ក្រុមហ៊ុនចិន DANONG សហការជាមួយក្រុមហ៊ុន ៤ ដើម្បីវិនិយោគវិស័យកសិកម្មខ្នាតធំនៅកម្ពុជា

ក្រុមហ៊ុនខ្នាតធំរបស់ចិន Danong Agricultural Development Group បានចុះកិច្ចព្រមព្រៀងជាមួយនឹងក្រុមហ៊ុនចំនួន ៤ទៀត ដើម្បីសហការវិនិយោគលើវិស័យកសិកម្មលក្ខណៈទ្រង់ទ្រាយធំនៅកម្ពុជា។ នេះបើតាមពិធីចុះហត្ថលេខានៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣។

ក្រុមហ៊ុនចំនួន ០៤ ដែលបានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន DANONG រួមមាន ក្រុមហ៊ុន Cambodia​Agricultu​ral​ Cooperative Alliance (CACA), ក្រុមហ៊ុន Agri Bank Construction Land , ក្រុមហ៊ុន Panagri International Farm Co,Ltd និងក្រុមហ៊ុន Century Group Co, ltd។

ថ្លែងក្នុងពិធីខាងលើ លោក ZHAO SHUJIE  ប្រធានក្រុមហ៊ុន បានលើកឡើងថា ដំណាក់កាលទី១ នៃគម្រោងនេះ គឺនឹងបង្កើតជាតំបន់គំរូមួយនៅលើផ្ទៃដីប្រហែលជាង ១ម៉ឺនហិកតា ដែលក្នុងនោះមានការបង្កាត់ពូជពោត ការដាំស្មៅចំបើង ស្មៅប្រូតេអ៊ីនខ្ពស់ ព្រមទាំងមានការចិញ្ចឹមសត្វគោយកជាសាច់ និងការសាងសង់នូវរោងចក្រកែច្នៃសម្រាប់ផលិតផលកសិកម្ម។

លោកបានបន្តថា សម្រាប់ទីផ្សារធំនាំចេញ គឺនៅប្រទេសចិន ដែលកំពុងមានតម្រូវការច្រើន ហើយការវិនិយោគនេះ នឹងបង្កើតការងារដល់ពលរដ្ឋនៅកម្ពុជាឱ្យមានការងារធ្វើ និងទទួលប្រាក់ចំណូល។

ក្រុមហ៊ុន Danong Agricultural Development Group គ្រោងនឹងវិនិយោគថវិកាដ៏ធំចំនួនជាង ១២,៧ ពាន់លានដុល្លារអាមេរិក ដើម្បីធ្វើកសិកម្មឆ្លាតវៃលើខេត្តយុទ្ធសាស្រ្តចំនួនប្រាំមួយរួមមាន ខេត្តព្រះសីហនុ កំពត បាត់ដំបង ពោធិ៍សាត់ សៀមរាប និងកំពង់ធំ ភាពធំទូលាយនៃគម្រោងនេះត្រូវការផ្ទៃដីកសិកម្មប្រមាណ ៧៥0 000 ហិកតា​។ (អានបន្ថែម)

ជាមួយនឹងគម្រោងវិនិយោគទាំងនេះ ឯកឧត្តម ដួង តារា រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី បានមានប្រសាសន៍ថា ការនិយោគរបស់ក្រុមហ៊ុនចិន គឺជាការរឹតចំណងមិត្តភាពដែកថែបរវាងកម្ពុជា និងចិន ដើម្បីជួយអភិវឌ្ឍវិស័យកសិកម្មនៅក្នុងប្រទេសកម្ពុជា។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ADB អនុម័តកម្មវិធីវិនិយោគ $៧៦៣ លានដុល្លារ ពង្រឹងសុវត្ថិភាពទឹកនិងគាំទ្រអនាគតទីក្រុងកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)​បានអនុម័តកម្មវិធីវិនិយោគចំនួ […]

សម្ព័ន្ធក្រុមហ៊ុនមកពីកាណាដា ចង់វិនិយោគលើវិស័យសំខាន់ៗចំនួន ៦ នៅកម្ពុជា

សម្ព័ន្ធក្រុមហ៊ុន Lee Li Holdings Group ដេលមានមូលដ្ឋានន […]

រដ្ឋាភិបាលកម្ពុជាគ្រោងចំណាយថវិការជាង ១០ពាន់លានដុល្លារ សម្រាប់ឆ្នាំ២០២៦

ក្នុងឆ្នាំ២០២៦ រដ្ឋាភិបាលកម្ពុជាគ្រោងចំណាយថវិការដ្ឋប្រម […]

កម្ពុជា បន្តទទួលបានគម្រោងថ្មី ៧ទៀត ក្នុងទុនវិនិយោគ ១,៣ពាន់លានដុល្លារ

កម្ពុជា បន្តទទួលបានគម្រោងវិនិយោគថ្មីចំនួន ៧ទៀត ក្នុងទុន […]

រដ្ឋាភិបាលន័រវេស្ស ប្រកាសជួយកម្ពុជា លើសកម្មភាពដោះមីន សម្រាប់រយៈពេល ៣ឆ្នាំ

រដ្ឋាភិបាលន័រវេស្ស បាន​ប្រកាសផ្តល់ថវិកាចំនួន ១.២លានដុល្ […]

ជប៉ុនផ្តល់ជំនួយជាង ២៦ម៉ឺនដុល្លារ សម្រាប់អនុវត្តគម្រោងសំខាន់២ នៅស្វាយរៀង និងកំពង់ស្ពឺ

ជប៉ុន បានសម្រេចផ្តល់ជំនួយមាន​ទំហំ​ទឹកប្រាក់ចំនួន ២៦៧.៣៨ […]