រដ្ឋាភិបាល​ឡាវអុនម័តសង់​ផ្លូវ​ល្បឿន​លឿនប្រវែង ៦៣គ.ម​ ពីឧត្តម​សៃដល់ព្រំដែនប្រទេសចិន ​

រដ្ឋាភិបាល​ឡាវ​បាន​អនុម័ត​ការ​សាងសង់​ផ្នែក​ទី​៤​នៃ​ផ្លូវ​ល្បឿន​លឿន​មួយខ្សែ​តភ្ជាប់​ពី​ខេត្ត​ឧត្តម​សៃ​ពី​ភាគ​ខាងជើង​ប្រទេស​ឡាវ​ទៅ​ក្រុង​បុតឹន​ក្នុង​ខេត្ត​ហ្លួងណាំថា​​ជាប់​ព្រំដែន​ប្រទេស​ចិន។

ផ្នែកទី៤នេះ គឺជាផ្នែកមួយនៃគម្រោងដែលកំពុងដំណើរការការកែលម្អដើម្បីពង្រីកទំនាក់ទំនងការដឹកជញ្ជូនរវាងឡាវ និងចិន។ នេះបើតាមការចុះផ្សាយរបស់ Pasaxon នៅថ្ងៃទី២៤ ខែកក្កដា ២០២៤ ថា ផ្នែកទី៤ ដែលទើបអនុម័តថ្មីនេះ នឹងគ្របដណ្តប់លើចម្ងាយផ្លូវប្រវែង ៦៣គីឡូម៉ែត្រ ពី​ឧត្តម​សៃ ដល់បុតឹន។

គួរបញ្ជាក់ថា ក្នុងដំណាក់កាលទី១ មានប្រវែង ១០៩គីឡូម៉ែត្រ គិតចាប់ពីរដ្ឋធានីវៀងចន្ទន៍ប្រទេសឡាវ ទៅដល់ទីក្រុងវ៉ាងវៀង ដែលបានបញ្ចប់តាំងពីឆ្នាំ២០២១ មកម្ល៉េះ។ ផ្នែកនេះទទួលបានប្រជាប្រិយភាព និងការគាំទ្រពីអ្នកធ្វើដំណើរយ៉ាងខ្លាំង ដោយសារតែវាបានកាត់បន្ថយពេលវេលាធ្វើដំណើរពីជាងបីម៉ោងមកនៅត្រឹមតែមួយម៉ោងប៉ុណ្ណោះ។

រីឯការសាងសង់ដំណាក់កាលទី២  ត្រូវបានតភ្ជាប់ពីវ៉ាងវៀងទៅហ្លួងព្រះបាង និងដំណាក់កាលទី៣ តភ្ជាប់ទីក្រុងហ្លួងព្រះបាង ទៅខេត្ត​ឧត្តម​សៃ ដែលបច្ចុប្បន្នកំពុងស្ថិតក្រោមការត្រួតពិនិត្យដើម្បីបន្តកិច្ចសន្យា។

គួររំលឹកថា ក្រសួងសាធារណការ និងដឹកជញ្ជូនឡាវ កំពុងលើកទឹកចិត្តឱ្យមានការអភិវឌ្ឍន៍បន្ថែមទៀតនៃការដឹកជញ្ជូនតាមផ្លូវគោក ផ្លូវអាកាស និងផ្លូវដែករវាងឡាវ និងចិន ដើម្បីជំរុញការវិនិយោគ ពាណិជ្ជកម្ម និងទេសចរណ៍រវាងប្រទេសទាំងពីរ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ប្រវែងផ្លូវសរុបនៅប្រទេសកម្ពុជា ក្នុងឆ្នាំ២០២៥ មានប្រវែង ២០,៧៣ ពាន់គីឡូម៉ែត្រ

ប្រវែងផ្លូវសរុបនៅក្នុងប្រទេសកម្ពុជា គិតត្រឹមឆ្នាំ២០២៥ ម […]

កម្ពុជាឯកភាពជាមួយឡាវ កំណត់តំបន់សម្រាប់សាងសង់ផ្លូវតភ្ជាប់រវាងខេត្តរតនគិរី និងខេត្តអាតតាពើ

កម្ពុជាបានសម្រេចឯកភាពថា នឹងចុះត្រួតពិនិត្យរួមគ្នាជាមួយភ […]

អាជ្ញាធរខេត្តពោធិ៍សាត់ សម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានថ្មី១ខ្សែ និងចាប់ផ្តើមសង់ផ្លូវថ្មី ៩ខ្សែបន្ថែមទៀត

រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសសម្ពោធដាក់ឱ្យប្រើប្រាស់ស្ […]

ស្ពានឆ្លងទន្លេបាសាក់ ចាក់អង្រែក្រោម-ព្រែកប្រា សង់បាន ៥១% ហើយ

គិតត្រឹមថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ គម្រោងសាងសង់ស្ពានឆ្លង […]

មកទល់ពេលនេះ ផ្លូវជាតិលេខ២៣ ស្ថាបនារួចរាល់១០០% ហើយ ​

គម្រោងលើកកម្រិតគុណភាព ជួសជុល និងថែទាំកំណាត់ផ្លូវជាតិលេខ […]

រដ្ឋប្រកាសបើកការដ្ឋានសង់ផ្លូវ៦ខ្សែ  ប្រវែងជាង ៤០គីឡូម៉ែត្រ ក្នុងខេត្តកំពង់ឆ្នាំង

ក្រសួងអភិវឌ្ឍន៍ជនបទ បានប្រកាសបើកការដ្ឋានសាងសង់ផ្លូវជនបទ […]