រដ្ឋកាត់ដី ៦៣៩ហិកតា នៅស្ទឹងហាវ ឱ្យឯកជនអភិវឌ្ឍជាតំបន់ពាណិជ្ជបែបទំនើប

រាជរដ្ឋាភិបាលកម្ពុជា សម្រេចធ្វើអនុប្បយោគដីសាធារណៈរបស់រដ្ឋទំហំ ៦៣៩ហិកតា ស្ថិតនៅឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ឱ្យជាដីឯកជនរបស់រដ្ឋ ដើម្បីធ្វើការអភិវឌ្ឍជាតំបន់ពាណិជ្ជកម្ម និងសេវាកម្មនានា។ នេះបើតាមអនុក្រឹត្យលេខ ១៣៧ អនក្រ.បក ចុះថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣។

យោងតាមអនុក្រឹត្យខាងលើបានបង្ហាញថា ផ្ទៃដីសរុបដែលបានធ្វើអនុប្បយោគដីសាធារណៈរបស់រដ្ឋមានទំហំ ៧៩៩ហិកតា ដោយត្រូវបានកំណត់ឡើងតាមប្រព័ន្ធកូអរដោណេ Project UTM Zone ៤៨N Datum WGA 1984 ដូចខាងក្រោម៖

១_ផ្ទៃដីចំនួន ២០ភាគរយ ស្មើនិងទំហំ ១៥៩ហិកតា ៨០អា ត្រូវបានប្រគល់ជូនរដ្ឋបាលខេត្តព្រះសីហនុ។

២_ផ្ទៃដីចំនួន ៨០ភាគរយ ស្មើនិងទំហំ ៦៣៩ហិកតា ២០អា ត្រូវបានផ្តល់ជាកម្មសិទ្ធិឯកជនជូនក្រុមហ៊ុន C99 international investment (Cambodia) Co., Ltd សម្រាប់ធ្វើការអភិវឌ្ឍជាសណ្ឋាគារ វីឡាទំនើប អគារស្នាក់នៅរួម ផ្សារទំនើប ភោជនីយដ្ឋាន មជ្ឈមណ្ឌលពាណិជ្ជកម្ម តំបន់សេវាកម្មនានា និងឃ្លាំងដាក់សម្ភារ។

គួរបញ្ជាក់ថា រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីគ្រប់គ្រងក្រសួង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងអភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ត្រូវទទួលបន្ទុកអនុវត្តអនុក្រិត្យនេះតាមភារកិច្ចរៀងៗខ្លូនចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ឆ្នាំ២០២៥៖ វិស័យទេសចរណ៍កម្ពុជា ទទួលបានទុនវិនិយោគរហូតដល់ជាង ៧១០លានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កន្លងទៅនេះ កម្ពុជាទទួលបានគម្រោងវិនិយោគ […]

ឥណ្ឌាប្តេជ្ញាជួយជំរុញទេសចរណ៍កម្ពុជា និងពង្រីកការតភ្ជាប់ជើងហោះហើរត្រង់ទៅកាន់ខេត្តសៀមរាប

កុងស៊ុលកិត្តិយសប្រចាំទីក្រុង Bengaluru ផ្តោតលើភាពជាដៃគូ […]

ការប្រែក្លាយមុខមាត់ថ្មីនៃភ្នំខ្នងផ្សារ៖ គម្រោងអភិវឌ្ឍន៍លម្ហែបៃតងសម្រេចបានលទ្ធផល ១០០ ភាគរយ

វិស័យទេសចរណ៍ប្រកបដោយចីរភាពនៅកម្ពុជាបានបានសម្រេចនូវសមិទ្ […]

២០២៥ កម្ពុជារកចំណូលបាន ៤៤លានដុល្លារពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ

នៅក្នុងរយៈពេល១ឆ្នាំ២០២៥  កម្ពុជាបានទទួលចំណូលរហូតដល់ $៤៤ […]

២០២៥ កម្ពុជារកចំណូលបាន ៤៤លានដុល្លារពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ

នៅក្នុងរយៈពេល១ឆ្នាំ២០២៥  កម្ពុជាបានទទួលចំណូលរហូតដល់ $៤៤ […]