ក្រុមហ៊ុន ជីហ្គៀ គ្រុប និង LG Electronics “Showcase បរិក្ខាត្រជាក់ស៊េរី ២០២៤ ខ្នាតអាជីវកម្ម និង លំនៅឋាន” 

ក្រុមហ៊ុន ជីហ្គៀ គ្រុប បាននាំយកគ្រឿងអេឡិចត្រូនិចម៉ាក LG ស៊េរី ២០២៤ មកតាំងបង្ហាញ និងដាក់ឱ្យបញ្ជាទិញតាមរយៈ GGEAR Dealer Portal ។ ផលិតផលដែលបានដាក់បង្ហាញនៅក្នុងកម្មវិធី Showcase នេះជាប្រភេទគ្រឿងបរិក្ខារត្រជាក់ដាក់ប្រើប្រាស់នៅក្នុងលំនៅឋាន និងប្រភេទអាជីវកម្ម។

LG Showcase ជាកម្មវិធីតាំងបង្ហាញបណ្តុំផលិតផល LG ថ្មីៗ ដែលទើបនឹងនាំចូលមកទីផ្សារកម្ពុជា។ កម្មវិធីនេះផ្តោតសំខាន់លើការផ្សព្វផ្សាយបច្ចេកវិទ្យា និងមុខងារពិសេសៗនៃផលិតផលសំរាប់ដៃគូអាជីវកម្មនៃក្រុមហ៊ុន ជីហ្គៀ គ្រុប។ បរិក្ខាត្រជាក់ដែលបានដាក់តាំងបង្ហាញមានដូចជាម៉ាស៊ីនត្រជាក់ខ្នាតធំសំរាប់អាជីវកម្ម ប្រភេទFloor stand ម៉ាស៊ីនត្រជាក់សំរាប់បន្ទប់ការិយាល័យ ឬខ្នាតតូចសំរាប់ លំនៅឋានម៉ាស៊ីនបន្សុទ្ធខ្យល់ កង្ហារ។ល។

លោកហេង សេងហ៊ាត អ្នកជំនាញផ្នែកផលិតផលនៃក្រុមហ៊ុន ជីហ្គៀ គ្រុបមានប្រសាសន៍ថា «ការជ្រើសរើសម៉ាស៊ីនត្រជាក់ចូលមកទីផ្សារកម្ពុជាយើងបានផ្តោតសំខាន់លើប្រភេទសន្សំសំចៃភ្លើងព្រោះវាអាចជួយសន្សំសំចៃការចំណាយថវិការរបស់អតិថិជនមួយកម្រិតទៀត។ ទីពីរម៉ាស៊ីនត្រជាក់LG បានរចនាឡើងដោយគិតគូរពីផាសុកភាពអ្នកប្រើប្រាស់ដោយការបញ្ចេញខ្យល់ត្រជាក់ បរិសុទ្ធ និងមានអនាម័យ»។

ចំណុចបន្ទាប់លោកបញ្ជាក់ថានៅពេលដែលជ្រើសរើសម៉ាស៊ីនត្រជាក់ទាំងប្រភេទអាជីវកម្ម និងលំនៅឋានក្រុមហ៊ុនក៏បានគិតគូរពីភាពធន់របស់ផលិតផលផងដែរ ព្រោះចង់ឱ្យអតិថិជនប្រើប្រាស់បានយូរ និងទទួលយកបទពិសោធន៍បច្ចេកវិទ្យាថ្មីនៃក្រុមហ៊ុនLG Electronics។

ដោយឡែកការរចនារបស់ផលិតផលនីមួយៗត្រូវបានច្នៃប្រឌិតយ៉ាងហ្មត់ចត់ស្របតាមការរស់នៅរបស់មនុស្សជំនាន់ថ្មី ហើយវាជាគ្រឿងតាំងដេគ័រជួយបង្កើនសោភ័ណ្ឌភាពនៅក្នុងគេហៈដ្ឋានកាន់តែស្រស់ស្អាត និងផ្តល់ផាសុកភាព។

លោកឧកញ៉ា សុខ ពិសិដ្ឋ អគ្គនាយកក្រុមហ៊ុន ជីហ្គៀ គ្រុបមានប្រសាសន៍ថាផលិតផលដែលនាំចូលចែកចាយក្នុងឆ្នាំនេះមិនអាចលក់ទាបជាងតម្លៃថ្លៃដើមដូចពីរឆ្នាំមុនទៀតនោះទេព្រោះយើងជាក្រុមហ៊ុនដែលអនុឡោមតាមច្បាប់ប្រកបអាជីវកម្មត្រឹមត្រូវ និងបង់ពន្ធជូនរដ្ឋាភិបាលគ្រប់ប្រតិបត្តិការ សំរាប់ផលិតផលទាំងអស់ ១០០%។ ជាក់ស្តែងថ្មីៗនេះយើងទទួលបានវិញ្ញាបនបត្រ AEO ដែលទទួលស្គាល់ និងបញ្ជាក់អំពីការអនុវត្តកម្មវិធីប្រតិបត្តិករសេដ្ឋកិច្ចបានទទួលការអនុញ្ញាត ពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ហើយក៏ ទទួលបានវិញ្ញាបនបត្រសមាជិកក្រុមធុរជនល្អបំផុតផងដែរ។

លោកឧកញ៉ាបានរំលឹកថា ពីរឆ្នាំមុនក្រុមហ៊ុនបានលក់ផលិតផលខាតព្រោះចង់រក្សាលំនឹងទីផ្សារអេឡិចត្រូនិច និងជួយជ្រុំជ្រែងអាជីវកម្មរបស់ដៃគូអំឡុងពេលមានបញ្ហាសេដ្ឋកិច្ច ព្រមទាំងដៃគូប្រគួតប្រជែងតម្លៃមិនស្មើរភាពគ្នាតែប៉ុណ្ណោះ។

លោក ហ៊ ហាប់ នាយកប្រតិបត្តិផ្នែកអាជីវកម្មនៃក្រុមហ៊ុន ជីហ្គៀ គ្រុបមានប្រសាសន៍ថា ដើម្បីជួយសម្រួលដល់ប្រតិបត្តិការបញ្ជាទិញ និងគ្រប់គ្រងផលិតផលអេឡិចត្រូនិចឱ្យទាន់សម័យកាលក្រុមហ៊ុនបានអភិវឌ្ឍន៍កម្មវិធីថ្មីមួយឈ្មោះថា GGEAR Dealer Portal ដែលជាកម្មវិធីបញ្ជាទិញផលិតផលអេឡិចត្រូនិចតាមរយៈទូរស័ព្ទដៃ។

លោកបន្ថែមថា  «GGEAR Dealer Portal ជាកម្មវិធីដែលនឹងផ្តល់បទពិសោធន៍ថ្មី ដំបូងគេ និងឈានគេ សំរាប់ដៃគូអាជីវកម្មវិវឌ្ឍន៍ខ្លួនពីការប្រកបអាជីវកម្មតាមបែបប្រពៃណីទៅជាឌីជីថលទំនើបវិញ។ ឥឡូវនេះដៃគូអាជីវកម្មរបស់ក្រុមហ៊ុន ជីហ្គៀ គ្រុប លែងបញ្ជាទិញគ្រឿងអេឡិចត្រូនិចតាមរយៈការខល ឬទំនាក់ទំនងតាមប្រព័ន្ធផ្សេងៗ ឬជួបផ្ទាល់ជាមួយបុគ្គលិកក្រុមហ៊ុនទៀតហើយ ព្រោះយើងបានដាក់ដំណើរការ GGEAR Dealer Portal ដើម្បីបញ្ជាទិញតាមរយៈទូរស័ព្ទដៃ។ (អានបន្ថែម)

គួររំលឹកថា កម្មវិធីមួយនេះនឹងនាំដៃគូអាជីវកម្មនៃក្រុមហ៊ុន ជីហ្គៀ គ្រុប និងអ្នកប្រកបរបរអេឡិចត្រូនិចផ្សេងទៀតទៅរកការប្រកបអាជីវកម្មតាមប្រព័ន្ធទីឌីជីថល ឬE-commerce»។

ជាមួយគ្នានេះដែរ ឧកញ៉ា សុខ ពិសិដ្ឋ អគ្គនាយកក្រុមហ៊ុន ជីហ្គៀ គ្រុបមានប្រសាសន៍ថាអនាគតរបស់ GGEAR Dealer Portal នឹងមានភ្ជាប់ជាមួយបញ្ញាសិប្បនិម្មិត(AI) ហើយបច្ចេកវិទ្យានេះអាចដឹង និងវិភាគលើទិន្នន័យរបស់ដៃគូអាជីវកម្ម បន្ទាប់មកបង្ហាញផ្ទាំងផលិតផលកំពុងមានតម្រូវការខ្ពស់ដែលត្រូវបញ្ជាទិញ តម្លៃ និងមុខងារគ្រឿងអេឡិចត្រូនិចមុខងារកម្មវិធីទូរស័ព្ទដៃផ្សេងៗទៀត សំរាប់ដៃគូអាជីវកម្មចែកចាយបន្ត។

កម្មវិធីតាំងបង្ហាញផលិតផល LG បានរៀបចំឡើងនៅសណ្ឋាគារហៃយ៉ាត់ រីជិនស៊ី ភ្នំពេញនារាត្រីថ្ងៃទី ២៩ ខែកុម្ភៈ ឆ្នាំ២០២៤។ កម្មវិធីនេះមានការចូលរួមពីដៃគូអាជីវកម្មប្រមាណជាង ១៥០នាក់ និងភ្ញៀវកិត្តិយសនៃក្រុមហ៊ុន ជីហ្គៀ គ្រុប និងLG Electronics ជាង៥០នាក់ចូលរួមទស្សនា និងស្រង់យកបទពិសោធន៍ពីផលិតផលLG ស៊េរីថ្មីឆ្នាំ ២០២៤ ផងដែរ៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

មានអ្វីពិសេស! បានជាបុរី ប៉េង ហួត បើកលក់ Pre-Sale គម្រោងថ្មី ភ្លាម មានអតិថិជនកក់ច្រើនបែបនេះ?

នៅថ្ងៃទី ៦-៧-៨ ខែមីនា ឆ្នាំ២០២៦ នេះ បុរី ប៉េង ហួត បានធ្ […]

បុរី ប៉េង ហួត បើកការលក់ Pre-Sale គម្រោងថ្មីក្នុងតំបន់ច្បារអំពៅ

ព្រឹត្តិការណ៍លក់ជូនអតិថិជនមុនគេក្នុងរយៈពេលបីថ្ងៃនេះ គឺជ […]

ក្រុមហ៊ុន KNN ដាក់សម្ពោធផលិតផលជប៉ុន YOKODA ជាផ្លូវការក្នុងទីផ្សារកម្ពុជា

ថ្ងៃទី ២២ ខែ កុម្ភះ ឆ្នាំ​ ២០២៦ ក្រុមហ៊ុន ខេ អិន អិន ខេ […]

បុរី ប៉េង ហួត បើកការដ្ឋានសាងសង់គម្រោងថ្មីពីរដំណាលគ្នា ជាមួយទីតាំងដ៏អស្ចារ្យនៃរាជធានីភ្នំពេញ

ដើមឆ្នាំថ្មី បុរី ប៉េង ហួត បានបើកការដ្ឋានសាងសង់គម្រោងថ្ […]