ភីអេច ហ្គ្រេនហលប្រកាសតម្លៃជួលអគារត្រឹមតែ $១២០ ប៉ុណ្ណោះក្នុង១តុ និងបានសហការជាមួយចុងភៅល្បីៗចំនួន៤

បើកទំព័រថ្មីសម្រាប់ឆ្នាំ២០២៤ សាលសន្និបាត និងអគារប្រារព្ធពិធីមង្គលការ ភីអេច​ ហ្គ្រេនហលដែលមានទីតាំងក្នុងគម្រោង បុរី ប៉េង ហួត ហ្គ្រេនស្តាផ្លាទីនីម (បឹងស្នោ) ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ១ បានប្រកាសតម្លៃពិសេសត្រឹមតែ $១២០ តែប៉ុណ្ណោះក្នុងមួយតុ និងបើកទទួលបណ្តាក្រុមហ៊ុនធុរៈកិច្ចនានាដែលមានគុណភាពខ្ពស់ ជាដៃគូផ្តល់សេវាកម្មរៀបចំម្ហូបអាហារជូនអតិថិជនរបស់ខ្លួន។

ការបោះជំហានថ្មីមួយនៃការសហការភាពជាដៃគូនេះ ត្រូវបានធ្វើឡើងកាលពីដើមខែមករាកន្លងទៅរវាងអគារ ភីអេច​ ហ្គ្រេនហល ជាមួយបណ្តាក្រុមហ៊ុន និងចុងភៅល្បីចំនួន៤គឺ ក្រុមហ៊ុនWorld dinning Catering Service ក្រុមហ៊ុនធុរៈកិច្ច តាំង តិច ម៉េង ចុងភៅ សេង ហុកហេង​ និង ក្រុមហ៊ុន Tonle​bassac Catering Service ​ បានត្រៀមខ្លួនរួចជាស្រេចដើម្បីផ្តល់ជូនសេវាកម្មរៀបចំម្ហូបអាហារជូនអតិថិជន ដែលបានជ្រើសរើសអគារសម្រាប់កម្មវិធីមង្គលការ ជប់លៀង ការប្រគុំតន្រ្តី សន្នីសិទផ្សេងៗ និងកម្មវិធីផ្សេងទៀត។

គួរបញ្ជាក់ផងដែរថា ភីអេច ហ្គ្រេនហល គឺជាសាលសន្និបាត និងអគារប្រារព្ធពិធីមង្គលការលំដាប់ផ្កាយប្រាំដំបូងគេបង្អស់ស្ថិតនៅ រាជធានីភ្នំពេញដែលមានទីតាំងស្ថិតនៅចំកណ្តាលបេះដូងរបស់បុរី ប៉េង ហួត ហ្គ្រេនស្តាផ្លាទីនីម នៅខណ្ឌច្បារអំពៅ តាមបណ្តោយផ្លូវជាតិលេខ ១ ។

សាលសន្និបាតនេះមានរចនាបទបែបអឺរ៉ុបដ៏ស្រស់ស្អាតប្លែកពីគេ មានកំពស់ ៥ជាន់ ជាន់ក្រោមដីមានចំណតរថយន្ត២ជាន់ និងជាន់ផ្ទាល់ដីមាន សាលធំៗ ចំនួន៣ គឺ Euro1, Euro2 និង Euro3 ជាន់ទី១ មានបន្ទប់រៀបចំកម្មវិធី ចំនួន២ ជាន់ទី២មានបន្ទប់ចំនួន៦ និងមានបន្ទប់ផ្លាស់សំលៀកបំពាក់ដ៏ស្រស់ស្អាត និង មានផាសុកភាពចំនួន ៨បន្ទប់ និង បន្ទប់រង់ចាំ VIP ចំនួន១ ។

ក្រៅពីនេះ ភីអេច ហ្គ្រេនហលមានចំណតយានយន្ត ក្នុងនិងក្រៅដែលអាចចតរថយន្តបានដល់ទៅជាង ៤០០០គ្រឿង និងម៉ូតូប្រមាណ ១២០០គ្រឿង ក៏មានចំណតឧទ្ធម្ភាគចក្រដល់ទៅ ៤គ្រឿងថែមទៀតផង។

ជាពិសេសមានបំពាក់នូវ LED ខ្នាតធំបំផុតជាប់នឹងជញ្ជាំង ឧបករណ៍បំពងសម្លេងត្រូវបានដាក់តំឡើងជាមួយបច្ចេកវិទ្យាចុងក្រោយគេបំផុត ជាមួយភ្លើងក្នុង និង ក្រៅអគារអាចប្តូរពណ៌បានរាប់លានពណ៌ស្របទៅតាមតម្រូវការកម្មវិធីរបស់អតិថិជន។ រៀបចំពិធីមង្គលការ និងកម្មវិធីនានានៅអគារភីអេច ហ្គ្រេនហល ផ្តល់នូវអនុស្សាវរីយ៍ដ៏អស្ចារ្យដែលលោកអ្នកមិនអាចបំភ្លេចបាន។

បន្ថែមលើសពីនេះទៅទៀត ភីអេច ហ្គ្រេនហលជាសាលសន្និបាត និងអគារប្រារព្ធពិធីមង្គលការលំដាប់ផ្កាយប្រាំដែលមានចង្ក្រានធំ ទូលាយ បំពាក់ទៅដោយម៉ាស៊ីនត្រជាក់ និង ឧបករណ៍ព្រមទាំងម៉ាស៊ីនទំនើបៗ ជាច្រើនប្រភេទ ដែលអាចធានាដល់គុណភាព រសជាតិម្ហូប និង ស្តង់ដាអនាម័យកម្រិតខ្ពស់ការរៀបចំម្ហូប និងសម្ភារៈរៀបចំផ្សេងៗផងដែរ។

ដូចនេះដើម្បីទទួលបានការផ្តល់ជូននេះសូមទំនាក់ទំនងមកកាន់ក្រុមការងារឥឡូវនេះ ដើម្បីទទួលបានលក្ខខណ្ឌយ៉ាងពិសេសក្នុងការកក់ទីតាំងសម្រាប់កម្មវិធីរបស់លោកអ្នក៖ ០១៥ ៣៣៣ ២៩៦/ ០៨៩ ៩៩៩ ៤៦៧

អាសយដ្ឋាន៖ បុរី ប៉េង ហួត ហ្គ្រេនស្តាផ្លាទីនីម (បឹងស្នោ) ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ ១

Google Map: https://maps.app.goo.gl/HWR5s7S1odQBVJ2BA

Follow us on:

Facebook Page: https://www.facebook.com/phgrandhall22

TikTok: https://www.tiktok.com/@phgrandhall

- Video Advertisement -

ព័ត៌មានដែលទាក់ទង

មានអ្វីពិសេស! បានជាបុរី ប៉េង ហួត បើកលក់ Pre-Sale គម្រោងថ្មី ភ្លាម មានអតិថិជនកក់ច្រើនបែបនេះ?

នៅថ្ងៃទី ៦-៧-៨ ខែមីនា ឆ្នាំ២០២៦ នេះ បុរី ប៉េង ហួត បានធ្ […]

បុរី ប៉េង ហួត បើកការលក់ Pre-Sale គម្រោងថ្មីក្នុងតំបន់ច្បារអំពៅ

ព្រឹត្តិការណ៍លក់ជូនអតិថិជនមុនគេក្នុងរយៈពេលបីថ្ងៃនេះ គឺជ […]

ក្រុមហ៊ុន KNN ដាក់សម្ពោធផលិតផលជប៉ុន YOKODA ជាផ្លូវការក្នុងទីផ្សារកម្ពុជា

ថ្ងៃទី ២២ ខែ កុម្ភះ ឆ្នាំ​ ២០២៦ ក្រុមហ៊ុន ខេ អិន អិន ខេ […]

បុរី ប៉េង ហួត បើកការដ្ឋានសាងសង់គម្រោងថ្មីពីរដំណាលគ្នា ជាមួយទីតាំងដ៏អស្ចារ្យនៃរាជធានីភ្នំពេញ

ដើមឆ្នាំថ្មី បុរី ប៉េង ហួត បានបើកការដ្ឋានសាងសង់គម្រោងថ្ […]