អ្នកវិទ្យាសាស្រ្តសម្រចជោគជ័យលើគម្រោងពិសោធន៍ផ្ទេរថាមពលពីទីអវកាសមកប្រើលើផែនដី

គេធ្លាប់តែឃើញមាននៅក្នុងវីដេអូហ្គេមឈ្មោះ Simcity ២000 ក្នុងនោះអនាគតស្ថានីយផលិតថាមពលរបស់មនុស្ស គឺជាប្រភេទរោងចក្រផលិតថាមពលមីក្រូវ៉េវ ដែលគេប្រមូលថាមពលពន្លឺព្រះអាទិត្យពីក្នុងលំហ ហើយបញ្ជូនត្រឡប់យកមកប្រើប្រាស់បាននៅលើផែនដី។ ឥឡូវនេះគំនិតដ៏ស្រមើរស្រមៃក្នុងហ្គេមនោះ បានក្លាយជាការពិតហើយ។ ចាប់តាំងពីខែមិថុនាឆ្នាំ២០២៣ ការពិសោធមួយនៅក្នុងលំហបាននឹងកំពុងបញ្ជូនថាមពលចុះមកផែនដីតាមរយៈបន្ទះសូឡានៅលើផ្កាយរណបដែលគេបង្ហោះក្នុងគន្លងលំហជុំវិញផែនដី ហើយមកទល់ដើមឆ្នាំ ២០២៤ នេះ អ្នកវិទ្យាសាស្ត្រទទួលលទ្ធផលប្រកបដោយសុទិដិ្ឋនិយមដំបូងចេញពីការពិសោធន៍ថ្មីនេះ នេះបើយោងតាម iflscience.com ចុះផ្សាយថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ ២០២៤។

ដោយប្រើបច្ចេកវិទ្យាបន្ទេរកំារស្មីហៅថា “អារេមីក្រូវ៉េវ ( Microwave Array (MAPLE)” សម្រាប់ការផ្ទេរថាមពលនៅកម្រិតកម្ពស់ពីលំហគន្លងទាប  មន្ទីរពិសោធន៍ថាមពលសូឡាពីលំហហៅកាត់ថា SSPD បានបង្ហាញថា ការបញ្ជូនថាមពលនៅក្នុងលំហ និងពីលំហទៅផែនដីគឺជារឿងអាចធ្វើទៅបាន។ នេះជាលើកទីមួយហើយ ដែលថាមពលពន្លឺព្រះអាទិត្យត្រូវបានបញ្ជូនពីគន្លងតារាវិថីមកកាន់ផែនដី ហើយអាចជាជំហានដំបូងឆ្ពោះទៅកាន់ការដាក់ឱ្យដំណើរការស្ថានីយថាមពលពន្លឺព្រះអាទិត្យនៅក្នុងលំហ។

ដោយបានបើកដំណើរការដំបូងក្នុងខែមករា ឆ្នាំ ២០២៣ ពោលគឺប្រើរយៈពេលត្រឹមតែពីរខែប៉ុណ្ណោះ ឧបករណ៍នេះអាចបញ្ជូនថាមពលបានប្រហែល ១00 មីលីវ៉ាត់ (០,០០១វ៉ាត់) ឆ្លងកាត់លំហ ហើយគេអាចបង្វែរទិសដៅផ្តោតនៃការផ្ទេរថាមពលនោះបានយ៉ាងងាយស្រួល ដើម្បីបញ្ជូនបន្ទុកថាមពលក្នុងទិសដៅណាមួយតាមដែលគេចង់បាន។ ការ​សាកល្បង​បញ្ជូន​ថាមពល​មក​ផែនដី​លើកដំបូងនេះ គឺបាន​ថាមពល​ប្រហែល ១ មីលី​វ៉ាត់​ដែល​បាន​ទៅដល់​ដី ហើយ​ត្រូវ​បាន​ធ្វើ​ឡើង​បី​ដង​ក្នុង​រយៈពេល​ប្រាំបី​ខែ។

មូលហេតុដែលគេសាកល្បងត្រឹមតែ ១មីលីវ៉ាត់នេះ គឺដើម្បីបញ្ចៀសហានិភ័យដែលអាចកើតឡើងជាយថាហេតុចំពោះផែនដី ដើម្បីងាយគ្រប់គ្រងនិងវិភាគទិន្នន័យថាមពល និងដោយសារវាជាការសាកល្បង។

គោលគំនិតដើមនេះ គឺក្រោយពីបានជោគជ័យ គេនឹងបង្កើតរោងចក្រអវកាសដែលមានទំហំ០១គីឡូម៉ែត្រទៅបង្ហោះចោលនៅលើទីអវកាស បន្ទាប់មកនឹងដំណើរការបញ្ជូនថាមពលដែលមានបរិមាណគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់ផ្ទះប្រជាជនចំនួន ១០០០០ ខ្នងផ្ទះ។ នៅលើរោងចក្រផលិតថាមពលអវកាសនោះ គេនឹងរៀបចំផ្កាយរណបទំហំ១ ម៉ែត្រគូបឱ្យបានច្រើន ដែលផ្កាយរណបនីមួយៗនឹងលាតសន្ធឹងលើផ្ទៃរាបស្មើទំហំ ៥០ ម៉ែត្រ ហើយនៅជាប់នឹងផ្កាយរណបនោះ គេនឹងរៀបផ្ទាំងសូឡានៅផ្ទៃម្ខាង និងម្ខាងទៀត គឺនឹងរៀបឧបករណ៍បញ្ជូនមីក្រូវ៉េវដែលមានមុខងារបញ្ជូនថាមពលមកផែនដី។

ដោយសារតែឧបករណ៍ MAPLE នេះ អាចបញ្ចេញថាមពលក្នុងទិសដៅណាមួយតាមដែលយើងកំណត់បាន ដូច្នេះវិធីសាស្រ្តនេះអាចជួយឱ្យយើងបញ្ជូនថាមពល និងអានុភាពដោយផ្ទាល់ទៅកាន់ទីតាំងឬភូមិដែលមានផ្ទះប្រជាជនដាច់ស្រយាល ឬក្នុងពេលមានអាសន្នខ្វះខាតថាមពលប្រើប្រាស់បាន ដោយសារវាមិនត្រូវការហេដ្ឋារចនាសម្ព័ន្ធដើម្បីបញ្ជូនដូចប្រព័ន្ធផ្គត់ផ្គង់ថាមលនៅលើដីឡើយ។

លោក Ali Hajimiri អ្នកដឹកនាំការស្រាវជ្រាវ និងជាសហនាយកនៃស្ថាប័ន SSPP បាននិយាយកាលពីឆ្នាំមុនថា មិនខុសអ្វីពីប្រព័ន្ធអ៊ិនធឺណិតបានធ្វើប្រជាធិបតេយ្យូបនីយកម្មការប្រើប្រាស់ព័ត៌មានសម័យថ្មីនោះឡើយ យើងសង្ឃឹមថាការផ្ទេរថាមពលឥតខ្សែពីទីអវកាសនេះ ក៏នឹងធ្វើប្រជាធិបតេយ្យូបនីយកម្មលទ្ធភាពទទួលបានថាមពល សម្រាប់វិស័យថាមពលនៅលើផែនដីផងដែរ។

យើងមិនត្រូវការហេដ្ឋារចនាសម្ព័ន្ធបញ្ជូនថាមពលនៅលើដីដើម្បីទទួលបានថាមពលពីអវកាសនេះទេ។ នោះមានន័យថា យើងអាចបញ្ជូនថាមពលទៅកាន់តំបន់ដាច់ស្រយាល និងតំបន់ដែលត្រូវបានបំផ្លិចបំផ្លាញដោយសង្រ្គាម ឬគ្រោះធម្មជាតិនៅគ្រប់ទីកន្លែងនៅលើផែនដីបាន លោក Ali បន្ថែម។

បច្ចុប្បន្ន ស្ថាប័ន SSPD មានគម្រោងសំខាន់ៗផ្សេងទៀតដែលកំពុងត្រូវបានសាកល្បងក្នុងនោះមានគម្រោងតេស្ត MAPLE: DOLCE (Deployable on-Orbit ultraLight Composite Experiment) ដែលកំពុងធ្វើតេស្តរចនាសម្ព័ន្ធនៃការដាក់ពង្រាយសំណង់ស្ថាបត្យកម្មនានានៅទីអវកាស និងគម្រោង ALBA ដែលកំពុងធ្វើតេស្តលើប្រភេទផ្ទាំងសូឡា photovoltaic សម្រាប់លទ្ធភាពបង្កើតរោងចក្រផលិតថាមពលលើអវកាសល្អបំផុតផ្សេងទៀត។ លទ្ធផលអំពីគម្រោងទាំងនេះ នៅមិនទាន់ត្រូវបានចែករំលែកជាសាធារណៈនៅឡើយទេ ប៉ុន្តែកម្មវត្ថុពិសោធន៍ទាំងអស់នេះ សុទ្ធសឹងតែជាសមាសធាតុសំខាន់សម្រាប់ អនាគតប្រព័ន្ធថាមពលរបស់មនុស្សជាតិ៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

បច្ចេកវិទ្យា Digital Twins និងដ្រូន អាចជួយពន្លឿនការស្ដារហេដ្ឋារចនាសម្ព័ន្ធបានដូចម្ដេច?

រដ្ឋ Kentucky នៃសហរដ្ឋអាមេរិក បានជួសជុលហេដ្ឋារចនាសម្ព័ន […]

Bentley បានដាក់សម្ពោធជាផ្លូវការនូវ OpenRail Designer 2025! តើមានអ្វីថ្មីខ្លះ?

ក្រុមហ៊ុន Bentley Systems បានដាក់សម្ពោធជាផ្លូវការនូវ Op […]

តើព័រទុយហ្គាល់ប្រើបច្ចេកវិទ្យាអ្វីខ្លះដើម្បីគ្រប់គ្រងបណ្តាញទឹកនៅពេលអាកាសធាតុក្ដៅខ្លាំង?

ខណៈដែលសីតុណ្ហភាពរដូវក្តៅនៅភាគខាងជើងនៃប្រទេសព័រទុយហ្គាល់ […]

អាមេរិកប្រើកាម៉េរាឡាន និង​ AI ដើម្បីវិភាគរកផ្លូវខូច ហើយជួលជុលត្រូវចំណុច និងទាន់ពេល

ក្រសួងដឹកជញ្ជូនរដ្ឋ Alabama (ALDOT) សម្រេចប្រើកម្មវិធី […]

បច្ចេកវិទ្យា Bentley ថ្មីអាចព្យាករហានិភ័យកំហូចប្រព័ន្ធអគ្គិសនី មុនបញ្ហាកើតឡើងទៅទៀត

ក្រុមហ៊ុន Bentley Systems ថ្មីៗនេះបានបង្ហាញពីបច្ចេកវិទ្ […]

ហេតុអ្វីបានជាម៉ាស៊ីនបូមទឹក “ឆ្លាតវៃ” មិនមែនសុទ្ធតែល្អជានិច្ចនោះទេ?

តើអ្នកគិតថាការប្រើម៉ាស៊ីនបូមទឹកបែប “ល្បឿនប្រែប្រួ […]