កូរ៉េគ្រោងសាងសង់រោងចក្រផលិតរថយន្តខ្នាតយក្សនៅប្រទេសថៃ

ក្រុមហ៊ុន Kia Corp ដ៏ល្បីល្បាយមួយរបស់កូរ៉េខាងត្បូង គ្រោងនឹងមកសាងសង់រោងចក្រផលិតរថយន្តដំបូងបង្អស់របស់ខ្លួននៅក្នុងតំបន់អាស៊ាន ដែលមានមូលដ្ឋាននៅក្នុងប្រទេសថៃ ហើយគ្រោងនឹងផលិតឱ្យបាន ២៥ម៉ឺនគ្រឿងក្នុងមួយឆ្នាំ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានអន្តរជាតិ Channel News Asia នៅថ្ងៃទី៨ ខែកញ្ញានេះ។

ប្រភពខាងលើបានឱ្យដឹងថា ក្រុមហ៊ុន Kia ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Hyundai Motor គ្រោងនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងវិនិយោគជាមួយរាជរដ្ឋាភិបាលថៃឱ្យបានលឿនបំផុត យ៉ាងយូរនៅក្នុងឆ្នាំ២០២៣នេះ ហើយការសាងសង់អាចចាប់ផ្តើមនៅក្នុងឆមាសទី១ នៃឆ្នាំ២០២៤ខាងមុខ។

ជាមួយគ្នានេះដែរ អ្នកនាំពាក្យក្រុមហ៊ុន Kia បានប្រាប់សារព័ត៌មាន Reuters ថា ខណៈក្រុមហ៊ុនកំពុងមានប្រតិបត្តិការជាសកល ក្រុមហ៊ុនក៏កំពុងតែពិនិត្យមើលយុទ្ធសាស្រ្ត ដើម្បីកំណត់គោលដៅទីផ្សារក្រៅប្រទេសផ្សេងៗទៀតផងដែរ។

គួរបញ្ជាក់ថា បច្ចុប្បន្ន Kia មានទីតាំងផលិតនៅខាងក្រៅប្រទេសកូរ៉េខាងត្បូងជាច្រើនកន្លែងដូចជា នៅសហរដ្ឋអាមេរិក ចិន ឥណ្ឌា ម៉ិកស៊ិក និងស្លូវ៉ាគី ហើយគម្រោងរោងចក្រនៅក្នុងប្រទេសថៃនេះគឺជាមូលដ្ឋានផលិតកម្មថ្មីទី៦របស់ក្រុមហ៊ុន៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

បាត់ដំបងបើកការដ្ឋានជួសជុលផ្លូវ ស្ថាបនាលូ និងអណ្តូងលូ ចំនួន ៦២កន្លែង ក្នុងក្រុងបាត់ដំបង

កំណាត់ផ្លូវលេខ១៥៤ លូទឹកភ្លៀង ខឿនបេតុងចិញ្ចើមផ្លូវ និងអណ […]

កម្ពុជា-កូរ៉េ សិក្សាលើលទ្ធភាពដំឡើងវារីអគ្គិសនីខ្នាតតូចលើគម្រោងអាងទឹកដូនទ្រី និងអាងទឹករក្សា

ការសិក្សាលទ្ធភាពរួមគ្នាផ្តោតលើការរួមបញ្ចូលថាមពលកកើតឡើងវ […]

បុរី ប៉េង ហួត បើកការលក់ Pre-Sale គម្រោងថ្មីក្នុងតំបន់ច្បារអំពៅ

ព្រឹត្តិការណ៍លក់ជូនអតិថិជនមុនគេក្នុងរយៈពេលបីថ្ងៃនេះ គឺជ […]

ស្ពានឆ្លងទន្លេមេគង្គដីឥដ្ឋ-ថ្មគរ សម្រេចបានលទ្ធផលជាង ៣៥%

ឯកឧត្តម ប៉េង ពោធិ៍នា ចុះពិនិត្យគម្រោងហេដ្ឋារចនាសម្ព័ន្ធ […]

កម្ពុជាឯកភាពជាមួយឡាវ កំណត់តំបន់សម្រាប់សាងសង់ផ្លូវតភ្ជាប់រវាងខេត្តរតនគិរី និងខេត្តអាតតាពើ

កម្ពុជាបានសម្រេចឯកភាពថា នឹងចុះត្រួតពិនិត្យរួមគ្នាជាមួយភ […]

គម្រោងបណ្តាញលូ និងស្ថានីយបូមទឹកក្រុងក្រចេះ សម្រេចបានលទ្ធផលជាង ៦៨ ភាគរយ

អាជ្ញាធរខេត្ត និងគម្រោងក្រោមជំនួយរបស់ធនាគារអភិវឌ្ឍន៍អាស […]