កម្ពុជា-ស្វីស សហការគ្នាជំរុញភ្ជាប់ការហោះហើរត្រង់រវាងប្រទេសទាំងពីរ

កម្ពុជា និងស្វីស បានបង្កើតកិច្ចសហប្រតិបត្តិការលើការដឹកជញ្ជូនតាមផ្លូវអាកាស ដោយរំពឹងថានឹងមានការភ្ជាប់ការហោះហើរត្រង់រវាងប្រទេសទាំងពីរនាពេលខាងមុខ នៅពេលដែលអាកាសយានដ្ឋានអន្តរជាតិតេជោ ដាក់ដំណើរការនៅឆ្នាំ២០២៥។​

អនុស្សារណយោគយល់នៃកិច្ចសហប្រតិបត្តិការដឹកជញ្ជូនតាមផ្លូវអាកាសនេះ ត្រូវបានចុះហត្ថលេខាដោយ ឯកឧត្តម បណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រី ទទួលបន្ទុក រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល និងលោកស្រី Francine Zimmermann អគ្គនាយកគោលនយោបាយនិងយុទ្ធសាស្ត្រ នៃរដ្ឋបាលអាកាសចរសហព័ន្ធស្វីស កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ នៅទីក្រុងស៊្សូរីជ (Zurich) ប្រទេសស្វីស។​ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋលេខាធិការដ្ឋានអាកាសស៊ីវិល។​

អនុស្សរណៈយោគយល់នេះ នឹងជួយដល់ក្រុមហ៊ុនអាកាសចរណ៍នៃប្រទេសទាំងពីរ មានលទ្ធភាពបើកជើងហោះហើរនិងប្រើប្រាស់សិទ្ធិទី៥ ដែលជាសិទ្ធិមួយអាចចុះចតនិងដាក់អ្នកដំណើរបន្ថែមនៅប្រទេសទី៣ មុននឹងមកដល់ប្រទេសកម្ពុជា ដោយសារតែសេចក្តីត្រូវការនៃអ្នកដំណើរតាមផ្លូវអាកាស លើការហោះហើរត្រង់រវាងប្រទេសទាំងពីរនៅមានកម្រិតនៅឡើយ។

បើតាមប្រភពដដែល កម្ពុជា ស្នើសុំស្វីស ជួយជម្រុញឱ្យមានការតភ្ជាប់ជើងហោះហើរ រវាងប្រទេសទាំងពីរ នៅពេលដែលអាកាសយានដ្ឋានអន្តរជាតិតេជោ ចាប់ផ្តើមដំណើរការ ដើមឆ្នាំ២០២៥។

ក្នុងឱកាសនេះដែរ លោក វ៉ាន់ ឆារស៏ (Vann Charles) តំណាងអាកាយានដ្ឋានអន្តរជាតិតេជោ បានធ្វើបទបង្ហាញជូនភាគីស្វីស ជាពិសេសដល់ក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិស្វីស (SWISS International Air Lines) ដើម្បីស្វែងយល់អំពីដំណើរការសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ និងពិភាក្សាអំពីលទ្ធភាព ដែលអាចទាក់ទាញនៃការតភ្ជាប់ ជើងហោះហើររវាងប្រទេសទាំងពីរបាននៅដើមឆ្នាំ២០២៥ខាងមុខ។

ចំណែក ក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិស្វីស (SWISS International Air Lines) បានចែករំលែកអំពីផែនការយុទ្ធសាស្ត្ររបស់ខ្លួនលើការពង្រីកទីផ្សារអន្តរជាតិមកកាន់ប្រទេសអាស៊ី និងក្តីរំពឹងនៃការដាក់ជើងហោះហើររបស់ខ្លួនមកកាន់ប្រទេសកម្ពុជានៅពេលវេលាសមស្របណាមួយ។

រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល លើកឡើងថា ភាគីកម្ពុជា មានការរំពឹងទុកយ៉ាងមុតមំាថា នៅពេលដែលអាកាសយានដ្ឋានអន្តរជាតិតេជោ ចាប់ផ្តើមដំណើរការដើមឆ្នាំ២០២៥ នោះជើងហោះហើរថ្មីៗនៃប្រទេសទាំងពីរនិងពីបណ្តាប្រទេសជាមិត្តផ្សេងៗទៀត នឹងអាចមានលទ្ធភាពច្រើន ដោយសារតែប្រទេសកម្ពុជា មានអាកាសយានដ្ឋានអន្តរជាតដំបូងលំដាប់ខ្ពស់បំផុត 4F ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ប្រវែងផ្លូវសរុបនៅប្រទេសកម្ពុជា ក្នុងឆ្នាំ២០២៥ មានប្រវែង ២០,៧៣ ពាន់គីឡូម៉ែត្រ

ប្រវែងផ្លូវសរុបនៅក្នុងប្រទេសកម្ពុជា គិតត្រឹមឆ្នាំ២០២៥ ម […]

កម្ពុជាឯកភាពជាមួយឡាវ កំណត់តំបន់សម្រាប់សាងសង់ផ្លូវតភ្ជាប់រវាងខេត្តរតនគិរី និងខេត្តអាតតាពើ

កម្ពុជាបានសម្រេចឯកភាពថា នឹងចុះត្រួតពិនិត្យរួមគ្នាជាមួយភ […]

អាជ្ញាធរខេត្តពោធិ៍សាត់ សម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានថ្មី១ខ្សែ និងចាប់ផ្តើមសង់ផ្លូវថ្មី ៩ខ្សែបន្ថែមទៀត

រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសសម្ពោធដាក់ឱ្យប្រើប្រាស់ស្ […]

ស្ពានឆ្លងទន្លេបាសាក់ ចាក់អង្រែក្រោម-ព្រែកប្រា សង់បាន ៥១% ហើយ

គិតត្រឹមថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ គម្រោងសាងសង់ស្ពានឆ្លង […]

មកទល់ពេលនេះ ផ្លូវជាតិលេខ២៣ ស្ថាបនារួចរាល់១០០% ហើយ ​

គម្រោងលើកកម្រិតគុណភាព ជួសជុល និងថែទាំកំណាត់ផ្លូវជាតិលេខ […]

រដ្ឋប្រកាសបើកការដ្ឋានសង់ផ្លូវ៦ខ្សែ  ប្រវែងជាង ៤០គីឡូម៉ែត្រ ក្នុងខេត្តកំពង់ឆ្នាំង

ក្រសួងអភិវឌ្ឍន៍ជនបទ បានប្រកាសបើកការដ្ឋានសាងសង់ផ្លូវជនបទ […]