រដ្ឋលើកលែងពន្ធអចលនទ្រព្យដល់ដាច់ឆ្នាំ២០២៣ សម្រាប់ក្រុងថ្មី៤ តែប៉ុណ្ណោះ

ក្រសួងសេដ្ឋកិច្ច ​និងហិរញ្ញវត្ថុ បានសម្រេចលើកការបង់ពន្ធអចលនទ្រព្យដល់ដំណាច់ឆ្នាំ២០២៣ ដល់ក្រុងចំនួន ០៤ ដែលទើបបង្កើតថ្មី។ នេះបើតាមប្រកាសលេខ ៣២៩ សហវ.ប្រក ចុះថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៣។

អចលនទ្រព្យដែលស្ថិតនៅក្នុងក្រុងឧដុង្តម៉ែជ័យ នៃខេត្តកំពង់ស្ពឺ ក្រុងអរិយក្សត្រ និងក្រុងសំពៅពូន នៃខេត្តកណ្តាល និងក្រុងបូកគោ នៃខេត្តកំពត ត្រូវបានលើកលែងពន្ធអចលនទ្រព្យដល់ដំណាច់ឆ្នាំ២០២៣។

ប៉ុន្តែម្ចាស់អចលនទ្រព្យទាំងអស់ ត្រូវមានកាតព្វកិច្ចចុះបញ្ជីអចលនទ្រព្យនៅសាខាពន្ធដារខេត្តដែលអចលនទ្រព្យស្ថិតនៅ ឬនៅនាយកដ្ឋានពន្ធចលនទ្រព្យ និងអចលនទ្រព្យនៃអគ្គនាយកដ្ឋានពន្ធដារ ដោយដាក់លិខិតប្រកាស និងបង់ពន្ធលើអចលនទ្រព្យរហូតដល់ដំណាច់ឆ្នាំ២០២៣។

មួយវិញទៀត ក្នុងករណីអចលនទ្រព្យស្ថិតក្នុងក្រុងខាងលើនេះ បានបង់ពន្ធលើអចលនទ្រព្យរួច ហើយចំនួនប្រាក់ពន្ធដែលបានបង់រួចនោះ ត្រូវបានអនុញ្ញាតឱ្យធ្វើជាឥណទានយោងសម្រាប់យកទៅកាត់កងពន្ធលើ អចលនទ្រព្យសម្រាប់ឆ្នាំបន្តបន្ទាប់។

បន្ថែមពីនេះ ម្ចាស់អចលនទ្រព្យ ត្រូវស្នើសុំឥណទានពន្ធលើអចលនទ្រព្យដែលបានបង់រួច នៅសាខាពន្ធដារខេត្ត ដែលអចលនទ្រព្យស្ថិតនៅ ឬអគ្គនាយកដ្ឋានពន្ធដារ សម្រាប់យកទៅកាត់កងពន្ធលើអចលនទ្រព្យសម្រាប់ឆ្នាំជាប់ពន្ធបន្តបន្ទាប់។

គួរបញ្ជាក់ថា​ ក្រុងថ្មីទាំង ០៤ខាងលើ ត្រូវបានបង្កើតឡើងកាលពីអំឡុងខែធ្នូ ឆ្នាំ២០២២ រួមជាមួយនឹងស្រុកថ្មីមួយទៀត គឺស្រុកអូរគ្រៀងសែនជ័យ នៃខេត្តក្រចេះ។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

រដ្ឋនឹងអនុវត្តប្រមូលកម្រៃសេវាប្រើប្រាស់ប្រព័ន្ធលូ បន្ទាប់ពីបែបបទ និងនីតិវិធីត្រូវបានពិនិត្យ និងអនុម័ត

ក្រសួង និងអាជ្ញាធរពាក់ព័ន្ធបានរៀបចំកិច្ចប្រជុំអន្តរក្រស […]

រដ្ឋនឹងអនុវត្តប្រមូលកម្រៃសេវាប្រើប្រាស់ប្រព័ន្ធលូ បន្ទាប់ពីបែបបទ និងនីតិវិធីត្រូវបានពិនិត្យ និងអនុម័ត

ក្រសួង និងអាជ្ញាធរពាក់ព័ន្ធបានរៀបចំកិច្ចប្រជុំអន្តរក្រស […]

ក្រុមប្រឹក្សាជាតិបទប្បញ្ញត្តិបច្ចេកទេសសំណង់ បោះជំហានទៅមុខក្នុងការលើកកម្ពស់បទដ្ឋានសំណង់នៅកម្ពុជា

ឯកឧត្តម សាយ សំអាល់ ដឹកនាំកិច្ចប្រជុំអនុម័តសេចក្តីព្រាងប […]

រដ្ឋប្រកាសបើកខ្សែរថយន្តក្រុងសាធារណៈឆ្ពោះទៅព្រលានតេជោថ្មីបន្ថែមទៀត ដើម្បីសម្រួលចរាចរណ៍

រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus) រាជ […]

រដ្ឋាភិបាល​កម្ពុជា​អនុម័ត​ស្តង់ដារ​ថ្មី​ចំនួន ២១ ដើម្បី​លើក​កម្ពស់​ការ​ប្រកួតប្រជែង​ផ្នែក​ឧស្សាហកម្ម

នៅក្នុងការផ្លាស់ប្តូរដ៏សំខាន់មួយដើម្បីជំរុញកំណើនឧស្សាហក […]

សភាកម្ពុជាអនុម័តសេចក្តីព្រាងច្បាប់ឱ្យក្រុមហ៊ុនវិនិយោគវិស័យអគ្គិសនីចំនួន២៤

សភាកម្ពុជាបានអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការទូទាត់រប […]