំនៅបុរី ប៉េង ហួត ធានាថាមិនឱ្យលោកអ្នកខកបំណងឡើយ

អតិថិជនដែលមានបំណងចង់ទិញផ្ទះនៅបុរី ប៉េង ហួត កំឡុងពេលនេះគ […]

១០ខែ ឆ្នាំនេះ កម្ពុជាពង្រីកទំហំពាណិជ្ជកម្មជាមួយទីផ្សារអន្តរជាតិបានជាង ៥២ពាន់លានដុល្លារ

គិតត្រឹមរយៈពេល១០ខែ  ពោលចាប់ពីខែមករា-វិច្ឆិកា ឆ្នាំ២០២៥ […]