ស្ពាន និងផ្លូវបេតុងថ្មី តម្លៃជាង១លានដុល្លារ នៅស្ទឹងព្រែកត្នោត សម្ពោធឱ្យប្រើប្រាស់ផ្លូវការហើយ

ថ្មីៗនេះ រដ្ឋាភិបាលកម្ពុជាទើបបើកសម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានបេតុងថ្មី១ខ្សែ និងផ្លូវបេតុង១ខ្សែ តម្លៃជាង១លានដុល្លារ សម្រាប់ឆ្លងកាត់ដៃស្ទឹងព្រែកត្នោត។

ស្ពាន និងផ្លូវថ្មីទាំងពីរខ្សែនេះ ត្រូវបានសម្ពោធឱ្យប្រើប្រាស់ជាផ្លូវការក្រោមអធិបតីភាពសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧប​នា​យ​​ករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០​២​៣​។

ស្ពានបេតុងថ្មី ១ខ្សែនេះ មានទទឹង៨ម៉ែត្រ បណ្តោយ៩៨ម៉ែត្រ និងផ្លូវបេតុង ១ខ្សែទៀត (ឆ្លងកាត់ដៃស្ទឹងព្រែកត្នោត) ដែលមានទីតាំងស្ថិតនៅភូមិក្រាំងស្វាយ សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

គួរបញ្ជាក់ថា ស្ពាន និងផ្លូវបេតុងទាំងនេះ បានចាប់ផ្តើមបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ ២០​២២ និងបញ្ចប់ការសាងសង់ នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ ដោយបានចំណាយថវិការសាងសង់អស់ ១លាន ៩ម៉ឺន​ដុល្លារ ក្រោមជំនួយរបស់ក្រុមហ៊ុនរិទ្ធីសិដ្ឋ ដេវែឡូបមឹន។

នាឱកាសនោះដែរ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន មានប្រសាសន៍ថា រាជរដ្ឋាភិបាលចាត់ទុកវិស័យហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ជាវិស័យអាទិភាពមួយក្នុងបណ្តាវិស័យអាទិភាពដ៏ទៃទៀត ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។

សម្តេចកិត្តិសង្គហបណ្ឌិត បានបន្ថែមថា រាជរដ្ឋាភិបាលក៏បានខិតខំស្តារនិងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនយ៉ាងច្រើនខ្វាត់ខ្វែងដូចសរសៃឈាមនៅពាសពេញផ្ទៃប្រទេស សំដៅជម្រុញកំណើនសេដ្ឋកិច្ចជាតិ និងកាត់បន្ថយភាពក្រីក្រ​ឱ្យកាន់តែថយចុះបន្ថែមទៀត និងលើកកម្ពស់កំរិតជីវភាពរបស់ប្រជាពលរដ្ឋឱ្យបានកាន់តែប្រសើរោឡើងជាលំដាប់​។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

បាត់ដំបងបើកការដ្ឋានជួសជុលផ្លូវ ស្ថាបនាលូ និងអណ្តូងលូ ចំនួន ៦២កន្លែង ក្នុងក្រុងបាត់ដំបង

កំណាត់ផ្លូវលេខ១៥៤ លូទឹកភ្លៀង ខឿនបេតុងចិញ្ចើមផ្លូវ និងអណ […]

កម្ពុជា-កូរ៉េ សិក្សាលើលទ្ធភាពដំឡើងវារីអគ្គិសនីខ្នាតតូចលើគម្រោងអាងទឹកដូនទ្រី និងអាងទឹករក្សា

ការសិក្សាលទ្ធភាពរួមគ្នាផ្តោតលើការរួមបញ្ចូលថាមពលកកើតឡើងវ […]

បុរី ប៉េង ហួត បើកការលក់ Pre-Sale គម្រោងថ្មីក្នុងតំបន់ច្បារអំពៅ

ព្រឹត្តិការណ៍លក់ជូនអតិថិជនមុនគេក្នុងរយៈពេលបីថ្ងៃនេះ គឺជ […]

ស្ពានឆ្លងទន្លេមេគង្គដីឥដ្ឋ-ថ្មគរ សម្រេចបានលទ្ធផលជាង ៣៥%

ឯកឧត្តម ប៉េង ពោធិ៍នា ចុះពិនិត្យគម្រោងហេដ្ឋារចនាសម្ព័ន្ធ […]

កម្ពុជាឯកភាពជាមួយឡាវ កំណត់តំបន់សម្រាប់សាងសង់ផ្លូវតភ្ជាប់រវាងខេត្តរតនគិរី និងខេត្តអាតតាពើ

កម្ពុជាបានសម្រេចឯកភាពថា នឹងចុះត្រួតពិនិត្យរួមគ្នាជាមួយភ […]

គម្រោងបណ្តាញលូ និងស្ថានីយបូមទឹកក្រុងក្រចេះ សម្រេចបានលទ្ធផលជាង ៦៨ ភាគរយ

អាជ្ញាធរខេត្ត និងគម្រោងក្រោមជំនួយរបស់ធនាគារអភិវឌ្ឍន៍អាស […]