អគារសាលាខេត្តព្រៃវែងថ្មីតម្លៃជាង ១២លានដុល្លារ និងរោងទូក-ង វែងជាងគេលើពិភពលោក សម្ពោធឱ្យប្រើប្រាស់ហើយ

រដ្ឋបាលខេត្តព្រៃវែង បានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវអគារសាលាខេត្តព្រៃវែងថ្មីតម្លៃជាង ១២,៣៧លានដុល្លារ និង រោងតម្កល់ទូក-ង វែងជាងគេលើពិភពលោក ដែលរោងនេះមានឈ្មោះថា  “សន្តិ​បាលាគារកម្ពោជិកបុត្តាខេមរាតរី”។

ពិធីសម្ពោធនេះត្រូវបានធ្វើឡើងក្រោមអធិបតីភាពសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣។

គួរបញ្ជាក់ថា អគារសាលាខេត្តព្រៃវែងថ្មីនេះមានតម្លៃជាង ១២,៣៧លានដុល្លារ ត្រូវបានសាងសង់ជា ០៤ខ្នង កម្ពស់ ៣ជាន់ ស្មើនឹង ២២៣បន្ទប់ សាលប្រជុំចំនួន ០៦សាល។ ក្នុងនោះ សាលធំចំនួន ០១មួយ អាចផ្ទុកអ្នកចូលរួមបានប្រមាណ៥០០នាក់ សាលប្រជុំមធ្យមចំនួន ០២សាល អាចផ្ទុកបានប្រមាណ១០០នាក់ ក្នុងមួយសាល និងសាលតូចចំនួន ០៣សាល អាចផ្ទុកអ្នកចូលរួមប្រមាណ ២៥នាក់ និងបន្ទប់រដ្ឋបាលផ្សេងៗទៀត។

រីឯរោងតម្កល់ទូក-ង វែងជាងគេលើពិភពលោកវិញ មានបណ្តោយប្រវែង ៩៨,៨០ម៉ែត្រ×ទទឹងប្រវែង ៨,៦០ម៉ែត្រ សង់លើ ផ្ទៃដីទទឹង ១៤ម៉ែត្រ និងបណ្តោយ ១៧៨ ម៉ែត្រ។

រោងទូកងនេះ ត្រូវបានសាងសង់ឡើងអំពីបេតុង ប្រក់ក្បឿងស្រកាលិញ ព្រមទាំងបំពាក់ដោយបង្អួចកញ្ចក់ តុបតែងដោយក្បូរក្បាច់រចនាតាមបែបខ្មែរសុទ្ធសាត ដែលបានចាប់ផ្តើមសាងសង់ឡើងនៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២ និង រួចរាល់ជាស្ថាពរ នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣។

គួរបញ្ជាក់ថា កាលពីថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ២០១៨ កម្ពុជាបាន បំបែកឯកទគ្គកម្មទូក « ង » វែងជាងគេលើពិភពលោក Guinness World Record ដែលមានបណ្ដោយប្រវែង ៨៧,៣០ ម៉ែត្រ ទទឹង១,៩៤ម៉ែត្រ និងដាក់ចំណុះទូកបាន១៧៩នាក់។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

បាត់ដំបងបើកការដ្ឋានជួសជុលផ្លូវ ស្ថាបនាលូ និងអណ្តូងលូ ចំនួន ៦២កន្លែង ក្នុងក្រុងបាត់ដំបង

កំណាត់ផ្លូវលេខ១៥៤ លូទឹកភ្លៀង ខឿនបេតុងចិញ្ចើមផ្លូវ និងអណ […]

កម្ពុជា-កូរ៉េ សិក្សាលើលទ្ធភាពដំឡើងវារីអគ្គិសនីខ្នាតតូចលើគម្រោងអាងទឹកដូនទ្រី និងអាងទឹករក្សា

ការសិក្សាលទ្ធភាពរួមគ្នាផ្តោតលើការរួមបញ្ចូលថាមពលកកើតឡើងវ […]

បុរី ប៉េង ហួត បើកការលក់ Pre-Sale គម្រោងថ្មីក្នុងតំបន់ច្បារអំពៅ

ព្រឹត្តិការណ៍លក់ជូនអតិថិជនមុនគេក្នុងរយៈពេលបីថ្ងៃនេះ គឺជ […]

ស្ពានឆ្លងទន្លេមេគង្គដីឥដ្ឋ-ថ្មគរ សម្រេចបានលទ្ធផលជាង ៣៥%

ឯកឧត្តម ប៉េង ពោធិ៍នា ចុះពិនិត្យគម្រោងហេដ្ឋារចនាសម្ព័ន្ធ […]

កម្ពុជាឯកភាពជាមួយឡាវ កំណត់តំបន់សម្រាប់សាងសង់ផ្លូវតភ្ជាប់រវាងខេត្តរតនគិរី និងខេត្តអាតតាពើ

កម្ពុជាបានសម្រេចឯកភាពថា នឹងចុះត្រួតពិនិត្យរួមគ្នាជាមួយភ […]

គម្រោងបណ្តាញលូ និងស្ថានីយបូមទឹកក្រុងក្រចេះ សម្រេចបានលទ្ធផលជាង ៦៨ ភាគរយ

អាជ្ញាធរខេត្ត និងគម្រោងក្រោមជំនួយរបស់ធនាគារអភិវឌ្ឍន៍អាស […]