រយៈពេល ៨ខែ ឆ្នាំ២០២៣ កំពង់ផែស្វយ័តភ្នំពេញ​រកចំណូលបានជាង ២៣លានដុល្លារ ថយចុះ៩%

រយៈពេល ៨ខែ ឆ្នាំ២០២៣ កំពង់ផែស្វយ័តភ្នំពេញរកចំណូលសរុបបាន ២៣.៤៣១.២១០ដុល្លារ មានការធ្លាក់ចុះ ៩ភាគរយ បើធៀបនឹងរយៈពេលដូចគ្នានឹងឆ្នាំមុន។ ។

បើតាមសេចក្តីប្រកាសព័ត៌មានរបស់កំពង់ផែស្វយ័តភ្នំពេញ ដែលបានចុះផ្យាយនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣។

តាមរបាយការណ៍បានបង្ហាញថា ចំណូលសរុបរបស់កំពង់ផែស្វយ័តភ្នំពេញបានមកពីការបូកបញ្ចូលនូវចំណូលសំខាន់ៗបីរួមមាន៖ ចំណូលពីប្រតិបត្តិការផែ (Port Operation) មានចំនួន ១៩.៧៧៩.៣០៧ដុល្លារ

(ធ្លាក់ចុះ ១២%), ចំណូលពីអាជ្ញាធរផែ (Port Authority) មានចំនួន ៣.១២២.៤៨៥ដុល្លារ (កើន ១០%), និងចំណូលពីសេវាកម្មផ្សេងៗ (Other Services) មានចំនួន ៥២៩.៤១៨ ដុល្លារ (កើន ១៦៥%) ។

គួរបញ្ចាក់ថា ចំណូលសរុបទាំងបីខាងលើនេះ នៅមិនទាន់ធ្វើសវនកម្មនៅឡើយទេ។

ដោយឡែក ក្នុងខែសីហា ឆ្នាំ២០២៣ នេះ កំពង់ផែស្វយ័តភ្នំពេញ រកចំណូលបានចំនួន ៣.៤៤៣.៩១៩ដុល្លារ ដែលពុំទាន់ធ្វើសវនកម្ម មានការធ្លាក់ចុះ ៦ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ប្រវែងផ្លូវសរុបនៅប្រទេសកម្ពុជា ក្នុងឆ្នាំ២០២៥ មានប្រវែង ២០,៧៣ ពាន់គីឡូម៉ែត្រ

ប្រវែងផ្លូវសរុបនៅក្នុងប្រទេសកម្ពុជា គិតត្រឹមឆ្នាំ២០២៥ ម […]

កម្ពុជាឯកភាពជាមួយឡាវ កំណត់តំបន់សម្រាប់សាងសង់ផ្លូវតភ្ជាប់រវាងខេត្តរតនគិរី និងខេត្តអាតតាពើ

កម្ពុជាបានសម្រេចឯកភាពថា នឹងចុះត្រួតពិនិត្យរួមគ្នាជាមួយភ […]

អាជ្ញាធរខេត្តពោធិ៍សាត់ សម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានថ្មី១ខ្សែ និងចាប់ផ្តើមសង់ផ្លូវថ្មី ៩ខ្សែបន្ថែមទៀត

រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសសម្ពោធដាក់ឱ្យប្រើប្រាស់ស្ […]

ស្ពានឆ្លងទន្លេបាសាក់ ចាក់អង្រែក្រោម-ព្រែកប្រា សង់បាន ៥១% ហើយ

គិតត្រឹមថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ គម្រោងសាងសង់ស្ពានឆ្លង […]

មកទល់ពេលនេះ ផ្លូវជាតិលេខ២៣ ស្ថាបនារួចរាល់១០០% ហើយ ​

គម្រោងលើកកម្រិតគុណភាព ជួសជុល និងថែទាំកំណាត់ផ្លូវជាតិលេខ […]

រដ្ឋប្រកាសបើកការដ្ឋានសង់ផ្លូវ៦ខ្សែ  ប្រវែងជាង ៤០គីឡូម៉ែត្រ ក្នុងខេត្តកំពង់ឆ្នាំង

ក្រសួងអភិវឌ្ឍន៍ជនបទ បានប្រកាសបើកការដ្ឋានសាងសង់ផ្លូវជនបទ […]