ប៉េង ហួត សង្រ្កាន្ត នឹងចាប់ផ្តើមនៅថ្ងៃទី៥-៦-៧ មេសា នៅបរិវេណ សួនអឺរ៉ុប ភី អេច យូរ៉ូផាក

ការតុបតែង និងរៀបចំឆ្លងសម័យកាលនៃកម្មវិធី ប៉េង ហួត សង្ក្រាន្ត គឺនឹងវិលត្រឡប់មកវិញនៅដើមខែមេសា ចាប់ពីថ្ងៃទី៥ រហូតដល់ថ្ងៃទី៦ និងថ្ងៃទី៧ ឆ្នាំ២០២៤ ខាងមុខនេះដែលត្រូវបានរៀបចំឡើងដោយ ក្រុមហ៊ុន បុរី ប៉េង ហួត សម្រាប់ត្រៀមអបអរពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ ។

មិនខុសពីរាល់ឆ្នាំ បុរី ប៉េង ហួត មិនត្រឹមតែជាសហគមន៍រស់នៅដ៏សុខដុមរមនាតែប៉ុណ្ណោះនោះទេ បន្ថែមពីនេះក្រុមហ៊ុន ​បុរី ប៉េង ហួត ក៏បានគិតគូរទៅដល់ការបង្កើតព្រឹត្តិការណ៍ធំៗតាមរដូវកាលកម្សាន្តជារៀងរាល់ឆ្នាំសម្រាប់មហាជនទូទៅអាចរីករាយមកកម្សាន្តដោយសេរីផងដែរ ។

ព្រឹត្តិការណ៍ ប៉េង ហួត សង្ក្រាន្ត ឆ្នាំទី២ ដ៏អស្ចារ្យនេះនឹងត្រូវរៀបចំឡើងដោយមានការនាំយកមកនូវទស្សនីយភាពដ៏ថ្មីប្លែកអស្ចារ្យ ដោយមានការ សម្តែងពិសេសៗទាំងសិល្បៈបុរាណ សម័យ ហើយក៏មានស្តង់អាហារ ស្តង់ផលិតផល និងសេវាកម្មចម្រុះ ជាពិសេសមានការដាក់តាំងលក់ម្ហូបអាហារខ្មែរឆ្ងាញ់ៗល្បីៗ និងផលិតផលខ្មែរច្រើនយ៉ាង ច្រើនបែប ហើយអ្វីដែលពិសេសនោះគឺនឹងមានវត្តមានការច្រៀងអោយទស្សនិជនស្តាប់ដោយម្ចាស់ពាន The Rapper Cambodia Yuu Hai ក៏ដូចជាតារាចម្រៀងរ៉េបដ៏ល្បីៗ Goofy និង Roxy ដែលនាំមកជូនដោយស្រាបៀរហនុមានផងដែរនៅបរិវេណសួន អឺរ៉ុប ភីអេច​ យូរ៉ូផាក ក្នុងគម្រោង បុរី ប៉េង ហួត ហ្គ្រេន ស្តាផ្លាទីនីម (បឹងស្នោ)។

 

រិតតែពិសេសទៀតនោះ គឺមានការចូលរួមសហការពីបណ្តាក្រុមហ៊ុនធំៗផងដែរដូចជា Hanuman Beverages, Ford Cambodia និង Legend Cinema ចូលរួមសហការកម្មវិធីទាំង ៣ថ្ងៃ។

ដូចនេះសម្រាប់អាជីវករដែលចង់ជួលស្តង់លក់អាហារ ភេសជ្ជៈ វត្ថុអនុស្សាវរីយ និងទំនិញផ្សេងៗអាចទំនាក់ទំនងមកកាន់ ៖ ០១១ ៦៦៦ ០៩៨ / ០៩៨ ៦៦៦ ៨២៤។

សូមពុកម៉ែបងប្អូនកុំភ្លេចអញ្ជើញមកចូលរួមដោយសេរីក្នុងកម្មវិធី ប៉េង ហួត សង្ក្រាន្ត ដែលនឹងប្រព្រឹត្តិឡើងនៅថ្ងៃទី៥-៦-៧ ខែមេសា ឆ្នាំ២០២៤ ចាប់ពីម៉ោង ៤:០០ល្ងាច រហូតដល់ ៩:០០យប់ ស្ថិតនៅក្នុងបរិវេណសួនអឺរ៉ុប ភីអេច យូរ៉ូផាក ក្នុងគម្រោង បុរី ប៉េង ហួត ហ្គ្រេនស្តាផ្លាទីនីម (បឹងស្នោ)។

📍Google Map៖ https://bit.ly/3T24Hd1

ពង្រីកអាជីវកម្មលោកអ្នកជាមួយបុរី ប៉េង ហួត

Facebook: https://www.facebook.com/pheuropark/

TikTok: https://bit.ly/3TtK23n

- Video Advertisement -

ព័ត៌មានដែលទាក់ទង

មានអ្វីពិសេស! បានជាបុរី ប៉េង ហួត បើកលក់ Pre-Sale គម្រោងថ្មី ភ្លាម មានអតិថិជនកក់ច្រើនបែបនេះ?

នៅថ្ងៃទី ៦-៧-៨ ខែមីនា ឆ្នាំ២០២៦ នេះ បុរី ប៉េង ហួត បានធ្ […]

បុរី ប៉េង ហួត បើកការលក់ Pre-Sale គម្រោងថ្មីក្នុងតំបន់ច្បារអំពៅ

ព្រឹត្តិការណ៍លក់ជូនអតិថិជនមុនគេក្នុងរយៈពេលបីថ្ងៃនេះ គឺជ […]

ក្រុមហ៊ុន KNN ដាក់សម្ពោធផលិតផលជប៉ុន YOKODA ជាផ្លូវការក្នុងទីផ្សារកម្ពុជា

ថ្ងៃទី ២២ ខែ កុម្ភះ ឆ្នាំ​ ២០២៦ ក្រុមហ៊ុន ខេ អិន អិន ខេ […]

បុរី ប៉េង ហួត បើកការដ្ឋានសាងសង់គម្រោងថ្មីពីរដំណាលគ្នា ជាមួយទីតាំងដ៏អស្ចារ្យនៃរាជធានីភ្នំពេញ

ដើមឆ្នាំថ្មី បុរី ប៉េង ហួត បានបើកការដ្ឋានសាងសង់គម្រោងថ្ […]