រដ្ឋប្រកាសបើកការដ្ឋានសង់ ព្រែកជីកហ្វួណនតេជោ នៅថ្ងៃទី៥ សីហា ២០២៤នេះ

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា ប្រកាសបើកការដ្ឋានស្ថាបនាព្រែកជីកហ្វូណនតេជោ ជាផ្លូវការ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ ២០២៤ខាងមុខនេះ ដើម្បីឯករាជ្យខាងនយោបាយដឹកជញ្ជូន និងផលចំណេញផ្នែកសេដ្ឋកិច្ចជាតិលើការដឹកជញ្ជូនលើផ្លូវទឹកទៅថ្ងៃអនាគត។

សម្តេចធិបតី មានប្រសាសន៍បែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការកំពង់ផែពហុបំណងកំពត នាព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤។ (អានបន្ថែម)

សម្តេចធិបតី បានលើកឡើងថា «…យើងនឹងជំរុញបើកការដ្ឋានសាងសង់ព្រែកជីកហ្វណនតេជោ នៅថ្ងៃទី៥ ខែសីហា ខាងមុខនេះ… »។ ជាងនេះទៅទៀតសម្តេចធិបតី ក៏បានអំពាវនាវដល់ឈ្នួញទិញលក់ដី សូមកុំទៅទិញដីនៅតាមបណ្ដោយគម្រោងព្រែកជីកហ្វូណនតេជោ ដែលនាំឱ្យរដ្ឋាភិបាលពិបាកក្នុងការដោះស្រាយ នៅពេលអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោនេះផងដែរ។

យ៉ាងណាមិញ សម្តេចធិបតី បានស្នើកុំឱ្យសាធារណជនយល់ច្រឡំថាគម្រោងនេះ ជាគម្រោងក្រោមកម្ចីបរទេសទាំងស្រុង ព្រោះថា បច្ចុប្បន្នគម្រោងព្រែកជីកហ្វណនតេជោ គឺមានការចូលរួមទុនដោយវិនិយោគគិនខ្មែរប្រមាណ៥១% ដោយភាគច្រើនជាទុនវិនិយោគរបស់ក្រុមហ៊ុនគ្រឹះស្ថានសារធារណៈរបស់រដ្ឋ ដែលមានកំពង់ផែស្វ័យ័តក្រុងព្រះសីហនុ និងក្រុមហ៊ុនកំពង់ស្វ័យ័តក្រុងភ្នំពេញ។

ក្នុងន័យនេះ សម្តេចធិបតីបានអះអាងថា គម្រោងនេះ គឺមានលក្ខណៈឯកជន វិនិយោគិនឯកជន ខ្ចីលុយពីធនាគារខ្លួនឯង នឹងសុំសិទ្ធិដើម្បីប្រតិបត្តិ រយៈពេល៥០ឆ្នាំពីឯកជន ក្រោយពីនោះនឹងត្រូវប្រគល់ឱ្យរដ្ឋជាអ្នកកាន់កាប់វិញ ឬគេហៅថា ជាគម្រោង BOT។

គួររំលឹកថា ការបណ្តាក់ទុនលើគម្រោងដ៏សំខាន់មួយនេះមានបំណងដើម្បីតភ្ជាប់កំពង់ផែស្វយ័តភ្នំពេញដោយផ្ទាល់ទៅកាន់កំពង់ផែមាត់សមុទ្រនៃខេត្តកែប តាមរយៈព្រែកជីកដ៏ធំជាងគេបង្អស់លើកទីមួយនៅក្នុងប្រវត្តិសាស្ត្រកម្ពុជា ដែលមានទទឹង ១០០ ម៉ែត្រ ជម្រៅ ៥,៤ ម៉ែត្រ និងមានសមត្ថភាពជួយសម្រួលដល់នាវា ដឹកទំនិញរហូតដល់ទៅ ៣០០០ DWT ។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ប្រវែងផ្លូវសរុបនៅប្រទេសកម្ពុជា ក្នុងឆ្នាំ២០២៥ មានប្រវែង ២០,៧៣ ពាន់គីឡូម៉ែត្រ

ប្រវែងផ្លូវសរុបនៅក្នុងប្រទេសកម្ពុជា គិតត្រឹមឆ្នាំ២០២៥ ម […]

កម្ពុជាឯកភាពជាមួយឡាវ កំណត់តំបន់សម្រាប់សាងសង់ផ្លូវតភ្ជាប់រវាងខេត្តរតនគិរី និងខេត្តអាតតាពើ

កម្ពុជាបានសម្រេចឯកភាពថា នឹងចុះត្រួតពិនិត្យរួមគ្នាជាមួយភ […]

អាជ្ញាធរខេត្តពោធិ៍សាត់ សម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានថ្មី១ខ្សែ និងចាប់ផ្តើមសង់ផ្លូវថ្មី ៩ខ្សែបន្ថែមទៀត

រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសសម្ពោធដាក់ឱ្យប្រើប្រាស់ស្ […]

ស្ពានឆ្លងទន្លេបាសាក់ ចាក់អង្រែក្រោម-ព្រែកប្រា សង់បាន ៥១% ហើយ

គិតត្រឹមថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ គម្រោងសាងសង់ស្ពានឆ្លង […]

មកទល់ពេលនេះ ផ្លូវជាតិលេខ២៣ ស្ថាបនារួចរាល់១០០% ហើយ ​

គម្រោងលើកកម្រិតគុណភាព ជួសជុល និងថែទាំកំណាត់ផ្លូវជាតិលេខ […]

រដ្ឋប្រកាសបើកការដ្ឋានសង់ផ្លូវ៦ខ្សែ  ប្រវែងជាង ៤០គីឡូម៉ែត្រ ក្នុងខេត្តកំពង់ឆ្នាំង

ក្រសួងអភិវឌ្ឍន៍ជនបទ បានប្រកាសបើកការដ្ឋានសាងសង់ផ្លូវជនបទ […]