កម្ពុជានាំចូលដែកនិងដែកថែបមានតម្លៃសរុបជាង ២៨០លានដុល្លារ ក្នុងរយៈពេល៩ខែ

កម្ពុជាបាននាំចូលដែក​សំណង់មានតម្លៃប្រមាណ២៨០លានដុល្លារ ក្នុងរយៈពេល៩ខែ ឆ្នាំ២០២៣ កើនឡើង ៣.២ភាគរយ ពីទឹកប្រាក់នាំចូលប្រមាណ២៧១លានដុល្លារ​ ក្នុងរយៈពេល៩ខែកាលពីឆ្នាំមុន។

របាយការណ៍អគ្គនាយកដ្ឋានគយ និងរដ្ឋាករចេញផ្សាយនៅថ្ងៃទី១០ ខែតុលា​ បង្ហាញថា ការនាំចូលដែក និងដែកថែប រួមចំណែក​ប្រមាណ១.៥ភាគរយ​នៃការនាំចូលសរុប ប្រមាណ ១៨.២១ ពាន់លានដុល្លារ ក្នុងរយៈពេលបីត្រីមាសនេះ។​

សម្រាប់ខែកញ្ញា ទំហំទឹកប្រាក់នៃការនាំចូលដែក និងដែកថែប ធ្លាក់ចុះ ៣.២ភាគរយ ស្មើ​នឹងប្រមាណ២៧លានដុល្លារ។​

ទន្ទឹមនិងនេះផងដែរ ធនាគារពិភពលោកកាលពីថ្មីៗនេះ បានព្យាករណ៍ពីកំណើនសេដ្ឋកិច្ចកម្ពុជារង្វង់ ៥.៥ ភាគរយនៅឆ្នាំ ២០២៣ និងកើនឡើង៦.១ភាគរយ នៅឆ្នាំក្រោយ។ (អានបន្ថែម)

រីឯធនាគារអភិវឌ្ឍន៍អាស៊ី (ADB)វិញ កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ បានទម្លាក់ការព្យាករណ៍របស់ខ្លួនអំពីកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០២៣នេះ មានអត្រាទាបជាងកាលពីដើមឆ្នាំបន្តិច ដោយទម្លាក់ពី៥,៥% មកត្រឹម ៥.៣% ទៅវិញ។ (អានបន្ថែម)

កំណើនសេដ្ឋកិច្ចរបស់កម្ពុជាត្រូវបានជំរុញដោយការនាំចេញសម្លៀកបំពាក់ ទេសចរណ៍ កសិកម្ម និងសំណង់ និងអចលនទ្រព្យ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ត្រឹម ៩ខែ ២០២៦ កម្ពុជារកចំណូលបានជាង ១,៧ ប៊ីលាន​ដុល្លារ ពីឧស្សាហកម្ម​នាំចេញ​សំបកកង់​រថយន្ត​

​ក្នុង​រយៈ​ពេល ៣ ត្រីមាស​​ក្នុង​​ឆ្នាំ​២០២៦ ពោលគិតចាប់ព […]

កម្ពុជា និងអាល្លឺម៉ង រួមគ្នាលើកកម្ពស់ភាពប្រកួតប្រជែងសហគ្រាសដំណាក់កាលទី២ ៨លានអ៉ឺរ៉ូ

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងទីភ្នាក់ងារសហប្រតិបត្ត […]

កម្ពុជា-វៀតណាម នឹងប្រែក្លាយការតភ្ជាប់ផ្លូវទៅជាខ្សែច្រវាក់ផលិតកម្ម ដើម្បីជំរុញពាណិជ្ជកម្ម ២០ ប៊ីលានដុល្លារ

ការប្រែក្លាយហេដ្ឋារចនាសម្ព័ន្ធរូបវន្តទៅជាច្រករបៀងឧស្សាហ […]

ធនាគារពិភពលោកផ្តល់ជំនួយបច្ចេកទេសលើគម្រោងលើកកម្ពស់ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់ (CRCI)

រាជធានីភ្នំពេញ៖ ការពង្រឹងគុណភាព និងល្បឿននៃការអនុវត្តគម្ […]

CDC និងសភាពាណិជ្ជកម្មអឺរ៉ុប រួមគ្នាធ្វើឱ្យប្រសើរឡើងនូវនីតិវិធីរដ្ឋបាលពាក់ព័ន្ធនឹងធុរកិច្ចកម្ពុជា

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) និងសភាពាណិជ្ជកម្មអឺ […]