ផ្លូវរថភ្លើងល្បឿនលឿនថៃ-ចិន គ្រោងបើកដំណើរការដំណាក់កាលដំបូងនៅឆ្នាំ២០២៧

ដំណាក់កាលដំបូងនៃខ្សែរថភ្លើងល្បឿនលឿនថៃ-ចិន ដែលរត់ពីទីក្រុងបាងកកទៅនគររាជសីមា ត្រូវបានគេរំពឹងថានឹងបើកដំណើរការដំណាក់កាលដំបូងនៅឆ្នាំ២០២៧ នេះបើយោងតាមក្រសួងសាធារណការរបស់ប្រទេសថៃ។

រហូតមកដល់បច្ចុប្បន្ន ដំណាក់កាលដំបូងប្រវែង ២៥៣គីឡូម៉ែត្រនេះ សម្រេចការសាងសង់បាន ២៤ភាគរយហើយ ដោយត្រូវបានគេរំពឹងថានឹងចំណាយអស់ប្រមាណជា ៥,១ពាន់លានដុល្លារ សម្រាប់ដំណាក់ដំបូងនេះ។

គួរបញ្ជាក់ថា ក្រោយបញ្ចប់ការសាងសង់ ខ្សែរថភ្លើងទាំងមូល នឹងអាចរត់បានចម្ងាយ សរុប ៦០៨គីឡូម៉ែត្រ ពីទីក្រុងបាងកក ភាគឦសាននៃប្រទេសថៃ ទៅកាន់ខេត្ត Nong Khai ព្រំដែនប្រទេសឡាវ ហើយក៏នឹងមានសមត្ថភាពអាចរត់បានល្បឿន ២៥០គីឡូម៉ែត្រ ក្នុងមួយម៉ោង។ សម្រាប់ដំណាក់កាលបន្ទាប់វិញមានប្រវែង ៣៥៥គីឡូម៉ែត្រ នឹងរត់ពីខេត្ត Nong Khai ទៅវៀងច័ន្ទ ដែលនឹងជួបខ្សែបន្ទាត់ឡាវ – ចិនទៅគុនមីងផងដែរ។

ដំណាក់​កាល​ចុង​ក្រោយ​នេះ ​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ចំណាយ​អស់ប្រមាណ ៨,៥ពាន់​លាន​ដុល្លារ។

ខ្សែរថភ្លើងមួយខ្សែនេះ ត្រូវបានសាងសង់ដោយក្រុមហ៊ុន China Railway Construction Corp ដែលជាភាគហ៊ុនរបស់ចិនដោយផ្អែកលើរថភ្លើងល្បឿនលឿន Fuxing Hao CR300 របស់ CRRC។

 

 

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ប្រវែងផ្លូវសរុបនៅប្រទេសកម្ពុជា ក្នុងឆ្នាំ២០២៥ មានប្រវែង ២០,៧៣ ពាន់គីឡូម៉ែត្រ

ប្រវែងផ្លូវសរុបនៅក្នុងប្រទេសកម្ពុជា គិតត្រឹមឆ្នាំ២០២៥ ម […]

កម្ពុជាឯកភាពជាមួយឡាវ កំណត់តំបន់សម្រាប់សាងសង់ផ្លូវតភ្ជាប់រវាងខេត្តរតនគិរី និងខេត្តអាតតាពើ

កម្ពុជាបានសម្រេចឯកភាពថា នឹងចុះត្រួតពិនិត្យរួមគ្នាជាមួយភ […]

អាជ្ញាធរខេត្តពោធិ៍សាត់ សម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានថ្មី១ខ្សែ និងចាប់ផ្តើមសង់ផ្លូវថ្មី ៩ខ្សែបន្ថែមទៀត

រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសសម្ពោធដាក់ឱ្យប្រើប្រាស់ស្ […]

ស្ពានឆ្លងទន្លេបាសាក់ ចាក់អង្រែក្រោម-ព្រែកប្រា សង់បាន ៥១% ហើយ

គិតត្រឹមថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ គម្រោងសាងសង់ស្ពានឆ្លង […]

មកទល់ពេលនេះ ផ្លូវជាតិលេខ២៣ ស្ថាបនារួចរាល់១០០% ហើយ ​

គម្រោងលើកកម្រិតគុណភាព ជួសជុល និងថែទាំកំណាត់ផ្លូវជាតិលេខ […]

រដ្ឋប្រកាសបើកការដ្ឋានសង់ផ្លូវ៦ខ្សែ  ប្រវែងជាង ៤០គីឡូម៉ែត្រ ក្នុងខេត្តកំពង់ឆ្នាំង

ក្រសួងអភិវឌ្ឍន៍ជនបទ បានប្រកាសបើកការដ្ឋានសាងសង់ផ្លូវជនបទ […]