រដ្ឋជ្រើសប្រើផលិតផលដំបូងបង្អស់របស់កូនខ្មែរ ដើម្បីជួលជុលផ្លូវសំខាន់៣ខែ្សនៅភ្នំពេញ

រដ្ឋាភិបាលកម្ពុជាសម្រេចជ្រើសយកផលិតផលដែលជាស្នាដៃដំបូងបង្អស់របស់កូនខ្មែរ គឺ(Cold Mix AC) មកប្រើសម្រាប់ធ្វើការជួសជុលផ្លូវសំខាន់៣ នៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។

នេះបើយោងតាមការលើកឡើងរបស់ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ប្រធានក្រុមការងារថ្នាក់ជាតិក្នុងពិធីបើកការដ្ឋានជួសជុលផ្លូវទាំងបីខ្សែខាងលើ នៅថ្ងៃទី៣០ មិថុនា ២០២៣​។

ឯកឧត្តមបានបញ្ជាក់ថា ក្រុមការងារសាងសង់នឹងប្រើកៅស៊ូ Cold Mix AC (Cold Mixing Asphalt Concrete) សម្រាប់ជួសជុលផ្លូវទាំង៣ខ្សែនេះ ដែលជាប្រភេទផលិតផលថ្មី និងដំបូងគេនៅប្រទេសកម្ពុជា ដែលបានស្រាវជ្រាវ និងបង្កើតឡើងដោយជនជាតិខ្មែរផ្ទាល់ គឺឯកឧត្តម អ៊ុយ សុផល ជាអនុរដ្ឋលេខាធិការ នៃក្រសួងសាធារណការ និងដឹកជញ្ជូន ដោយបានចំណាយពេលស្រាវជ្រាវ ជាង ១០ឆ្នាំ មានការទទួលស្គាល់គុណភាពពីរាជរដ្ឋាភិបាលផងដែរ។

គួរបញ្ជាក់ថា ផ្លូវទាំង ៣ខ្សែនេះ មានប្រវែងសរុបស្មើ 984ម៉ែត្រ គិតជាផ្ទៃក្រឡាសរុប 6,694 ម៉ែត្រការ៉េ ស្ថិតក្នុងភូមិចំនួន៦ ដែលត្រូវប្រើប្រាស់កៅស៊ូ Cold Mix AC (Cold Mixing Asphalt Concrete) ទី១_ផ្លូវលេខ 247 ប្រវែង 397m ទទឹង 8m (ស្ថិតក្នុងភូមិ ៤ ៥ ៦ និងភូមិ៨) ទី២_ផ្លូវលេខ261 ស្ទួន ប្រវែង 347m ទទឹង 8m (ស្ថិតក្នុងភូមិ១៣) និងទី៣_ផ្លូវលេខ251 ប្រវែង 240m ទទឹង 5.6m (ស្ថិតក្នុងភូមិ១៤)។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ប្រវែងផ្លូវសរុបនៅប្រទេសកម្ពុជា ក្នុងឆ្នាំ២០២៥ មានប្រវែង ២០,៧៣ ពាន់គីឡូម៉ែត្រ

ប្រវែងផ្លូវសរុបនៅក្នុងប្រទេសកម្ពុជា គិតត្រឹមឆ្នាំ២០២៥ ម […]

កម្ពុជាឯកភាពជាមួយឡាវ កំណត់តំបន់សម្រាប់សាងសង់ផ្លូវតភ្ជាប់រវាងខេត្តរតនគិរី និងខេត្តអាតតាពើ

កម្ពុជាបានសម្រេចឯកភាពថា នឹងចុះត្រួតពិនិត្យរួមគ្នាជាមួយភ […]

អាជ្ញាធរខេត្តពោធិ៍សាត់ សម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានថ្មី១ខ្សែ និងចាប់ផ្តើមសង់ផ្លូវថ្មី ៩ខ្សែបន្ថែមទៀត

រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសសម្ពោធដាក់ឱ្យប្រើប្រាស់ស្ […]

ស្ពានឆ្លងទន្លេបាសាក់ ចាក់អង្រែក្រោម-ព្រែកប្រា សង់បាន ៥១% ហើយ

គិតត្រឹមថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ គម្រោងសាងសង់ស្ពានឆ្លង […]

មកទល់ពេលនេះ ផ្លូវជាតិលេខ២៣ ស្ថាបនារួចរាល់១០០% ហើយ ​

គម្រោងលើកកម្រិតគុណភាព ជួសជុល និងថែទាំកំណាត់ផ្លូវជាតិលេខ […]

រដ្ឋប្រកាសបើកការដ្ឋានសង់ផ្លូវ៦ខ្សែ  ប្រវែងជាង ៤០គីឡូម៉ែត្រ ក្នុងខេត្តកំពង់ឆ្នាំង

ក្រសួងអភិវឌ្ឍន៍ជនបទ បានប្រកាសបើកការដ្ឋានសាងសង់ផ្លូវជនបទ […]