រង្វង់មូល និងរូបសំណាកប្រវត្តិសាស្រ្តនៅខេត្តត្បូងឃ្មុំ សង់បាន ៩០%ហើយ

រង្វង់មូល និងរូបសំណាក់ហ្លួងព្រះស្ដេចកន ដែលសាងសង់ឡើងពីស្ពាន់កម្ពស់ ១៣.៣៥ម៉ែត្រ សម្រេចការសាងសង់បានប្រមាណ ៩០% ហើយ។ នេះបើតាមការឱ្យដឹងរបស់រដ្ឋបាលខេត្តត្បូងឃ្មុំ នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣។

រង្វង់មូល និងរូបសំណាកនេះ ស្ថិតត្រង់ផ្លូវបំបែកផ្លូវជាតិលេខ៧ ត្រង់គីឡូម៉ែត្រ ១៥៧+២១០ និងផ្លូវប្រភេទ“ក” នៅទីតាំង “វាលឥន្ទចក្រី” ចន្លោះខាងត្បូងភូមិត្រពាំងគូរ ខាងជើងភូមិត្របុស្ស និងភូមិប្រធាតុ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ  ទីរួមខេត្តត្បូងឃ្មុំ ដែលចូលមកកាន់តំបន់រដ្ឋបាលទីរួមខេត្តត្បូងឃ្មុំ។

បន្ថែមពីនេះ រង្វង់មូលរូបសំណាកហ្លួងព្រះស្ដេចកន មានអង្កត់ផ្ចិត ៣៦ម៉ែត្រ និងមានផ្ទៃក្រឡា ១.០១៧ម៉ែត្រការ៉េ ដែលបានចាប់ផ្តើមដំណើរការសាងសង់នៅថ្ងៃ០៥ ខែវិច្ឆិកា ឆ្នាំ២០២១។

គួរបញ្ជាក់ថា រង្វង់មូល និងរូបសំណាក់ហ្លួងព្រះស្ដេចកននេះ ត្រូវបានសាងសង់ឡើងអមដោយផ្លូវបេតុងភ្លោះ ដែលមានភ្លើងបំភ្លឺផ្លូវ និងសួនច្បារ ព្រមជាមួយនិងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀតផងដែរ។

បើតាម លោក សេង ជ័យវុធ នាយករដ្ឋបាលខេត្តត្បូងឃ្មុំ បានឱ្យដឹងតាមរយៈទូរស័ព្ទជាមួយសារព័ត៌សំណង់ និងអចលនទ្រព្យ កាលពីថ្ងៃទី២៤ ខែតុលា នេះថា គម្រោងសាងសង់នេះ ត្រូវបានប្រើប្រាស់កញ្ចប់ថវិកាហិរញ្ញប្បទានពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ទន្ទឹមនឹងនេះ លោកបន្តថា បើតាមការសន្យារបស់ក្រុមហ៊ុនសាងសង់ គម្រោងនេះ អាចនឹងបញ្ចប់នៅចុងខែនេះ ខណៈដែលរូបសំណាកហ្លួងសេ្តចកន បានដឹកមកដល់ទីតាំងរួចរាល់ហើយ។

ជាចុងក្រោយ លោកបានបន្ថែមថា ក្រោយការសាងសង់ចប់ រង្វង់មូលអមដោយសួនច្បារ និងរូបសំណាក់ហ្លួងព្រះស្ដេចកនដែលធ្វើអំពីស្ពាន់នេះ នឹងមានភាពទាក់ទាញដល់អ្នកធ្វើដំណើរ និងទេសចរនានា អាចចូលមកទស្សនា និងថតរូបទុកជាអនុស្សាវរីយ៍ដូចរូបសំណាកព្រះថោងតោងស្បៃនាងនាគនៅក្នុងខេត្តព្រះសីហនុដែរ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

បាត់ដំបងបើកការដ្ឋានជួសជុលផ្លូវ ស្ថាបនាលូ និងអណ្តូងលូ ចំនួន ៦២កន្លែង ក្នុងក្រុងបាត់ដំបង

កំណាត់ផ្លូវលេខ១៥៤ លូទឹកភ្លៀង ខឿនបេតុងចិញ្ចើមផ្លូវ និងអណ […]

កម្ពុជា-កូរ៉េ សិក្សាលើលទ្ធភាពដំឡើងវារីអគ្គិសនីខ្នាតតូចលើគម្រោងអាងទឹកដូនទ្រី និងអាងទឹករក្សា

ការសិក្សាលទ្ធភាពរួមគ្នាផ្តោតលើការរួមបញ្ចូលថាមពលកកើតឡើងវ […]

បុរី ប៉េង ហួត បើកការលក់ Pre-Sale គម្រោងថ្មីក្នុងតំបន់ច្បារអំពៅ

ព្រឹត្តិការណ៍លក់ជូនអតិថិជនមុនគេក្នុងរយៈពេលបីថ្ងៃនេះ គឺជ […]

ស្ពានឆ្លងទន្លេមេគង្គដីឥដ្ឋ-ថ្មគរ សម្រេចបានលទ្ធផលជាង ៣៥%

ឯកឧត្តម ប៉េង ពោធិ៍នា ចុះពិនិត្យគម្រោងហេដ្ឋារចនាសម្ព័ន្ធ […]

កម្ពុជាឯកភាពជាមួយឡាវ កំណត់តំបន់សម្រាប់សាងសង់ផ្លូវតភ្ជាប់រវាងខេត្តរតនគិរី និងខេត្តអាតតាពើ

កម្ពុជាបានសម្រេចឯកភាពថា នឹងចុះត្រួតពិនិត្យរួមគ្នាជាមួយភ […]

គម្រោងបណ្តាញលូ និងស្ថានីយបូមទឹកក្រុងក្រចេះ សម្រេចបានលទ្ធផលជាង ៦៨ ភាគរយ

អាជ្ញាធរខេត្ត និងគម្រោងក្រោមជំនួយរបស់ធនាគារអភិវឌ្ឍន៍អាស […]