អូស្រ្តាលីត្រៀមថវិកាជាង ៦,៦លានដុល្លារ ជួយកម្ពុជាបង្កើតមូលនិធិអភិវ​ឌ្ឍន៍​ទឹក

អូស្រ្តាលី​ បានត្រៀមថវិការចំនួន ១០លានដុល្លារអូស្ត្រាលី ស្មើនឹងជាង ៦,៦លានដុល្លារអាមេរិក ជួយដល់កម្ពុជាក្នុងការបង្កើតមូលនិធិអភិវ​ឌ្ឍន៍​ទឹក និងកែលម្អការអនុវត្ត​ការ​គ្រប់គ្រងប្រភពទឹក ពិសេសការដោះ​ស្រាយ​ផលប៉ះ​ពាល់​នៃការប្រែប្រួលអាកាសធាតុ ។ នេះបើតាមជំនួបរវាងលោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងលោក Pablo Kang ភារធារីប្រចាំស្ថានទូតអូស្ត្រាលី កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤។

ទន្ទឹ​មនឹងនេះ លោកPablo Kang ក៏បានបញ្ជាក់ថា អូស្ត្រាលីបានប្តេជ្ញាគាំទ្រការពង្រឹងសមត្ថភាពមន្ទីរពិសោធន៍របស់ក​​ម្ពុ​ជា ជាពិសេសសមត្ថភាពធ្វើតេស្តផលិតផលកសិ-ចំណីអាហារ ដើម្បីធានាសុវត្ថិភាព និង​គុណ​ភាពចំណី​អាហារ​។

លោកបានបន្ថែមថា អូស្ត្រាលី នឹងប្រើប្រាស់ថវិកាប្រមាណ ១,៨លានដុល្លារអូស្ត្រាលី រួមចំណែកដល់ការបង្កើនទំនុ​ក​​ចិត្តអ្នកប្រើប្រាស់ផលិតផលចំណីអាហារនៅក្នុងទីផ្សារកម្ពុជា។

ក្នុ​ងជំនួបនេះដែរ លោក ហែម វណ្ណឌី បានលើកឡើងនូវទស្សនៈវិស័យក្នុងការពង្រីកលទ្ធភាពទទួលបានទឹកស្អាតប្រើ​ប្រាស់ ដូចជាការគ្រប់គ្រងអាជ្ញាប័ណ្ណ និងភាពចាំបាច់នៃការរួមបញ្ជូលគ្នា ក្នុង​ចំណោមប្រតិបត្តិករទឹកស្អាតឯកជ​នតូចៗ ក្នុងការគ្រប់គ្រងសេវា​ផ្គត់ផ្គង់ទឹកស្អាត។

ដោយឡែក ចំពោះកំណែទម្រង់មន្ទីរពិសោធន៍ជាតិ លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ពីកំណែទម្រង់ផ្ទាល់របស់ក្រសួងដើម្បី​ពង្រឹងសមត្ថភាពធ្វើតេស្តក្នុងស្រុក ក្នុងគោលដៅកាត់បន្ថយការពឹងផ្អែកលើការធ្វើតេស្តនៅក្រៅប្រទេស ខណៈ​ដែលអូស្ត្រាលី ជាដៃគូអន្តរជាតិសំខាន់ក្នុងការពង្រឹងសមត្ថភាពមន្ទីរពិសោធន៍របស់កម្ពុជា។

គួរបញ្ជាក់ថា ក្នុងរយៈពេល ៣០ឆ្នាំកន្លងទៅ រដ្ឋាភិបាលអូស្ត្រាលី បានផ្តល់ជំនួយអភិវឌ្ឍន៍ផ្លូវការដល់កម្ពុជា ដែលមានទឹកប្រាក់ជា​ង​ ១ពាន់លានដុល្លារ ដើម្បីគាំទ្រវិស័យសំខាន់ៗនៅកម្ពុជា រួមមានវិស័យអប់រំ ពាណិជ្ជកម្ម កសិកម្ម សុខាភិបាល ហេដ្ឋារចនាសម្ព័ន្ធ យេនឌ័រ អភិបាលកិច្ច ការប្រែប្រួលអាកាសធាតុ និងការបោសសម្អាតមីន។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ប្រវែងផ្លូវសរុបនៅប្រទេសកម្ពុជា ក្នុងឆ្នាំ២០២៥ មានប្រវែង ២០,៧៣ ពាន់គីឡូម៉ែត្រ

ប្រវែងផ្លូវសរុបនៅក្នុងប្រទេសកម្ពុជា គិតត្រឹមឆ្នាំ២០២៥ ម […]

កម្ពុជាឯកភាពជាមួយឡាវ កំណត់តំបន់សម្រាប់សាងសង់ផ្លូវតភ្ជាប់រវាងខេត្តរតនគិរី និងខេត្តអាតតាពើ

កម្ពុជាបានសម្រេចឯកភាពថា នឹងចុះត្រួតពិនិត្យរួមគ្នាជាមួយភ […]

អាជ្ញាធរខេត្តពោធិ៍សាត់ សម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានថ្មី១ខ្សែ និងចាប់ផ្តើមសង់ផ្លូវថ្មី ៩ខ្សែបន្ថែមទៀត

រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសសម្ពោធដាក់ឱ្យប្រើប្រាស់ស្ […]

ស្ពានឆ្លងទន្លេបាសាក់ ចាក់អង្រែក្រោម-ព្រែកប្រា សង់បាន ៥១% ហើយ

គិតត្រឹមថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ គម្រោងសាងសង់ស្ពានឆ្លង […]

មកទល់ពេលនេះ ផ្លូវជាតិលេខ២៣ ស្ថាបនារួចរាល់១០០% ហើយ ​

គម្រោងលើកកម្រិតគុណភាព ជួសជុល និងថែទាំកំណាត់ផ្លូវជាតិលេខ […]

រដ្ឋប្រកាសបើកការដ្ឋានសង់ផ្លូវ៦ខ្សែ  ប្រវែងជាង ៤០គីឡូម៉ែត្រ ក្នុងខេត្តកំពង់ឆ្នាំង

ក្រសួងអភិវឌ្ឍន៍ជនបទ បានប្រកាសបើកការដ្ឋានសាងសង់ផ្លូវជនបទ […]