រដ្ឋចេញយុទ្ធសាស្ត្រសំខាន់៣ ដើម្បីអភិវឌ្ឍខេត្តកែប ជាគោលដៅទេសចរណ៍បែបប្រណិតកម្រិតខ្ពស់

រាជរដ្ឋាភិបាលកម្ពុជា​ បានសម្រេចអនុម័តផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តកែប ឆ្នាំ២០២៣-២០៣៥ ដោយកំណត់ចេញជាយុទ្ធសាស្ត្រ ០៣ធំៗ។​

ផែនការមេនេះ សំដៅអភិវឌ្ឍខេត្តកែប​ឱ្យក្លាយជាគោលដៅទេសចរណ៍ និងជាមេដែកឆក់នៅតំបន់ឆ្នេរដ៏សំខាន់ និងប្រកបដោយសក្តានុពល។

ទន្ទឹមនឹងនេះ ដើម្បីប្រែក្លាយខេត្តកែបជាគោលដៅទេសចរណ៍ធម្មជាតិ និងសមុទ្រសម្រាកកម្សាន្តបែបប្រណិតកម្រិតខ្ពស់ រដ្ឋបានសម្រេចដាក់ចេញនូវយុទ្ធសាស្ត្រចំនួន ០៣រួមមាន៖​ ១.យុទ្ធសាស្ត្រអភិវឌ្ឍន៍ប៉ូលទេសចរណ៍ខេត្តកែប ២.យុទ្ធសាស្ត្រលើកកម្ពស់ការវិនិយោគ អភិវឌ្ឍធនធានមនុស្ស និងផ្សព្វផ្សាយទីផ្សារ និង៣.យុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យគាំទ្រដល់ការអភិវឌ្ឍទេសចរណ៍ខេត្តកែប។

បន្ថែមពីនេះ ការអភិវឌ្ឍវិស័យទេសចរណ៍ខេត្តកែបត្រូវបានរំពឹងថា នឹងទទួលបានប្រយោជន៍ធំធេងបន្ថែមទៀតពីគម្រោង “ព្រែកជីកហ្វូណនតេជោ” ដែលត្រូវបានអនុញ្ញាតឱ្យមានការសិក្សាដោយរាជរដ្ឋាភិបាល។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ឆ្នាំ២០២៥៖ វិស័យទេសចរណ៍កម្ពុជា ទទួលបានទុនវិនិយោគរហូតដល់ជាង ៧១០លានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កន្លងទៅនេះ កម្ពុជាទទួលបានគម្រោងវិនិយោគ […]

ឥណ្ឌាប្តេជ្ញាជួយជំរុញទេសចរណ៍កម្ពុជា និងពង្រីកការតភ្ជាប់ជើងហោះហើរត្រង់ទៅកាន់ខេត្តសៀមរាប

កុងស៊ុលកិត្តិយសប្រចាំទីក្រុង Bengaluru ផ្តោតលើភាពជាដៃគូ […]

ការប្រែក្លាយមុខមាត់ថ្មីនៃភ្នំខ្នងផ្សារ៖ គម្រោងអភិវឌ្ឍន៍លម្ហែបៃតងសម្រេចបានលទ្ធផល ១០០ ភាគរយ

វិស័យទេសចរណ៍ប្រកបដោយចីរភាពនៅកម្ពុជាបានបានសម្រេចនូវសមិទ្ […]

២០២៥ កម្ពុជារកចំណូលបាន ៤៤លានដុល្លារពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ

នៅក្នុងរយៈពេល១ឆ្នាំ២០២៥  កម្ពុជាបានទទួលចំណូលរហូតដល់ $៤៤ […]