ក្រុមហ៊ុនអឺបេនលែនស្វាគមន៌ម្ចាស់គេហដ្ឋានថ្មីក្នុងគម្រោងបុរីចន្ទគីរី

ក្រុមហ៊ុនអភិវឌ្ឍអចលទ្រព្យក្នុងស្រុក អឺបេនលែន មានមោទនភាពក្នុងការចាប់ផ្តើមប្រគល់ផ្ទះដល់ ម្ចាស់លំនៅឋាននៃគម្រោងបុរីចន្ទគីរី កាលពីព្រឹកថ្ងៃ ២៨ ឧសភា ២០២៣កន្លងមកនេះ ប្រកបដោយ ភាពរីករាយ និងទំនុកចិត្តក្នុងការស្វាគមន៍ម្ចាស់លំនៅឋានទាំងអស់ បោះជំហានចូលមកកាន់ការរស់នៅ កាន់តែប្រសើរជាងមុន។

 

ក្រុមការងារបុរីចន្ទគីរីប្រគល់សោរជូនម្ចាស់ផ្ទះ

ជាង ៤ឆ្នាំក្រោយពីការសិក្សាស្រាវជ្រាវដើម្បីយល់ច្បាស់អំពីអត្ថន័យនៃផ្ទះ និង តម្រូវការអ្នករស់នៅក្នុងទីក្រុងភ្នំពេញប្រាថា្នចង់បាន ក្រុមហ៊ុន អឺបេនលែន បានបញ្ចប់ការអភិវឌ្ឍបុរីចន្ទគីរី ប្លុកដំបូង ហើយចាប់ផ្តើម ប្រគល់ផ្ទះជូនម្ចាស់លំនៅឋានជាបន្តបន្ទាប់រហូតដល់ចុងឆ្នាំនេះ។ ជាមួយនឹងស្នាមញញឹមក្នុងពេល ត្រួតពិនិត្យផ្ទះ និង គ្រឿងបរិក្ខារផ្សេងៗនៅក្នុងគេហដ្ឋាន ម្ចាស់ផ្ទះព្រមទាំងក្រុមគ្រួសារត្រៀមខ្លួនរួចជាស្រេចក្នុងការចូលមករស់នៅផ្ទះថ្មី ក្នុងពេលឆាប់ៗនេះ។ បុរីចន្ទគីរី ជាគម្រោងមួយដែលត្រូវបានទទួលស្គាល់ ទៅលើគុណភាពទាំងការរចនា សំណង់ផ្ទះ​ និងបានឈ្នះពានរង្វាន់ជាច្រើនផងដែរ។

ម្ចាស់គេហដ្ឋានធ្វើការត្រួតពិនិត្យគេហដ្ឋានថ្មី

ជាមួយនឹងភាពជោគជ័យជាង ១០ឆ្នាំក្នុងវិស័យអចលនទ្រព្យជាមួយនិងការអភិវឌ្ឍគម្រោង បុរី ខុនដូ អគារពាណិជ្ជកម្ម ផ្សារទំនើប សណ្ឋាគារ និងផ្ទះអាជីវកម្ម ក្រុមហ៊ុន អឺបេនលែន មានចក្ខុវិស័យចម្បងមួយក្នុងការបង្កើតទីកន្លែង ដែលអាចឲ្យមនុស្សគ្រប់រូបអាចរស់នៅ ធ្វើការ និងកម្សាន្ត ប្រកបដោយផាសុកភាព។ ជាពិសេសការផ្តោតសំខាន់ទៅលើអ្នកប្រើប្រាស់ និងការបង្កើតទីកន្លែង ដែលផ្តល់ផលប្រយោជន៍ដល់សហគមន៍ទាំងមូលផងដែរ។

រូបថតពីលើអាកាសនៃបុរីចន្ទគីរី

រូបភាពផ្ទះកូនកាត់ល្អនៃបុរីចន្ទគីរី

បុរីចន្ទគីរី ជាគម្រោងបុរីដំបូងគេបង្អស់របស់ក្រុមហ៊ុនអឺបេនលែន ដោយបានរចនាឡើងជាសហគមន៍ ដែលហ៊ុមព័ទ្ធដោយសួនធម្មជាតិ ស្ថិតនៅភាគខាងត្បូងនៃរាជធានីភ្នំពេញ ជាតំបន់អំណោយផល ក្នុងការរស់នៅនាពេលបច្ចុប្បន្នប្រកបដោយឯកជនភាព និង ជួយបង្កើន គុណភាពនៃការរស់នៅប្រចាំថ្ងៃ។ មិនតែប៉ុណ្ណោះ គម្រោងនេះស្ថិតនៅក្នុងតំបន់ដែលមានសក្តានុពលខ្ពស់ ក្នុងការទាញយកផលចំណេញ ត្រឡប់មកវិញយ៉ាងឆាប់រហ័ស សម្រាប់ការរវិនិយោគផងដែរ។

ជាមួយនឹងភាពជោគជ័យនៃការលក់សម្រេចបានជាង ៨៥%នៃគម្រោងដំបូងរបស់បុរី ចន្ទគីរី ក្រុមហ៊ុនអឺបេនលែននឹងសម្ពោធបើកលក់ជាផ្លូវការនូវ បុរីចន្ទគីរី គម្រោងទី២ នៅពីថ្ងៃទី០៣ ខែ មិថុនា ឆាប់ៗខាងមុខនេះហើយ។

សូម អញ្ជើញលោកអ្នកមកចូលរួមក្នុងកម្មវិធីដ៏ពិសេសនេះ និង ទទួលបានឱកាសក្នុងការជ្រើសរើសផ្ទះ ទីតាំងល្អ បំផុតជាមួយនឹងការផ្តល់ជូនពិសេសពីបុរីចន្ទគីរី។

បុរីចន្ទគីរី គម្រោងទី២ ជាប្រភេទបុរី និងផ្ទះអាជីវកម្មថ្មីជាប់មាត់ទឹកនៅភាគខាងត្បូងនៃទីក្រុងភ្នំពេញ ចម្ងាយត្រឹមតែ ៥០០ម៉ែត្រ ប៉ុណ្ណោះពីផ្លូវជាតិលេខ២ និងស្ថិតនៅតាមបណ្ដោយមាត់ស្ទឹងព្រែកត្នោត។ គម្រោងទី២នេះ មានការរចនាយ៉ាងសម្រិតសម្រាំង ដើម្បីបង្កើនគុណភាពជីវិត និង ការរស់នៅក្នុង សហគមន៍មួយប្រកបដោយផាសុកភាព។ បុរីចន្ទគីរី គម្រោងទី២ ស័ក្តិសមបំផុតសម្រាប់លោកអ្នក ដែលត្រូវការរស់នៅបែបជីវិតក្នុងទីក្រុងផង និងការរស់នៅស្ងប់ស្ងាត់បែបសហគមន៍ផង។

រូបភាពតំណាងបុរីចន្ទគីរី និងផ្ទះអាជីវកម្ម

សម្រាប់ព័ត៌មានបន្ថែមអំពីអឺបេនលែន និងគម្រោងផ្សេងៗ សូមចូលទៅកាន់គេហទំព័ររបស់យើង និង ទំនាក់ទំនងលេខទូរស័ព្ទ ៖ ០៦១ ៨៨៨ ៥៨០/ ០១៥ ៥៨៨ ៥៨០។

 

អំពីក្រុមហ៊ុន អឺបេនលែន

ក្រុមហ៊ុន អឺបេនលែន គឺជាក្រុមហ៊ុនអភិវឌ្ឍគម្រោងអចលនទ្រព្យក្នុងស្រុកមួយបានបង្កើតឡើងនៅឆ្នាំ ២០១៣ ដោយស្ថាបត្យករ លោក កាំង ហុក ដែលមានគោលដៅបង្កើតទីកន្លែងប្រកបដោយភាពច្នៃប្រឌិតខ្ពស់ ដើម្បីឱ្យមនុស្សគ្រប់គ្នារស់នៅ ធ្វើការ និងកម្សាន្ដដោយការប្ដេជ្ញាលើ គុណភាព ភាពឋិតថេរ និងភាពផ្ចិតផ្ចង់។ លោកជឿជាក់ថា ការផ្ដោតលើតម្រូវការរបស់មនុស្សជាចម្បង គឺជាយុទ្ធសាស្រ្តដ៏ល្អបំផុតដើម្បីជួយលើកកម្ពស់ គុណភាពនៃការរស់នៅ និងបង្កើតបរិយាកាសប្រកបដោយផាសុកភាព។

ក្រុមហ៊ុន អឺបេនលែន ជាសមាជិកនៃសហព័ន្ធក្រុមហ៊ុនក្នងស្រុកខ្នាតធំ ISI Group ដែលត្រូវបានទទួលស្គាល់តាមរយៈការបង្កើតគម្រោងប្រណីតៗពោរពេញដោយភាពច្នៃប្រឌិត ដោយប្រើប្រាស់ការរចនាផ្ដោតលើតម្រូវការអ្នករស់នៅជាចម្បង និងឆ្លុះបញ្ចាំងតាមរយៈគម្រោងអភិវឌ្ឍន៍ ឈ្នះជ័យលាភីមួយចំនួនរួមមាន អាគារ Raintree (អគារការិយាល័យ និងពាណិជ្ជកម្ម) Embassy Residences and Embassy Central (ខុនដូបែបប្រណិត) និងសណ្ឋាគាររចនាបែបសិល្បៈប្រណិតដំបូងគេនៅក្រុងសៀមរាប Treeline Urban Resort និងគម្រោងអភិវឌ្ឍន៍ដំបូងគេមួយទៀតនៅតំបន់វេង ស្រេង គឺ KMH Park ដែលជាទីតាំងសហគមន៏ធំថ្មី រួមមានអគារការិយាល័យ ហាងលក់ទំនិញ លំនៅឋាន និងសួនលម្ហែកាយបែបធម្មជាតិ រួមទាំងផ្សារទំនើប ខេ ម៉ល    K Mall និងអគារ អាយ អេស អាយ ISI Tower។ បុរីចន្ទគីរី គឺជាគម្រោងបុរីលំនៅឋានថ្មី ដែលជា ជោគជ័យដ៏ធំមួយទៀតរបស់ក្រុមហ៊ុនអឺបេនលែន ហើយក៏ជាការរួមចំណែកដល់ការលើកស្ទួយគុណភាព នៃវិស័យបុរីនៅក្នុងប្រទេសកម្ពុជា។

 

 

 

- Video Advertisement -

ព័ត៌មានដែលទាក់ទង

មានអ្វីពិសេស! បានជាបុរី ប៉េង ហួត បើកលក់ Pre-Sale គម្រោងថ្មី ភ្លាម មានអតិថិជនកក់ច្រើនបែបនេះ?

នៅថ្ងៃទី ៦-៧-៨ ខែមីនា ឆ្នាំ២០២៦ នេះ បុរី ប៉េង ហួត បានធ្ […]

បុរី ប៉េង ហួត បើកការលក់ Pre-Sale គម្រោងថ្មីក្នុងតំបន់ច្បារអំពៅ

ព្រឹត្តិការណ៍លក់ជូនអតិថិជនមុនគេក្នុងរយៈពេលបីថ្ងៃនេះ គឺជ […]

ក្រុមហ៊ុន KNN ដាក់សម្ពោធផលិតផលជប៉ុន YOKODA ជាផ្លូវការក្នុងទីផ្សារកម្ពុជា

ថ្ងៃទី ២២ ខែ កុម្ភះ ឆ្នាំ​ ២០២៦ ក្រុមហ៊ុន ខេ អិន អិន ខេ […]

បុរី ប៉េង ហួត បើកការដ្ឋានសាងសង់គម្រោងថ្មីពីរដំណាលគ្នា ជាមួយទីតាំងដ៏អស្ចារ្យនៃរាជធានីភ្នំពេញ

ដើមឆ្នាំថ្មី បុរី ប៉េង ហួត បានបើកការដ្ឋានសាងសង់គម្រោងថ្ […]