រដ្ឋបានបញ្ឈប់បន្ទាន់នូវសកម្មភាពទិញ-លក់ដីនៅតំបន់មេទឹកខេត្តកំពង់ចាម ដើម្បីទុកអភិវឌ្ឍកសិកម្ម

អាជ្ញាធរខេត្តកំពង់ចាម បានបញ្ឈប់ការទិញ-លក់ និងផ្ទេរកម្មសិទ្ធិដីនៅតំបន់មេទឹកប្រាំងតាសុខ ដែលជាដីសាធារណៈ ស្ថិតនៅភូមិតាំងគោក ឃុំតាំងក្រសាំង ស្រុកបាធាយ ខេត្តកំពង់ចាម ដើម្បីទុកអភិវឌ្ឍលើវិស័យកសិកម្ម។ នេះបើតាមសចក្តីណែនាំលេខ ០០៥/២៣ ស.ណ.ន ចុះថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣។

ការបញ្ឈប់នេះ ដោយសាររដ្ឋបាលខេត្តកំពង់ចាម បានកត់សម្គាល់ឃើញថា ដីនៅតំបន់មេទឹកប្រាំងតាសុខ ត្រូវបានឈូសឆាយ ទន្ទ្រានកាន់កាប់ ព្រមទាំងមានការទិញ-លក់ ការផ្ទេរកម្មសិទ្ធិ ដែលជាការរំលោភលើដីសាធារណៈរបស់រដ្ឋ។

បន្ថែមពីនេះ គោលបំណងនៃការបញ្ឈប់នេះ គឺដើម្បីទប់ស្កាត់ការរំលោភខុសច្បាប់លើដីសាធារណៈរបស់រដ្ឋ ដោយទុកសម្រាប់បម្រើដល់ប្រយោជន៍របស់បងប្អូនសហគមន៍ ដើម្បីអភិវឌ្ឍវិស័យនានា ជាពិសេសវិស័យកសិកម្ម។

ទន្ទឹមនឹងនេះ អាជ្ញាធរខេត្តកំពង់ចាម បានដាក់ចេញវិធានការទប់ស្កាត់នូវការលក់-ទិញដីនៅតំបន់នោះដូចខាងក្រោម៖

  • អាជ្ញាធរស្រុកបាធាយ ត្រូវទប់ស្កាត់អោយបាននូវការកាប់ទន្ទ្រាន ការឈូសឆាយ ការទិញ-លក់ ឬផ្ទេរកម្មសិទ្ធិដីតំបន់មេទឹកប្រាំងតាសុខ ចាប់ពីពេលនេះតទៅ និងសូមធ្វើការណែនាំដល់មន្ត្រីជំនាញ អាជ្ញាធរភូមិ-ឃុំ ហា​​មចុះហត្ថលេខាទទួលស្គាល់ក្នុងការទិញ-លក់ដីនៅតំបន់នេះជាដាច់ខាត ហើយត្រូវផ្សព្វផ្សាយខ្លឹមសារនៃ​​​សេចក្ដីជូនដំណឹងនេះ ដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងសាធារណៈជនទូទៅ ឱ្យបានដឹងទូលំទូលា​យ​​ផងដែរ
  • រាល់សេចក្តីសម្រេច ឬរាល់ការចុះហត្ថលេខាទាំងឡាយណា ដែលពាក់ព័ន្ធដីធ្លីនៅតំបន់នេះ ដោយពុំបានឆ្លងកាត់រដ្ឋបាលខេត្តកំពង់ចាម ត្រូវបានចាត់ទុកជានិរាករណ៍
  • ក្នុងករណីមានលិខិតបទដ្ឋានគតិយុត្តិណាមួយរបស់រាជរដ្ឋាភិបាល ត្រូវអនុវត្តតាម។
- Video Advertisement -

ព័ត៌មានដែលទាក់ទង

រដ្ឋនឹងអនុវត្តប្រមូលកម្រៃសេវាប្រើប្រាស់ប្រព័ន្ធលូ បន្ទាប់ពីបែបបទ និងនីតិវិធីត្រូវបានពិនិត្យ និងអនុម័ត

ក្រសួង និងអាជ្ញាធរពាក់ព័ន្ធបានរៀបចំកិច្ចប្រជុំអន្តរក្រស […]

រដ្ឋនឹងអនុវត្តប្រមូលកម្រៃសេវាប្រើប្រាស់ប្រព័ន្ធលូ បន្ទាប់ពីបែបបទ និងនីតិវិធីត្រូវបានពិនិត្យ និងអនុម័ត

ក្រសួង និងអាជ្ញាធរពាក់ព័ន្ធបានរៀបចំកិច្ចប្រជុំអន្តរក្រស […]

ក្រុមប្រឹក្សាជាតិបទប្បញ្ញត្តិបច្ចេកទេសសំណង់ បោះជំហានទៅមុខក្នុងការលើកកម្ពស់បទដ្ឋានសំណង់នៅកម្ពុជា

ឯកឧត្តម សាយ សំអាល់ ដឹកនាំកិច្ចប្រជុំអនុម័តសេចក្តីព្រាងប […]

រដ្ឋប្រកាសបើកខ្សែរថយន្តក្រុងសាធារណៈឆ្ពោះទៅព្រលានតេជោថ្មីបន្ថែមទៀត ដើម្បីសម្រួលចរាចរណ៍

រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus) រាជ […]

រដ្ឋាភិបាល​កម្ពុជា​អនុម័ត​ស្តង់ដារ​ថ្មី​ចំនួន ២១ ដើម្បី​លើក​កម្ពស់​ការ​ប្រកួតប្រជែង​ផ្នែក​ឧស្សាហកម្ម

នៅក្នុងការផ្លាស់ប្តូរដ៏សំខាន់មួយដើម្បីជំរុញកំណើនឧស្សាហក […]

សភាកម្ពុជាអនុម័តសេចក្តីព្រាងច្បាប់ឱ្យក្រុមហ៊ុនវិនិយោគវិស័យអគ្គិសនីចំនួន២៤

សភាកម្ពុជាបានអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការទូទាត់រប […]