ផ្លូវរត់និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗក្នុងព្រលានថ្មីក្រុងតាខ្មៅ សម្រេចការសាងសង់បាន ១០០% ហើយ

គិតត្រឹមថ្ងៃ៤ វិច្ឆិកា ២០២៣ ផ្លូវរត់(Runway) និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗក្នុង អាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ សម្រេចការសាងសង់បាន ១០០% ហើយ។

នេះបើយោងតាមការបញ្ជាក់របស់លោក លី សុខឆាយ អគ្គនាយកក្រុមហ៊ុន LSCG ដែលជាអ្នកទទួលបន្ទុកម៉ៅការសាងសង់ផ្លូវរត់ (Runway) និង ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ក្នុងអាកាសយានដ្ឋានថ្មី នៅថ្ងៃទី៥ វិច្ឆិកា ២០២៣។

លោកបញ្ជាក់ថា ក្រុមហ៊ុនរបស់លោក(LSCG) និងដៃគូសហការ(MCC) ព្រមទាំងក្រុមការងារទាំងអស់ បានខិតខំប្រឹងប្រែងទាំងយប់ទាំងថ្ងៃ ដើម្បីពន្លឿនបញ្ជប់ការងារនេះ ឱ្យទាន់តាមផែនការដែលបានគ្រោងទុក ដោយប្រើរយៈពេលអស់ជាង ៣ឆ្នាំ។

លោកបន្ថែមថា ដើម្បីសាងសង់ផ្លូវរត់(Runway) ប្រព័ន្ធធារាសាស្រ្ត និងហេដ្ឋរចនាសម្ព័ន្ធផ្សេងៗក្នុងព្រលានថ្មីនេះឱ្យស្របតាមស្តង់ដារសហរដ្ឋអាមេរិក យើងត្រូវការចំណាយអស់ជាង ១៧៥លានដុល្លារ ឯណោះ។

លោកបន្ត ជាលទ្ធផល ក្រុមហ៊ុនរបស់លោកក៏បានបញ្ចប់ការងារដ៏ធំមួយនេះ ដោយជោគជ័យ បន្ទាប់ពីការខំប្រឹងទាំងថ្ងៃ ទាំងយប់ ទោះបីយើងជួបប្រទះវិបិត្តកូវិតក៏ដោយ! ថ្ងៃនេះដែរ ជាមោទនភាពបំផុត ចំពោះការអញ្ជើញចូលរួមចុះពិនិត្យវឌ្ឍនភាពការងារដោយផ្ទាល់របស់ ឯកឧត្តមបណ្ឌិត ស៊ាង ប៊ុនលាង និងលោកជំទាវអគ្គមហាឧបាសិកា ហ៊ុន ប៊ុនធឿន ព្រមទាំងសហការី នៅព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះផងដែរ។

នាឱកាសនោះដែរ ឯកឧត្តម និងលោកជំទាវ បានសម្តែងការគាំទ្រ យ៉ាងពេញទំហឹងលើគម្រោងវិនិយោគដ៏ធំអស្ចារ្យនេះ និងថ្លៃងអំណរគុណសម្រាប់ក្រុមហ៊ុនចូលរួម ក្រុមហ៊ុនសាងសង់ ក្រុមហ៊ុនម៉ៅការសាងសង់ទាំងអស់ដែលបានខំប្រឹងទាំងថ្ងៃ ទាំងយប់អស់រយៈពេលរាប់ឆ្នាំកន្លងមក។

គួររំលឹកថា អាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ ដែលមានតម្លៃវិនិយោគប្រមាណជា ១,៥ ពាន់លានដុល្លារនេះ បច្ចុប្បន្នកំពុងអភិវឌ្ឍដោយក្រុមហ៊ុន OCIC។ ក្រោយបញ្ចប់ការសាងសង់ គម្រោងនេះ នឹងក្លាយជាព្រលានយន្តហោះធំជាងគេទី៩ នៅលើពិភពលោក ឬត្រូវបានគេស្គាល់ថាជាអាកាសយានដ្ឋានថ្នាក់៤F។ (អានបន្ថែម)

 

 

- Video Advertisement -

ព័ត៌មានដែលទាក់ទង

មានអ្វីពិសេស! បានជាបុរី ប៉េង ហួត បើកលក់ Pre-Sale គម្រោងថ្មី ភ្លាម មានអតិថិជនកក់ច្រើនបែបនេះ?

នៅថ្ងៃទី ៦-៧-៨ ខែមីនា ឆ្នាំ២០២៦ នេះ បុរី ប៉េង ហួត បានធ្ […]

បុរី ប៉េង ហួត បើកការលក់ Pre-Sale គម្រោងថ្មីក្នុងតំបន់ច្បារអំពៅ

ព្រឹត្តិការណ៍លក់ជូនអតិថិជនមុនគេក្នុងរយៈពេលបីថ្ងៃនេះ គឺជ […]

ក្រុមហ៊ុន KNN ដាក់សម្ពោធផលិតផលជប៉ុន YOKODA ជាផ្លូវការក្នុងទីផ្សារកម្ពុជា

ថ្ងៃទី ២២ ខែ កុម្ភះ ឆ្នាំ​ ២០២៦ ក្រុមហ៊ុន ខេ អិន អិន ខេ […]

បុរី ប៉េង ហួត បើកការដ្ឋានសាងសង់គម្រោងថ្មីពីរដំណាលគ្នា ជាមួយទីតាំងដ៏អស្ចារ្យនៃរាជធានីភ្នំពេញ

ដើមឆ្នាំថ្មី បុរី ប៉េង ហួត បានបើកការដ្ឋានសាងសង់គម្រោងថ្ […]