ឆ្នាំថ្មី ម៉ូដថ្មី…ផ្ទះដ៏ពេញនិយមបំផុត សម្រាប់ការរស់នៅពោពេញដោយសុភមង្គល!
ជាក់ស្តែងនៅក្នុងប្រទេសកម្ពុជា យើងសង្កេតថាការរស់នៅពី សម័យកាលមួយទៅ សម័យកាលមួយ ម៉ូដផ្ទះមានការរចនាប្លែកៗ កាន់តែទំនើប និងស្រស់ស្អាតទៅតាមសម័យកាលនីមួយៗ។ តួយ៉ាង សម្រាប់អតិថិជនដែលមានបំណង និងក្តីប្រាថា្នក្នុងការស្វែងរកផ្ទះក្នុងការរស់នៅជួបជុំគ្រួសារប្រកបដោយសុភមង្គល និងស្នាមញញឹម មិនថាប្រកបអាជីវកម្ម ឬ ការរស់នៅទេ បុរី ប៉េង ហួត តែងតែផ្តល់ជូននូវអតិថិជនគ្រប់តម្រូវការទាំងអស់។
គួរជម្រាបជូនផងដែរថា បុរី ប៉េង ហួត មានប្រភេទផ្ទះគ្រប់តម្រូវការទាំងអស់រាប់ចាប់ពី ផ្ទះអាជីវកម្ម វីឡាកូនកាត់ វីឡាភ្លោះ និង វីឡាទោល ដែលសុទ្ធសឹងតែជា ប្រភេទផ្ទះដែលមានការរចនាល្អឥតខ្ចោះ ទាំងក្នុង និងខាងក្រៅ ស្របតាមតម្រូវការអតិថិជន។ ក្នុងនោះដែរ យើងសូមណែនាំប្រភេទផ្ទះចំនួន ០២ ដែលពេញនិយមខ្លាំង សម្រាប់ការស់នៅដ៏កក់ក្តៅ និងការប្រកបអាជីវកម្មក្នុងក្តីស្រមៃរបស់លោកអ្នក។
សម្រាប់អតិថិជនដែលមានសមាជិកគ្រួសារច្រើន ស័ក្តិសមឥតខ្ចោះជាមួយនឹងប្រភេទ វីឡាទោល ចាស្មីនណា ម៉ូដឺន ដែលជាវីឡាមានរូបរាង ខាងក្រៅ និងខាងក្នុងធំទូលាយ បែបទាន់សម័យ ដោយមានការរចនាឱ្យស្របតាមការរស់នៅបច្ចុប្បន្ន មានច្រើនបន្ទប់គេង សម្រាប់ការជួបជុំគ្រួសារ បង្កើតស្នាមញញឹមនៃសុភមង្គល។ បន្ថែមពីនោះ វីឡាទោលមួយនេះមានទំហំ ៧,៥ម x ១៦,២ម បន្ទប់គេងចំនួន៤ បន្ទប់ទទួលភ្ញៀវ ១ បន្ទប់ចំអិនអាហារចំនួន ២ និងចំណតរថយន្តដ៏ធំលាយអាចចតរថយន្តបានចំនួន ២គ្រឿងផងដែរ។
លើសពីនេះទៀត ក្រុមហ៊ុនក៏មានប្រភេទផ្ទះអាជីវកម្ម ដែលជាប្រភេទផ្ទះស័ក្តិសមទាំងការរស់នៅ និងការធ្វើអាជីវកម្ម សម្រាប់អតិថិជនដែលមានបំណងប្រាថ្នាចង់បើកអាជីវកម្មក្នុងក្តីស្រមៃរបស់ខ្លួន នោះគឺ ហ្សបហោស៍ ម៉ាជេស្ទីក ដែលជាប្រភេទផ្ទះស្ថិតលើដងវីថីពាណិជ្ជកម្ម និងស្ថិតក្នុងតំបន់មានសក្តានុពល។ ប្រភេទផ្ទះអាជីវកម្មមួយនេះ មានការរចនាទាំងផ្នែកខាងក្រៅ និងខាងក្នុង មានភាពងាយស្រួលក្នុងការដេគ័រ និងការរចនាផ្សេងៗ ឱ្យស្របតាមប្រភេទនៃអាជីវកម្មរបស់លោកអ្នក។ ក្នុងនោះដែរ ផ្ទះមានទំហំ ៤,៥ម x ១៤ម បន្ទប់គេងចំនួន ៤ បន្ទប់ទទួលភ្ញៀវចំនួន ១ បន្ទប់ទទួលទានអាហារចំនួន ១ បន្ទប់ចំអិនអាហារ១ និង ចំណតរថយន្តចំនួន ១។ ម្យ៉ាងវិញទៀតកាន់តែពិសេសនោះ គឺ អតិថិជនអាចធ្វើការបង់មុនត្រឹមតែ ៥%ប៉ុណ្ណោះ គឺអាចចូលរស់នៅ និងប្រកបអាជីវកម្មបានភ្លាមៗតែម្ដង។
ដើម្បីជ្រាបពីព័ត៌មានឱ្យកាន់តែច្បាស់ សូមអញ្ជើញមកកាន់ការិយាល័យលក់ដែលនៅជិតលោកអ្នកបំផុត ឬទាក់ទងមកទូរសព្ទលេខ ០១៦ / ០១៧ ៥៩៦ ៧៨៩ សហការីយើងខ្ញុំរង់ចំាទទួលស្វាគមន៍ និងប្រឹក្សាយោបល់ជូនលោកអ្នកយ៉ាងគាប់ចិត្ត។ ម្យ៉ាងវិញទៀតអតិថិជនក៏អាចទស្សនាផ្ទះគំរូពិត នៅគម្រោង ប៉េង ហួត ហ្គ្រេនស្តា ផ្លាទីនីម (បឹងស្នោ) បានដោយសេរី ដោយគ្រាន់តែធ្វើការណាត់ជួបសហការី ដើម្បីទទួលបានឱកាសពិសេស៕





- Video Advertisement -