កម្ពុជានាំចូលដែក មានទឹកប្រាក់ជាង ៣៧០ លានដុល្លារ ក្នុងឆ្នាំ២០២៣

កម្ពុជានាំចូលដែក និងដែកថែបពីទីផ្សារអន្តរជាតិ មានតម្លៃជាទឹកប្រាក់សរុបប្រមាណ ៣៧២លានដុល្លារ កើនឡើង ៣.៥ភាគរយ ធៀបនឹងឆ្នាំ២០២២។​

របាយការណ៍ពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករចេញផ្សាយនៅថ្ងៃទី១០ ខែមករា បង្ហាញថា ទឹកប្រាក់នៃការនាំចូលដែក និងដែកថែប តំណាងប្រមាណ ១.៥ភាគរយ នៃទំហំទឹកប្រាក់នៃការនាំចូលសរុបរបស់កម្ពុជា ២៤.១៨ ពាន់លានដុល្លារ។​

ក្នុងខែធ្នូឆ្នាំ២០២៣ ការនាំចូលដែក និងដែកថែប មានតម្លៃ ៣៩លានដុល្លារ កើនឡើង ២១ភាគរយ ធៀបនឹងខែធ្នូឆ្នាំ២០២២។​

ដោយឡែក ក្នុងរយៈពេល៩ដំបូងក្នុងឆ្នាំ២០២៣ កម្ពុជាបាននាំចូលដែក​សំណង់មានតម្លៃប្រមាណ២៨០លានដុល្លារ កើនឡើង ៣.២ភាគរយ ពីទឹកប្រាក់នាំចូលប្រមាណ២៧១លានដុល្លារ​ ក្នុងរយៈពេល៩ខែកាលពីឆ្នាំ២០២២។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

បុរី ប៉េង ហួត បើកការលក់ Pre-Sale គម្រោងថ្មីក្នុងតំបន់ច្បារអំពៅ

ព្រឹត្តិការណ៍លក់ជូនអតិថិជនមុនគេក្នុងរយៈពេលបីថ្ងៃនេះ គឺជ […]

ក្រុមហ៊ុន KNN ដាក់សម្ពោធផលិតផលជប៉ុន YOKODA ជាផ្លូវការក្នុងទីផ្សារកម្ពុជា

ថ្ងៃទី ២២ ខែ កុម្ភះ ឆ្នាំ​ ២០២៦ ក្រុមហ៊ុន ខេ អិន អិន ខេ […]

កម្ពុជា-បារាំង៖ ពង្រឹងចំណងពាណិជ្ជកម្មជាមួយក្រុមហ៊ុនយក្សបារាំង ដើម្បីជំរុញការវិនិយោគនៅកម្ពុជា

ចំណងជើងរង៖ លោកជំទាវ ចម និម្មល ជួបពិភាក្សាជាមួយសហព័ន្ធធុ […]

ទំហំពាណិជ្ជកម្មកម្ពុជា-បារំាងសម្រេចបានជាង $២០៦លានដុល្លារ ក្នុងឆ្នាំ២០២៤ កន្លងទៅ

ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-បារំាង ក្នុងឆ្នាំ២០២ […]

ទិញផ្ទះចុងឆ្នាំនៅបុរី ប៉េង ហួត ធានាថាមិនឱ្យលោកអ្នកខកបំណងឡើយ

អតិថិជនដែលមានបំណងចង់ទិញផ្ទះនៅបុរី ប៉េង ហួត កំឡុងពេលនេះគ […]

១០ខែ ឆ្នាំនេះ កម្ពុជាពង្រីកទំហំពាណិជ្ជកម្មជាមួយទីផ្សារអន្តរជាតិបានជាង ៥២ពាន់លានដុល្លារ

គិតត្រឹមរយៈពេល១០ខែ  ពោលចាប់ពីខែមករា-វិច្ឆិកា ឆ្នាំ២០២៥ […]