ឆមាសទី១ ឆ្នាំ២០២៤ កម្ពុជាមានគម្រោងទទួលបានការអនុញ្ញាតសាងសង់ចំនួន ១.៦៤២គម្រោង ថយចុះ១១%

ក្នុងរយៈពេល ៦ខែ ដើមឆ្នាំ២០២៤ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអនុញ្ញាគម្រោងសាងសង់សរុបមានចំនួន ១.៦៤២គម្រោង ថយចុះ ២០៧គម្រោង ស្មើនឹង ១១ភាគរយ ធៀបនឹងរយៈពេលដូចគ្នា ឆ្នាំមុន។​

របាយការណ៍និន្នាការសេដ្ឋកិច្ច-សង្គមពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បង្ហាញថា គម្រោងសាងសង់មានផ្ទៃក្រឡាសរុប ៦,១៤លានម៉ែត្រការ៉េ ធ្លាក់ចុះ ៩,៨ភាគរយ ធៀបនឹងរយៈពេលឆមាសទី១ឆ្នាំមុន។

របាយការណ៍ដដែលបង្ហាញទៀតថា គម្រោងសាងសង់សរុបខាងលើ មានទុនវិនិយោគសរុប ២.៥៣ ពាន់លានដុល្លារ ធ្លាក់ចុះ៨.១ភាគរយ។

ក្នុងចំណោមគម្រោងសាងសង់សរុប គម្រោងលំនៅដ្ឋាន មានចំនួន ១.៣៤៦ គម្រោង (បុរីចំនួន ១.២៩៨ និងខុនដូ ៤៨គម្រោង) សំណង់ឧស្សាហកម្ម ១១៥គម្រោង សំណង់ពាណិជ្ជកម្ម ១០៥គម្រោង សំណង់ទេសចរណ៍ ២៦គម្រោង សំណង់សាធារណ ៤៩គម្រោង និងសំណង់វិនិយោគ ១គម្រោង។​

គួរបញ្ជាក់ថាក្នុងខែមិថុនា គម្រោងសំណង់ទទួលបានការអនុញ្ញាតសាងសង់សរុបមាន ៣២១គម្រោង កើនឡើង ៣៥ភាគរយ មានផ្ទៃក្រឡា ១,៨៦៨ ពាន់ម៉ែត្រការ៉េ កើនឡើង ៣៦,១ភាគរយ មានទុនវិនិយោគសរុប ៧២៥លានដុល្លារ ។​

 

- Video Advertisement -

ព័ត៌មានដែលទាក់ទង

បាត់ដំបងបើកការដ្ឋានជួសជុលផ្លូវ ស្ថាបនាលូ និងអណ្តូងលូ ចំនួន ៦២កន្លែង ក្នុងក្រុងបាត់ដំបង

កំណាត់ផ្លូវលេខ១៥៤ លូទឹកភ្លៀង ខឿនបេតុងចិញ្ចើមផ្លូវ និងអណ […]

កម្ពុជា-កូរ៉េ សិក្សាលើលទ្ធភាពដំឡើងវារីអគ្គិសនីខ្នាតតូចលើគម្រោងអាងទឹកដូនទ្រី និងអាងទឹករក្សា

ការសិក្សាលទ្ធភាពរួមគ្នាផ្តោតលើការរួមបញ្ចូលថាមពលកកើតឡើងវ […]

បុរី ប៉េង ហួត បើកការលក់ Pre-Sale គម្រោងថ្មីក្នុងតំបន់ច្បារអំពៅ

ព្រឹត្តិការណ៍លក់ជូនអតិថិជនមុនគេក្នុងរយៈពេលបីថ្ងៃនេះ គឺជ […]

ស្ពានឆ្លងទន្លេមេគង្គដីឥដ្ឋ-ថ្មគរ សម្រេចបានលទ្ធផលជាង ៣៥%

ឯកឧត្តម ប៉េង ពោធិ៍នា ចុះពិនិត្យគម្រោងហេដ្ឋារចនាសម្ព័ន្ធ […]

កម្ពុជាឯកភាពជាមួយឡាវ កំណត់តំបន់សម្រាប់សាងសង់ផ្លូវតភ្ជាប់រវាងខេត្តរតនគិរី និងខេត្តអាតតាពើ

កម្ពុជាបានសម្រេចឯកភាពថា នឹងចុះត្រួតពិនិត្យរួមគ្នាជាមួយភ […]

គម្រោងបណ្តាញលូ និងស្ថានីយបូមទឹកក្រុងក្រចេះ សម្រេចបានលទ្ធផលជាង ៦៨ ភាគរយ

អាជ្ញាធរខេត្ត និងគម្រោងក្រោមជំនួយរបស់ធនាគារអភិវឌ្ឍន៍អាស […]