ផ្លូវប្របឆ្នេរភ្ជាប់ពីកំពង់ផែកោះទន្សាយ ទៅឆ្នេរអង្កោល ខេត្តកែប សង់បាន៩៥% ហើយ

គិតត្រឹមខែមករា ២០២៤ នេះ គម្រោងសាងសង់ផ្លូវប្របឆ្នេរភ្ជាប់ពីកំពង់ផែកោះទន្សាយ ទៅកាន់ឆ្នេរអង្កោល ស្ថិតក្នុងខេត្តកែប សម្រេចបានប្រមាណ ៩៥ភាគរយហើយ។ នេះបើយោងតាមការលើកឡើងរបស់ឯកឧត្តម សោម ពិសិដ្ឋ អភិបាលនៃគណ:អភិបាលខេត្តកែប ជាមួយសាព័ត៌មាន CCT នៅថ្ងៃទី១៧ មករា ២០២៣នេះ។

ឯកឧត្តមបានលើកឡើងថា បើមើលតាមការចុះពិនិត្យជាក់ស្តែងនៅពេលនេះ គម្រោងស្ថាបនាផ្លូវប្របឆ្នេរសមុទ្រកោះទន្សាយ ភ្ជាប់ទៅកាន់ឆ្នេរអង្កោល សម្រេចបានជារួមប្រមាណ ៩៥ភាគរយហើយ ក្នុងនោះមានដូចជា៖

ទី១_ផ្លូវសម្រាប់យានយន្ត ដែលកន្លែងខ្លះមានទទឹង ១០ម,៧ម, និង៦ម បានចាក់អ៊ុតកៅស៊ូ AC រួចរាល់សម្រេចបាន ១០០ភាគរយ។

ទី២_ផ្លូវសម្រាប់ជិះកង់មានទទឹង ៣ម ទៅ៣,៥ម សម្រេចបានជិត ១០០% ហើយដែរ ។

ទី៣_ផ្លូវដើរ នៅមិនទាន់បានអនុវត្តនៅឡើយទេ មានទទឹងត្រឹមតែ ១ម ទៅ១,៥ម ប៉ុណ្ណោះ  មានប្រវែងសរុបជិត ១២,៧គ.ម ដូចគ្នា។

ទី៤_ផ្លូវនេះក៏នឹងត្រូវបំពាក់បង្គោលភ្លើងបំភ្លឺសាធារណៈ ជាប្រភេទអំពូលសូឡា នៅតាមទីប្រជុំជននីមួយៗ ផងដែរ។

ឯកឧត្តមបានបញ្ជាក់ទៀតថា ផ្លូវមួយខ្សែនេះនឹងក្លាយជាសរសៃឈាមទេសចរណ៍ដ៏សំខាន់ ដែលតភ្ជាប់គ្នារវាងឆ្នេរកែប និងឆ្នេរអង្កោល ដែល​ជា​តំបន់​សក្ដានុពល​ទេសចរណ៍​កំពុង​មានភាព​ល្បីល្បាញ​ សម្រាប់​បងប្អូន​​មក​សម្រាក​លម្ហែ​កម្សាន្ត​ ប្រកបដោយ​ភាព​សប្បាយ​រីករាយ​ ៕

គួរបញ្ជាក់ថា គម្រោងនេះ ត្រូវបានស្ថាបនាឡើងក្រោមមូលនិធិរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) មានទុនវិនិយោគប្រមាណ ១០.៥លានដុល្លារ។

ម្យ៉ាងទៀត គម្រោងផ្លូវប្របមាត់សមុទ្រនេះ ជាអនុគម្រោងមួយនៃគម្រោងហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ជំហានទី២ របស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ក្នុងនោះមានអនុគម្រោងចំនួន២ទៀត រួមមានទីលានទុកដាក់សំរាម និងគម្រោងកំពង់ផែកោះទន្សាយ។ (អានបន្ថែម និង បន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ប្រវែងផ្លូវសរុបនៅប្រទេសកម្ពុជា ក្នុងឆ្នាំ២០២៥ មានប្រវែង ២០,៧៣ ពាន់គីឡូម៉ែត្រ

ប្រវែងផ្លូវសរុបនៅក្នុងប្រទេសកម្ពុជា គិតត្រឹមឆ្នាំ២០២៥ ម […]

កម្ពុជាឯកភាពជាមួយឡាវ កំណត់តំបន់សម្រាប់សាងសង់ផ្លូវតភ្ជាប់រវាងខេត្តរតនគិរី និងខេត្តអាតតាពើ

កម្ពុជាបានសម្រេចឯកភាពថា នឹងចុះត្រួតពិនិត្យរួមគ្នាជាមួយភ […]

អាជ្ញាធរខេត្តពោធិ៍សាត់ សម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានថ្មី១ខ្សែ និងចាប់ផ្តើមសង់ផ្លូវថ្មី ៩ខ្សែបន្ថែមទៀត

រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសសម្ពោធដាក់ឱ្យប្រើប្រាស់ស្ […]

ស្ពានឆ្លងទន្លេបាសាក់ ចាក់អង្រែក្រោម-ព្រែកប្រា សង់បាន ៥១% ហើយ

គិតត្រឹមថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ គម្រោងសាងសង់ស្ពានឆ្លង […]

មកទល់ពេលនេះ ផ្លូវជាតិលេខ២៣ ស្ថាបនារួចរាល់១០០% ហើយ ​

គម្រោងលើកកម្រិតគុណភាព ជួសជុល និងថែទាំកំណាត់ផ្លូវជាតិលេខ […]

រដ្ឋប្រកាសបើកការដ្ឋានសង់ផ្លូវ៦ខ្សែ  ប្រវែងជាង ៤០គីឡូម៉ែត្រ ក្នុងខេត្តកំពង់ឆ្នាំង

ក្រសួងអភិវឌ្ឍន៍ជនបទ បានប្រកាសបើកការដ្ឋានសាងសង់ផ្លូវជនបទ […]