សម្តេចតេជោ ស្នើឱ្យម្ចាស់បុរីរៀបឥណទានឡើងវិញសម្រាប់អ្នកទិញដែលកំពុងជួបវិបត្តិហិរញ្ញវត្ថុ

សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់ម្ចាស់បុរី និងផ្ទះល្វែងទាំងអស់ ជួយផ្ដល់ការយោគយល់ចំពោះការលំបាករបស់ប្រជាពលរដ្ឋដែលមានការយឺតយ៉ាវក្នុងការបង់ប្រាក់ និងត្រូវរៀបចំឡើងវិញចំពោះការបង់រំលស់ផ្ទះ។

ក្នុងពិធីសំណេះសំណាលជាមួយកម្មករកម្មការនីរោងចក្រជាង១ម៉ឺននាក់នៅខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី៩ ខែមិថុនា សម្តេចតេជោបានណែនាំឱ្យជំនួយការរៀបចំបញ្ជី ចំពោះបុរីណា ដែលបានរឹបអូសផ្ទះប្រជាពលរដ្ឋ ក្រោយពេលពលរដ្ឋមានការយឺតយ៉ាវ ក្នុងការបង់រំលស់ផ្ទះនាពេលកន្លងទៅ ដើម្បីស្វែងរកដំណោះស្រាយឈ្នះឈ្នះទាំងអស់គ្នា។

សម្តេចតេជោ ថ្លែងថា៖ “ខ្ញុំសូមឱ្យម្ចាស់បុរីទាំងអស់ ផ្តល់ការយោគយល់ចំពោះការលំបាករបស់អតិថិជន ដែលធ្លាប់តែមានប្រាក់ចំណូលខ្ពស់ ក៏ប៉ុន្តែប្រាក់ចំណូលវាធ្លាក់ គប្បីរៀបចំឥណទានឡើងវិញ”។

សម្តេចបន្ថែមថា អ្នកខ្លះបង់បាន៥ម៉ឺនដុល្លារលើតម្លៃផ្ទះ១០ម៉ឺនដុល្លារ ហើយបែរជាត្រូវម្ចាស់បុរីរឹបអូសនៅពេលមិនមានលទ្ធភាពបង់រំលស់ ដែលវាជារឿងអយុត្តិធម៌ ។

ដោយសារតែអាជ្ញាធរមិនអាចកត់ត្រា និងដឹងពីចំនួនជាក់ស្តែង ប្រមុខរដ្ឋាភិបាល ស្នើឱ្យពលរដ្ឋដែលត្រូវបានបុរីរឹបអូសផ្ទះ ទៅរាយការណ៍នៅ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដោយបញ្ជាឱ្យ ឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការ រៀបចំបញ្ជីឈ្មោះអ្នកដែលត្រូវបុរីរឹបអូសផ្ទះ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

រដ្ឋនឹងអនុវត្តប្រមូលកម្រៃសេវាប្រើប្រាស់ប្រព័ន្ធលូ បន្ទាប់ពីបែបបទ និងនីតិវិធីត្រូវបានពិនិត្យ និងអនុម័ត

ក្រសួង និងអាជ្ញាធរពាក់ព័ន្ធបានរៀបចំកិច្ចប្រជុំអន្តរក្រស […]

រដ្ឋនឹងអនុវត្តប្រមូលកម្រៃសេវាប្រើប្រាស់ប្រព័ន្ធលូ បន្ទាប់ពីបែបបទ និងនីតិវិធីត្រូវបានពិនិត្យ និងអនុម័ត

ក្រសួង និងអាជ្ញាធរពាក់ព័ន្ធបានរៀបចំកិច្ចប្រជុំអន្តរក្រស […]

ក្រុមប្រឹក្សាជាតិបទប្បញ្ញត្តិបច្ចេកទេសសំណង់ បោះជំហានទៅមុខក្នុងការលើកកម្ពស់បទដ្ឋានសំណង់នៅកម្ពុជា

ឯកឧត្តម សាយ សំអាល់ ដឹកនាំកិច្ចប្រជុំអនុម័តសេចក្តីព្រាងប […]

រដ្ឋប្រកាសបើកខ្សែរថយន្តក្រុងសាធារណៈឆ្ពោះទៅព្រលានតេជោថ្មីបន្ថែមទៀត ដើម្បីសម្រួលចរាចរណ៍

រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus) រាជ […]

រដ្ឋាភិបាល​កម្ពុជា​អនុម័ត​ស្តង់ដារ​ថ្មី​ចំនួន ២១ ដើម្បី​លើក​កម្ពស់​ការ​ប្រកួតប្រជែង​ផ្នែក​ឧស្សាហកម្ម

នៅក្នុងការផ្លាស់ប្តូរដ៏សំខាន់មួយដើម្បីជំរុញកំណើនឧស្សាហក […]

សភាកម្ពុជាអនុម័តសេចក្តីព្រាងច្បាប់ឱ្យក្រុមហ៊ុនវិនិយោគវិស័យអគ្គិសនីចំនួន២៤

សភាកម្ពុជាបានអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការទូទាត់រប […]