ចិនកំពុងកែផ្លូវដែក១ខ្សែ ទៅជាផ្លូវរថភ្លើងល្បឿនលឿនលើកដំបូង ភ្ជាប់ទៅវៀតណាម

ចិនកំពុងកែលម្អ និងលើកកម្រិតគុណភាពផ្លូវដែកចាស់មួយខ្សែ ឱ្យក្លាយទៅជា​ផ្លូវ​រថភ្លើង​ល្បឿន​លឿន​ដំបូង​របស់​ខ្លួន ដើម្បី​តភ្ជាប់​ទៅ​ប្រទេស​វៀតណាម​ ខណៈទើបបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៨ សីហា ២០២៣នេះ។ នេះបើយោងតាមសារព័ត៌មាន CGTN។

បច្ចុប្បន្នផ្លូវដែកនេះត្រូវបានតភ្ជាប់រវាង Fangchenggang និង Dongxing ស្ថិតក្នុងតំបន់ស្វយ័ត Guangxi Zhuang ភាគខាងត្បូងនៃប្រទេសចិន មានចម្ងាយផ្លូវ ៤៦,៩គីឡូម៉ែត្រ និង មានល្បឿន ២០០គីឡូម៉ែត្រក្នុងមួយម៉ោង។

ដោយឡែក រដ្ឋាភិបាលចិន កំពុងស្ថាបនា ដោយកែសម្រួលផ្លូវដែកមួយខ្សែនេះឡើងវិញ ឱ្យក្លាយទៅជាផ្លូវរថភ្លើងល្បឿនលឿន ដែលនឹងបង្កើនល្បឿនបានរហូត​ដល់ 250 គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ពិសេស វានឹងជួយកាត់បន្ថយពេលវេលាធ្វើដំណើរពី ៦០នាទី មកត្រឹម ២០នាទីប៉ុណ្ណោះ។

គួរបញ្ជាក់ថា ផ្លូវរថភ្លើងល្បឿនលឿននេះ នឹងភ្ជាប់ទីក្រុង Dongxing ដែលជាទីក្រុងជាប់ព្រំដែនទៅកាន់បណ្តាញផ្លូវរថភ្លើងល្បឿនលឿនដែលមានចម្ងាយ ៤២០០០គីឡូម៉ែត្ររបស់ប្រទេសចិន។

ច្រករបៀងផ្លូវដែកនេះ ក៏នឹងធ្វើឱ្យការធ្វើដំណើររវាងតំបន់សេដ្ឋកិច្ចឈូងសមុទ្រ Beibu និងតំបន់ Greater Bay និងទីផ្សារអាស៊ានមានភាពងាយស្រួល និងលឿនជាងមុន។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ប្រវែងផ្លូវសរុបនៅប្រទេសកម្ពុជា ក្នុងឆ្នាំ២០២៥ មានប្រវែង ២០,៧៣ ពាន់គីឡូម៉ែត្រ

ប្រវែងផ្លូវសរុបនៅក្នុងប្រទេសកម្ពុជា គិតត្រឹមឆ្នាំ២០២៥ ម […]

កម្ពុជាឯកភាពជាមួយឡាវ កំណត់តំបន់សម្រាប់សាងសង់ផ្លូវតភ្ជាប់រវាងខេត្តរតនគិរី និងខេត្តអាតតាពើ

កម្ពុជាបានសម្រេចឯកភាពថា នឹងចុះត្រួតពិនិត្យរួមគ្នាជាមួយភ […]

អាជ្ញាធរខេត្តពោធិ៍សាត់ សម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានថ្មី១ខ្សែ និងចាប់ផ្តើមសង់ផ្លូវថ្មី ៩ខ្សែបន្ថែមទៀត

រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសសម្ពោធដាក់ឱ្យប្រើប្រាស់ស្ […]

ស្ពានឆ្លងទន្លេបាសាក់ ចាក់អង្រែក្រោម-ព្រែកប្រា សង់បាន ៥១% ហើយ

គិតត្រឹមថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ គម្រោងសាងសង់ស្ពានឆ្លង […]

មកទល់ពេលនេះ ផ្លូវជាតិលេខ២៣ ស្ថាបនារួចរាល់១០០% ហើយ ​

គម្រោងលើកកម្រិតគុណភាព ជួសជុល និងថែទាំកំណាត់ផ្លូវជាតិលេខ […]

រដ្ឋប្រកាសបើកការដ្ឋានសង់ផ្លូវ៦ខ្សែ  ប្រវែងជាង ៤០គីឡូម៉ែត្រ ក្នុងខេត្តកំពង់ឆ្នាំង

ក្រសួងអភិវឌ្ឍន៍ជនបទ បានប្រកាសបើកការដ្ឋានសាងសង់ផ្លូវជនបទ […]