វៀតណាមនឹងបង្ហោះ​ផ្កាយ​រណបលើកដំបូងរបស់ខ្លួន ទៅអវកាសនៅចុងឆ្នាំ ២០២៤ នេះ

ផ្កាយ​រណបឈ្មោះ​ LOTUSat-1 មាន​ទម្ងន់​ ៦០០ គីឡូក្រាមប្រើ​ប្រាស់​បច្ចេកវិទ្យា​រ៉ាដា​ថ្មី​បំផុត​ និង​ជា​ផ្កាយ​រណបបច្ចេកវិទ្យា​​រ៉ាដា​ដំបូង​បង្អស់របស់​វៀតណាម LOTUSat-1 នឹង​ផលិត​រួច​រាល់​ជាស្ថាពរ​នៅ​ក្នុង​ខែ​មីនា ឆ្នាំ២០២៤​ ហើយ​អាច​នឹងបាញ់​បង្ហោះ​ឡើង​ទៅ​កាន់​គន្លង​តារាវិថី​ក្នុង​រង្វង់​ពី​ខែ​ធ្នូ ឆ្នាំ២០២៤ ដល់​ខែ​កុម្ភៈ ឆ្នាំ២០២៥​ នេះ​បើយោង​តាមប្រភពពីអគ្គនាយករង​នៃ​មជ្ឈមណ្ឌល​អវកាស​វៀតណាម​ និងការចុះផ្សាយរបស់ VOVWORLD កាលពីថ្ងៃទី ២២ ខែមករា ឆ្នាំ ២០២៤។

តាមប្រភពដដែលបានឱ្យដឹងថា គោលបំណងនៃបេសកកម្មលើកទី១នៃផ្កាយរណបរបស់វៀតណាមនេះ គឺដើម្បី​ផ្ដិត​យក​រូប​ភាព​ និង​ផ្ដល់​ទិន្នន័យ​ច្បាស់​ការណ៍​សម្រាប់ប្រើប្រាស់ក្នុងគោលដៅ​កាត់​បន្ថយ​ផល​ប៉ះ​ពាល់​នៃ​​គ្រោះ​ធម្មជាតិ​ ការ​ប្រែ​ប្រួល​អាកាសធាតុ ការ​គ្រប់​គ្រង​ធនធាន​ធម្មជាតិ និង​បរិស្ថាន។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ គេដឹងថាការបង្ហោះបច្ចេកវិទ្យាដ៏សំខាន់នេះ ក៏បានពាំនាំយកនូវក្តីសុបិនរបស់វៀតណាមក្នុងការឡើងកាន់កាប់ឋានៈរបស់ខ្លួនក្នុងទីអវកាសទៅជាមួយផងដែរ។

លក្ខណៈពិសេសនៃឧបករណ៍នេះ គឺមានបំពាក់អង្គចាប់សញ្ញារលកវិទ្យុ ដែលមានគុណភាពកម្រិតភីកសែលបង្ហាញរូបភាពបាន ១ម៉ែត្រ ពោលគឺសំដៅលើកម្រិតនៃព័ត៌មានលម្អិតនៅក្នុងរូបភាពមួយភីកសែល តំណាងឱ្យផ្ទៃនៅលើដីដែលមានទំហំ ១ម៉ែត្រ។ ភីកសែលកម្រិតនេះ អាចអនុញ្ញាតឱ្យគេ​មើល​ឃើញវត្ថុ​ទំហំ​ចាប់ពី​មួយ​ម៉ែត្រ​នៅ​លើ​ដី​ ព្រម​ទាំង​មាន​សមត្ថភាព​សង្កេត​មិនចាញ់ពន្លឺ គឺអាចមើលបាន​ទាំង​ថ្ងៃ​ទាំង​យប់ និងគ្រប់ស្ថានភាពអាកាសធាតុមិនថាពេលមានពពក ចុះអ័ព្ទ និងពេលគ្មានពន្លឺនោះទេ​។

យោងតាមមជ្ឈមណ្ឌលអវកាសវៀតណាម ការសង្កេតមើលផែនដីពីទីអវកាសរបស់ផ្កាយរណបនេះ នឹងអាចគ្របដណ្តប់លើផ្ទៃដីវៀតណាមទាំងមូល និងជួយកាត់បន្ថយការខូចខាតដែលបណ្តាលមកពីគ្រោះធម្មជាតិបាន ១០ភាគរយ។

ក្រុម​ហ៊ុន NEC របស់ជប៉ុន គឺជា​អ្នក​ផលិត​ផ្កាយ​រណប LOTUSat-1 និង​បណ្ដុះ​បណ្ដាល​ធនធាន​មនុស្ស​ដល់​វៀតណាម នៅ​ប្រទេស​ជប៉ុន​សម្រាប់ផ្កាយរណបទី១។ ការ​បណ្ដុះ​បណ្ដាល​ធនធាន​មនុស្ស​នេះ ​គឺ​ក្នុង​បំណង​ផ្ទេរ​បច្ចេកវិទ្យា​នៃ​ការ​អភិវឌ្ឍ ការ​ដឹក​ជញ្ជូន និង​ការ​ប្រើប្រាស់​រូប​ភាព​ពី​ផ្កាយ​រណប​។ ផ្កាយរណបដែលវៀតណាម នឹងបង្ហោះលើកទី២ គ្រោងនឹងផលិតនៅក្នុងប្រទេសវៀតណាមតែម្តង ដោយក្រុមហ៊ុនដដែល។ គម្រោង​នេះ​ត្រូវ​បាន​បើក​ដំណើរ​ការ​នៅ​ហាណូយ​ ចាប់​ពី​ខែ​កញ្ញា​ ២០១២ ដោយ​ប្រើ​ប្រាស់​ទុន​ ODA របស់​ជប៉ុន​ និង​ទុន​បដិភាគ​របស់​វៀតណាម​។

​ចាប់តាំង​ពី​ឆ្នាំ ២០០៦ រៀងមក ក្រោម​ការ​ជួយ​ជ្រោម​ជ្រែង​របស់​អង្គការ​អវកាស​ជប៉ុន (JAXA) បណ្ឌិត្យសភា​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​វៀត​ណាម (VAST) បាន​ស្រាវជ្រាវ​ អភិវឌ្ឍ​ និង​ផលិត​ផ្កាយរណប​ខ្នាត​តូច​ចំនួន​បី​គ្រឿង រួម​មាន PicoDragon, Nano Dragon និង MicroDragon ហើយ​ត្រូវ​បានធ្វើតេស្តសាកល្បង​​ដោយ​ជោគ​ជ័យរួចមកហើយ៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

បច្ចេកវិទ្យា Digital Twins និងដ្រូន អាចជួយពន្លឿនការស្ដារហេដ្ឋារចនាសម្ព័ន្ធបានដូចម្ដេច?

រដ្ឋ Kentucky នៃសហរដ្ឋអាមេរិក បានជួសជុលហេដ្ឋារចនាសម្ព័ន […]

Bentley បានដាក់សម្ពោធជាផ្លូវការនូវ OpenRail Designer 2025! តើមានអ្វីថ្មីខ្លះ?

ក្រុមហ៊ុន Bentley Systems បានដាក់សម្ពោធជាផ្លូវការនូវ Op […]

តើព័រទុយហ្គាល់ប្រើបច្ចេកវិទ្យាអ្វីខ្លះដើម្បីគ្រប់គ្រងបណ្តាញទឹកនៅពេលអាកាសធាតុក្ដៅខ្លាំង?

ខណៈដែលសីតុណ្ហភាពរដូវក្តៅនៅភាគខាងជើងនៃប្រទេសព័រទុយហ្គាល់ […]

អាមេរិកប្រើកាម៉េរាឡាន និង​ AI ដើម្បីវិភាគរកផ្លូវខូច ហើយជួលជុលត្រូវចំណុច និងទាន់ពេល

ក្រសួងដឹកជញ្ជូនរដ្ឋ Alabama (ALDOT) សម្រេចប្រើកម្មវិធី […]

បច្ចេកវិទ្យា Bentley ថ្មីអាចព្យាករហានិភ័យកំហូចប្រព័ន្ធអគ្គិសនី មុនបញ្ហាកើតឡើងទៅទៀត

ក្រុមហ៊ុន Bentley Systems ថ្មីៗនេះបានបង្ហាញពីបច្ចេកវិទ្ […]

ហេតុអ្វីបានជាម៉ាស៊ីនបូមទឹក “ឆ្លាតវៃ” មិនមែនសុទ្ធតែល្អជានិច្ចនោះទេ?

តើអ្នកគិតថាការប្រើម៉ាស៊ីនបូមទឹកបែប “ល្បឿនប្រែប្រួ […]